លេចតម្រុយហើយ! ផ្លូវល្បឿនលឿនភ្ជាប់ក្រុង ហូជីមិញ និងកម្ពុជា អាចនឹងសាងសង់ឆាប់ៗខាងមុខនេះ ក្រោមការចំណាយកាន់តែច្រើនជាងមុន
សេដ្ឋកិច្ច November 23, 2020 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានឲ្យដឹងថា គម្រោងផ្លូវល្បឿនលឿនពីទីក្រុង​ ហូជីមិញ ទៅកាន់ព្រំដែន ម៉ុកបៃ ខេត្តតាយនីញ ភ្ជាប់មកកម្ពុជា ដែលពន្យារពេលសាងសង់អស់ពេលជាយូរនោះ អាចនឹងត្រូវសាងសង់ឡើងក្នុងពេលឆាបៗខាងមុខនេះ ខណៈកាលពីខែតុលារដ្ឋាភិបាលបានអនុញ្ញាតឱ្យទីក្រុងហូជីមិញទទួលបន្ទុកលើគម្រោងនេះ។ ប្រភពដដែលបានបន្តឲ្យដឹងថា​ ការចំណាយលើផ្លូវល្បឿនលឿនដែលបានស្នើឡើងរវាងក្រុងហូជីមិញ និងព្រំដែន ម៉ុកបៃ បានកើនឡើងប្រហែល ៣ ទ្រីលានដុង (១២៩ លានដុល្លារ) ខណៈកាលពីខែតុលាឆ្នាំ ២០១៩ គម្រោងនេះត្រូវបានប្រកាសថាចំណាយអស់ ១០.៧ ទ្រីលានដុង។

នៅក្នុងរបាយការណ៍នាពេលថ្មីៗនេះរបស់ក្រុង ហូជីមិញ ដែលដាក់ក្រសួងផែនការនិងវិនិយោគការកើនឡើងលើការចំណាយនេះ គឺដោយសារការបន្ថែមផ្លូវប្រសព្វចំនួន ២ នៅតាមបណ្តោយផ្លូវក្រវ៉ាត់លេខ ៣ ក្នុងសង្កាត់ហុកមន ស្រុកហុកមន និងផ្លូវខេត្តលេខ ៨ ក្នុងស្រុកស៊ីជី ដោយត្រូវកែប្រែអត្រាសំណងសម្រាប់ដីធ្លី។

គួរបញ្ជាក់ផងដែរថា ផ្លូវល្បឿនលឿននេះមានប្រវែង ៥៣គីឡូម៉ែត្រ នឹងរត់ពីផ្លូវក្រវ៉ាត់លេខ៣ ទៅតំបន់សេដ្ឋកិច្ចម៉ុកបៃ នៅតាមព្រំដែនកម្ពុជា ដោយមានទទឹង ១៧ម និងមាន ៤គន្លងក្នុងតំណាក់កាលទីមួយនៅពេលវាបើកចរាចរនៅឆ្នាំ ២០២៥ ។ ផ្លូវនេះនឹងបញ្ចប់បណ្តាញផ្លូវនៅក្នុងតំបន់សេដ្ឋកិច្ចភាគខាងត្បូង និងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់រវាងក្រុងហូជីមីញ និងកម្ពុជា ហើយវានឹងក្លាយជាផ្លូវល្បឿនលឿនទី២ រវាងហូជីមិញ និងតាយនិញ និងសម្រួលការកកស្ទះនៅលើផ្លូវជាតិលេខ ២២៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress