ព័ត៌មានចុងក្រោយ
  • ទិញឡានបានលុយ! ប្រជាជនជប៉ុន នឹងទទួលបានលុយបន្ថែមពីរដ្ឋាភិបាលជិត ១ ម៉ឺនដុល្លារភ្លាមៗ ប្រសិនបើពួកគេទិញរថយន្តអគ្គិសនី សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 25, 2020 Khmernote

    ប្រទេសជប៉ុនគ្រោងនឹងបង្កើនការឧបត្ថម្ភធនសម្រាប់ប្រជាជនដែលទិញយានយន្តអគ្គិសនី ខណៈដែលប្រទេសនេះកំពុងព្យាយាមធ្វើដំណើរឆ្ពោះទៅរកភាពបៃតងនាពេលអនាគត នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន NHK នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ។​ ប្រភពដដែលបានឲ្យដឹងថា បច្ចុប្បន្នរដ្ឋាភិបាលផ្តល់ជូនអ្នកទិញរថយន្តអគ្គិសនី ដល់ទៅ ៤,០០០ដុល្លារ ប៉ុន្តែ NHK បានឲ្យដឹងថា ក្រសួងបរិស្ថានកំពុងតែរៀបចំផែនការឧបត្ថម្ភធនថ្មីដែលអាចកើនឡើងទ្វេដង។ ជាមួយគ្នានេះដើម្បីទទួលបានការគាំទ្របន្ថែម អ្នកបើកបរត្រូវមានលទ្ធភាពសាករថយន្តរបស់ពួកគេដោយថាមពលពីប្រភពកកើតឡើងវិញដូចជា បន្ទះសូឡានៅផ្ទះរបស់ពួកគេ។ គួរបញ្ជាក់ផងដែរថា ប្រជាជននៅប្រទេសជប៉ុនទើបតែទិញរថយន្តអគ្គិសនីប្រមាណ ២ ម៉ឺនគ្រឿងកាលពីឆ្នាំមុន ពោលគឺទាបជាងរថយន្តប្រមាណ ១ លានគ្រឿងដែលត្រូវបានលក់ជារៀងរាល់ឆ្នាំនៅក្នុងប្រទេសចិន។ ការលក់របស់ជប៉ុនក៏ដូចនៅតាមប្រទេសមួយចំនួនផងដែរដូចជាអាល្លឺម៉ង់ និងបារាំងដែរ។ យ៉ាងណាមិញរដ្ឋាភិបាលមានគោលបំណងចាប់ផ្តើមឧបត្ថម្ភធនថ្មីនៅដើមឆ្នាំក្រោយ ដោយនឹងមានរយៈពេលកំណត់៕ អត្ថបទ៖ លីនី ប្រភព៖ nhk

  • អាមេរិក ផ្តល់ជំនួយបន្ថែមចំនួន ៦០ ម៉ឺនដុល្លារដើម្បីឆ្លើយតបទៅនឹងគ្រោះទឹកជំនន់នៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 25, 2020 Chan Sreyny

    សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឌ្យន៍អន្តរជាតិ (USAID) បានផ្តល់ជំនួយមនុស្សធម៏បន្ថែមចំនួន ៦០០,០០០ ដុល្លារអាមេរិកសម្រាប់ជួយដល់ការខិតខំ​ក្នុងការឆ្លើយតបនឹងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅកម្ពុជា ដែលបណ្តាលមកពីព្យុះត្រូពិកជាបន្តបន្ទាប់គ្នា និងភ្លៀងខ្លាំងមានរយៈពេលយូរតាំងពីដើម​ខែតុលាមក។ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាមានប្រសាសន៍ថា « យើងមើលឃើញប្រជាជនកម្ពុជាដែលងាយរងគ្រោះជាច្រើនមាន​ការខ្វះខាត ដោយសារតែគ្រោះទឹកជំនន់​នៅឆ្នាំ​នេះ ទើបសហរដ្ឋអាមេរិកផ្តល់ជំនួយសង្គ្រោះជាបន្ថែមក្នុងស្មារតីសាមគ្គីភាពជាមួយសហគមន៍ដែលរងគ្រោះដោយ​​​គ្រោះទឹកជំនន់ទាំង​នេះ »។ តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ បានបញ្ជាក់ថា ជាមួយនឹងថវិកាបន្ថែម​នេះ ការិយាល័យផ្តល់ជំនួយ​មនុស្សធម៌របស់ USAID នឹងជួយដល់អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ក្នុងការផ្តល់ជំនួយក្នុងគ្រាបន្ទាន់ ដើម្បីជួយគ្រួសារចំនួន ៣,៧២៥ ដែលរងផលប៉ះពាល់ដើម្បីឱ្យគេទិញស្បៀងអាហារ។ ជំនួយ​នេះ បានបន្ថែមទៅលើទឹកប្រាក់ចំនួន ១០០,០០០

