យោងតាមរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃបានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃនឹងចំណាយពេល ២ ឆ្នាំដើម្បីស្តារឡើងវិញនូវអត្រា ៩% ដែលបានបាត់បង់ចាប់តាំងពីការរីករាលដាលនៃជំងឺ Covid-19 បានបំផ្លាញសេដ្ឋកិច្ច។ លោក Arkhom Termpittayapaisith រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុមានប្រសាសន៍ថា សេដ្ឋកិច្ចនឹងមានការកើនឡើង ៣% នៅឆ្នាំនេះ ប្រសិនបើមិនមានជំងឺរាតត្បាតទេនោះ។
GDP របស់ថៃបានធ្លាក់ចុះ ៦.៤% បើធៀបនឹងឆ្នាំមុននៅក្នុងត្រីមាសទី៣ ដោយការធ្លាក់ចុះសេដ្ឋកិច្ចប្រចាំឆ្នាំត្រូវបានគេប៉ាន់ស្មានថាមានចំនួន ៦% ។ កាលពីមុនត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះ ៧.៥% សេដ្ឋកិច្ចពិភពលោកត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះ ៣.៥% ហើយពាណិជ្ជកម្មពិភពលោកត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ ១១% ។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលថៃនៅសល់ថវិកាចន្លោះ ៣០% ក្នុងថវិកា ២០២១ របស់ខ្លួនដើម្បីជួយដោះស្រាយវិបត្តិសេដ្ឋកិច្ច។ ភាគរយនោះគឺប្រហែល ៩៨០ ពាន់លានបាតនៃមូលធនដែលមិនរាប់បញ្ចូលប្រាក់កម្ចី ១ ទ្រីលានបាត។

គួរឱ្យដឹងផងដែរថា ចំពោះថវិកាឆ្នាំ ២០២២ នៅតែត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច តាមរយៈការវិនិយោគសាធារណៈលើហេដ្ឋារចនាសម្ព័ន្ធ និងថាមពលដោយគម្រោងខ្លះពឹងផ្អែកយ៉ាងខ្លាំងទៅលើជំនួយពីវិស័យឯកជន៕
អត្ថបទ៖ នីតា
ប្រភព៖ thethaiger


