ទីក្រុងសេអ៊ូលរបស់កូរ៉រេខាងត្បូង នឹងរឹតបន្តឹងជាថ្មីម្ដងទៀតខណៈពេលដែលការបរិភោគនៅភោជនីយដ្ឋាន និងការចូលរួមព្រឹត្តិការណ៍នានាត្រូវបានកំណត់ពេលវេលា
សេដ្ឋកិច្ច November 23, 2020 Chan Sreyny

រដ្ឋាភិបាលកូរ៉េខាងត្បូង បានធ្វើការសេចក្ដីប្រកាសមួយកាលពីថ្ងៃអាទិត្យ ទី ២២ ខែវិច្ឆិកាថា ខណៈពេលដែលប្រទេសនេះបានបញ្ជាក់ថា មានអ្នកឆ្លងជំងឺ Covid-19 ថ្មីជាង ៣០០ នាក់ក្នុងរយៈពេល ៥ ថ្ងៃជាប់ៗគ្នា។ ចាប់ពីថ្ងៃអង្គារ ទី ២៤ ខែវិច្ឆិកា ការបរិភោគអាហារនៅតាមភោជនីយដ្ឋាននឹងត្រូវហាមឃាត់ចាប់ពីម៉ោង ៩ យប់។ ចំនួនអ្នកចូលរួមក្នុងការប្រមូលផ្តុំ និងព្រឹត្តិការណ៍នានានឹងត្រូវបានកំណត់ត្រឹម ៩៩នាក់ ។ ការចូលរួមលេងកីឡា នឹងត្រូវបានកំណត់ត្រឹម ១០% នៃកន្លែងដែលចូលរួម។

គួរឱ្យដឹងផងដែរថា កូរ៉េខាងត្បូងបានមើលឃើញពីការឆ្លងជំងឺ Covid-19 នៅតាមកន្លែងផ្សេងៗក្នុងខែនេះ ទោះជាបីមានការខិតខំដើម្បីកំណត់អត្តសញ្ញាណអ្នកផ្ទុកជំងឺ Covid-19 ដែលសង្ស័យ និងធ្វើតេស្តយ៉ាងយកចិត្តទុកដាក់ក៏ដោយ៕

អត្ថបទ៖ នីតា
ប្រភព៖ nhk