  • រាជរដ្ឋាភិបាល នឹងចំណាយថវិកា ៩០ម៉ឺនដុល្លារ ដើម្បីស្តារអណ្តូងទឹកជាង ៤ ពាន់អណ្តូង ដែលខូចខាតដោយសារគ្រោះជំនន់ទឹកភ្លៀង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 24, 2020 Khmernote

    រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាចំនួន៩០ម៉ឺនដុល្លារ ដើម្បីស្តារអណ្តូងទឹកជាង៤ពាន់អណ្តូង ដែលខូចខាតដោយសារគ្រោះជំនន់ទឹកភ្លៀង ជាប្រយោជន៍ទុកឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ឡើងវិញ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី « យុទ្ធសាស្រ្តកែលម្អការខូចខាតដែលប៉ះពាល់ដោយគ្រោះទឹកជំនន់ » នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍ថា អណ្តូងទឹកដែលរងការខូតខាត ក្រសួងមានទិសដៅនិងវិធានការក្នុងការ ជួសជុល និងផ្លុំស្តារអណ្តូង និងស្រះទឹកក៏ដូចជាធ្វើការចុះអប់រំផ្សព្វផ្សាយនិងបណ្តុះបណ្តាលអំពីការប្រើប្រាស់ទឹកស្អាត ឡើងវិញ។ ថវិកាចំនួន៩០ម៉ឺនដុល្លារដើម្បីស្តារអណ្តូងទឹកជាង៤ពាន់អណ្តូងនេះ គឺជាថវិការបស់រដ្ឋ និងមានការចូលរួមពី អង្គការដៃគូនានាផង។ « អណ្តូងទឹកជាង៤ពាន់អណ្តូងដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្រសួងអភិវឌ្ឍន៍ជនបទ កំពុងយកចិត្ត ទុកដាក់ខ្លាំងចំពោះបញ្ហានេះ ដើម្បីរកថវិកាជាតិបូកជាមួយថវិការបស់ដៃគូឬអង្គការ NGO

  • រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ៖ ផលិតផលក្នុងស្រុកសរុបរបស់ថៃនឹងចំណាយពេល ២ ឆ្នាំដើម្បីស្តារឡើងវិញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 24, 2020 Chan Sreyny

    យោងតាមរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃបានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃនឹងចំណាយពេល ២ ឆ្នាំដើម្បីស្តារឡើងវិញនូវអត្រា ៩% ដែលបានបាត់បង់ចាប់តាំងពីការរីករាលដាលនៃជំងឺ Covid-19 បានបំផ្លាញសេដ្ឋកិច្ច។ លោក Arkhom Termpittayapaisith រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុមានប្រសាសន៍ថា សេដ្ឋកិច្ចនឹងមានការកើនឡើង ៣% នៅឆ្នាំនេះ ប្រសិនបើមិនមានជំងឺរាតត្បាតទេនោះ។ GDP របស់ថៃបានធ្លាក់ចុះ ៦.៤% បើធៀបនឹងឆ្នាំមុននៅក្នុងត្រីមាសទី៣ ដោយការធ្លាក់ចុះសេដ្ឋកិច្ចប្រចាំឆ្នាំត្រូវបានគេប៉ាន់ស្មានថាមានចំនួន ៦% ។ កាលពីមុនត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះ ៧.៥% សេដ្ឋកិច្ចពិភពលោកត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះ ៣.៥% ហើយពាណិជ្ជកម្មពិភពលោកត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ ១១% ។ ទន្ទឹមនឹងនេះ

