កំពុងតែរកប្រាក់ចំណេញបានច្រើនផង ស្រាប់តែរោងចក្រផលិតស្រោមដៃដ៏ធំបំផុតរបស់ម៉ាឡេស៊ីត្រូវបិទរោងចក្រមួយចំនួនដោយសារហេតុផលមួយនេះ
អាជីវកម្ម November 24, 2020 Chan Sreyny

រោងចក្រមួយចំនួនរបស់ក្រុមហ៊ុនផលិតស្រោមដៃដ៏ធំជាងគេ Top Glove របស់ម៉ាឡេស៊ី នឹងត្រូវបិទជាដំណាក់កាលសម្រាប់ការត្រួតពិនិត្យ និងការដាក់ឱ្យនៅដាច់ដោយឡែកដើម្បីធ្វើតេស្ដិ៍រកជំងឺ Covid-19 ខណៈពេលដែលកម្មកររបស់រោងចក្រនេះជាង ២,០០០នាក់ បានធ្វើតេស្តិ៍វិជ្ជមានជំងឺ Covid-19​ នេះបើយោងតាមប្រសាសន៍របស់រដ្ឋាភិបាលម៉ាឡេស៊ី។ ក្រសួងសុខាភិបាលម៉ាឡេស៊ី បានរាយការណ៍ពីការកើនឡើងយ៉ាងខ្លាំងនៃករណីឆ្លងនៅក្នុងតំបន់ដែលមានរោងចក្រ និងកន្លែងស្នាក់នៅដែលមានកម្មករចំនួន ២,៤៥៣នាក់ បានធ្វើតេស្ត៍វិជ្ជមានក្នុងចំណោមកម្មករ ៥,៧៧៧នាក់ ដែលត្រូវបានពិនិត្យ។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលបាននិយាយថា អគាររោងចក្រចំនួន ២៨ នឹងត្រូវបិទជាដំណាក់កាល ប៉ុន្តែមិនបានផ្តល់ពេលវេលាច្បាស់លាស់ទេ។ Top Glove ក៏បាននិយាយផងដែរថា ខ្លួនបានបញ្ឈប់ផលិតកម្មជាបណ្តោះអាសន្ននៅរោងចក្រចំនួន ១៦ ចាប់តាំងពីថ្ងៃពុធសប្តាហ៍មុន។

គួរឱ្យដឹងផងដែរថា Top Glove ទទួលបានប្រាក់ចំណេញច្រើនគួរឱ្យកត់សំគាល់នៅឆ្នាំនេះ ដោយសារតម្រូវការផលិតផល និងឧបករណ៍ការពារកើនឡើងយ៉ាងគំហុក៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia