ត្រឹមរយៈពេល ៨ ខែអត្រាគ្មានការងារធ្វើនៅឥណ្ឌូនេស៊ីកើនឡើងដល់ ៩.៧៧ លាននាក់
សេដ្ឋកិច្ច November 24, 2020 Chan Sreyny

ចំនួនប្រជាជនអត់ការងារធ្វើនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានកើនឡើងចំនួន ២.៦៧ លាននាក់ដោយសារជំងឺរាតត្បាត Covid-19 ដែលធ្វើឱ្យចំនួនអ្នកអត់ការងារធ្វើកើនដល់ ៩.៧៧ លាននាក់ក្នុងខែសីហា ឬពី ៥.២៣% ដល់ ៧.០៧% នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោកស្រី Sri Mulyani Indrawati ។ លោកស្រីបានចង្អុលបង្ហាញថា ការកើនឡើងអត្រាអ្នកអត់ការងារធ្វើនឹងមានផលប៉ះពាល់ដល់ការកាត់បន្ថយអត្រាសុខុមាលភាពរបស់ប្រជាជន ប៉ុន្តែជំនួយសង្គមពីរដ្ឋាភិបាលបានជួយដោះស្រាយបញ្ហានេះ។

យោងទៅតាមលោកស្រី Sri Mulyani Indrawati បានឱ្យដឹងថា អត្រាថយចុះនៃសុខុមាលភាពត្រូវបានឆ្លុះបញ្ចាំងដោយមនុស្សកាន់តែច្រើន ដែលបានផ្លាស់ប្តូរការងារពីវិស័យផ្លូវការទៅក្រៅផ្លូវការ៕

អត្ថបទ៖ នីតា
ប្រភព៖ xinhuanet