  • មួយប៉ព្រិចភ្នែកសោះ! មហាសេដ្ឋីវ័យក្មេង Elon Musk បានវ៉ាដាច់លោក Bill Gates ក្លាយជាអ្នកមានបំផុតទី២ លើពិភពលោក បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ November 24, 2020 Khmernote

    លោក Elon Musk ស្ថាបនិកក្រុមហ៊ុនផលិតរថយន្តដ៏ល្បីគឺ Tesla បានក្លាយជាអ្នកមានបំផុតទី២ នៅលើពិភពលោក ដោយបានដណ្ដើមដំណែងរបស់ស្ថាបនិកក្រុមហ៊ុន Microsoft គឺមហាសេដ្ឋីចិត្តធំ៌ Bill Gates។ យោងតាមការចុះផ្សាយដោយសារព័ត៌មាន entrepreneur ការបោះជំហានទៅរកតំណែងដ៏ធំមួយនេះ គឺដោយសារតែ ការកើនឡើងតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់ខ្ពស់ Tesla។ ដោយយោងតាម សន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg ការកើនឡើងចំនួន ៦.៥៨% នៅក្នុងភាគហ៊ុនរបស់ក្រុមហ៊ុនបាននាំឲ្យទ្រព្យសម្បត្តិរបស់មហាសេដ្ឋីវ័យក្មេងរូបនេះ ឡើងដល់ទៅ ១២៧.៩ ពាន់លានដុល្លារ ច្រើនជាងលោក Bill Gates ដែលមានទ្រព្យសម្បត្តិសរុបចំនួន ១២៧.៧ លានដុល្លារ។ មហាសេដ្ឋីសញ្ជាតិកាណាដា

  • រដ្ឋាភិបាលជប៉ុនចាំបាច់ត្រូវការថវិកា ៩៦ ពាន់លានដុល្លារ ដើម្បីធ្វើរឿងមួយនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 24, 2020 Khmernote

    យោងតាមទីប្រឹក្សារបស់នាយករដ្ឋមន្រ្តី Yoshihide Suga បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនចាំបាច់ត្រូវបង្កើតមូលនិធិរហូតដល់ ១០ ទ្រីលានយ៉េន (៩៦ ពាន់លានដុល្លារអាមេរិក​) ដើម្បីវិនិយោគលើការផ្លាស់ប្ដូរភាពបៃតង និងឌីជីថលនៃសង្គម ដែលជាគោលដៅសំខាន់សម្រាប់លោកនាយករដ្ឋមន្ត្រី Yoshihide Suga ។ លោក Mitsumaru Kumagai ប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវ Daiwa បានមានប្រសាសន៍ថា៖ « ការបង្កើតនេះនឹងក្លាយជាផ្នែកមួយដ៏សំខាន់នៃថវិកាបន្ថែមនាពេលខាងមុខ »។ ជាមួយគ្នានេះ លោក Kumagai ដែលត្រូវបានតែងតាំងជាអ្នកប្រឹក្សាម្នាក់ក្នុងចំនោមអ្នកប្រឹក្សាថ្មីចំនួន ៦ នាក់របស់លោក Sugag នេះបានបន្ថែមថា ថវិកាបន្ថែមទីបីនៅឆ្នាំនេះទំនងជាត្រូវចំណាយសរុបប្រមាណ ១៥

  • កំពុងតែរកប្រាក់ចំណេញបានច្រើនផង ស្រាប់តែរោងចក្រផលិតស្រោមដៃដ៏ធំបំផុតរបស់ម៉ាឡេស៊ីត្រូវបិទរោងចក្រមួយចំនួនដោយសារហេតុផលមួយនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 24, 2020 Chan Sreyny

    រោងចក្រមួយចំនួនរបស់ក្រុមហ៊ុនផលិតស្រោមដៃដ៏ធំជាងគេ Top Glove របស់ម៉ាឡេស៊ី នឹងត្រូវបិទជាដំណាក់កាលសម្រាប់ការត្រួតពិនិត្យ និងការដាក់ឱ្យនៅដាច់ដោយឡែកដើម្បីធ្វើតេស្ដិ៍រកជំងឺ Covid-19 ខណៈពេលដែលកម្មកររបស់រោងចក្រនេះជាង ២,០០០នាក់ បានធ្វើតេស្តិ៍វិជ្ជមានជំងឺ Covid-19​ នេះបើយោងតាមប្រសាសន៍របស់រដ្ឋាភិបាលម៉ាឡេស៊ី។ ក្រសួងសុខាភិបាលម៉ាឡេស៊ី បានរាយការណ៍ពីការកើនឡើងយ៉ាងខ្លាំងនៃករណីឆ្លងនៅក្នុងតំបន់ដែលមានរោងចក្រ និងកន្លែងស្នាក់នៅដែលមានកម្មករចំនួន ២,៤៥៣នាក់ បានធ្វើតេស្ត៍វិជ្ជមានក្នុងចំណោមកម្មករ ៥,៧៧៧នាក់ ដែលត្រូវបានពិនិត្យ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលបាននិយាយថា អគាររោងចក្រចំនួន ២៨ នឹងត្រូវបិទជាដំណាក់កាល ប៉ុន្តែមិនបានផ្តល់ពេលវេលាច្បាស់លាស់ទេ។ Top Glove ក៏បាននិយាយផងដែរថា ខ្លួនបានបញ្ឈប់ផលិតកម្មជាបណ្តោះអាសន្ននៅរោងចក្រចំនួន ១៦ ចាប់តាំងពីថ្ងៃពុធសប្តាហ៍មុន។ គួរឱ្យដឹងផងដែរថា Top Glove

  • ក្រុមហ៊ុនអាកាសចរណ៍ Qantas របស់អូស្រ្តាលី៖ អ្នកដំណើរអន្តរជាតិត្រូវការចាក់វ៉ាក់សាំងការពារជំងឺ Covid-19 ដើម្បីធ្វើការហោះហើរជាមួយក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 24, 2020 Chan Sreyny

    អ្នកដំណើរតាមផ្លូវអាកាសអន្តរជាតិ ត្រូវការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 ដើម្បីហោះហើរជាមួយក្រុមហ៊ុនអាកាសចរណ៍ Qantas របស់អូស្រ្តាលី នេះបើយោងតាមប្រសាសន៍របស់នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Qantas ។ លោកបន្ថែមថា ច្បាប់នេះទំនងជាក្លាយជារឿងធម្មតានៅទូទាំងឧស្សាហកម្មទេសចរណ៍។ នាយកប្រតិបត្តិក្រុមហ៊ុន Qantas លោក Alan Joyce បាននិយាយកាលពីថ្ងៃចន្ទ ទី ២៣ ខែវិច្ឆិកាថា « ក្រុមហ៊ុនដឹកជញ្ជូន Qantas នឹងអនុវត្តវិធានការណ៍នេះនៅពេលដែលវ៉ាក់សាំងការពារជំងឺ Covid-19 ត្រូវបានផ្តល់ជូនសាធារណជន »។ លោកបានបន្តថា « យើងកំពុងពិនិត្យមើលការផ្លាស់ប្តូរលក្ខខណ្ឌរបស់យើង ដើម្បីប្រាប់អ្នកដំណើរអន្តរជាតិថា យើងនឹងស្នើសុំឱ្យប្រជាជនមានការចាក់វ៉ាក់សាំងមុនពេលពួកគេអាចឡើងយន្តហោះបាន »។ «