បុគ្គលិកនៅតាមភោជនីយដ្ឋានត្រូវបានបញ្ឈប់ពីការងារជាថ្មីម្តងទៀត ខណៈពេលដែលអភិបាលខេត្ត និងមន្រ្តីមូលដ្ឋានបានបិទកន្លែងបរិភោគអាហារ និងភេសជ្ជៈនៅក្នុងហាងដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃការឆ្លងជំងឺ Covid-19 នៅទូទាំងសហរដ្ឋអាមេរិក។ ម្ចាស់ភោជនីយដ្ឋាន Greg Morena នៅរដ្ឋ Los Angeles កំពុងព្យាយាមដោះស្រាយជំហ៊ានបន្ទាប់របស់គាត់ បន្ទាប់ពីមន្រ្តីនៅក្នុងតំបន់ដ៏ធំបំផុតរបស់អាមេរិក បានហាមឃាត់ការបរិភោគអាហារនៅក្នុងហាងយ៉ាងហោចណាស់ ៣ សប្តាហ៍ដោយចាប់ផ្តើមពីថ្ងៃពុធ។
អភិបាលរដ្ឋ Louisiana លោក John Bel Edwards បាននិយាយថា លោកកំពុងកំណត់ចំនួនអតិថិជននៅក្នុងភោជនីយដ្ឋាន កន្លែងហាត់ប្រាណ សាឡន កាស៊ីណូ ផ្សារទំនើប និងអាជីវកម្មដែលមិនចាំបាច់ផ្សេងទៀតដល់ ៥០% នៃសមត្ថភាពរបស់ពួកគេ ខណៈពេលដែលមានការកើនឡើងចំនួននៃករណីឆ្លងជំងឺ Covid-19 និងការស្នាក់នៅមន្ទីរពេទ្យ។ បារភាគច្រើន នឹងត្រូវបានដាក់កម្រិតលើការខ្ចប់ ការដឹកជញ្ជូន និងកន្លែងអង្គុយខាងក្រៅ។

ម្ចាស់ភោជនីយដ្ឋានដែលភាគច្រើនបានបិទទ្វារកាលពីលើកមុន គ្រោងនឹងបិទទ្វារជាថ្មីម្ដងទៀតដោយសារអាកាសធាតុចុះត្រជាក់ខ្លាំង។ ប៉ុន្តែនៅ Los Angelesភោជនីយដ្ឋាន និងបារត្រូវបានហាមឃាត់មិនឱ្យផ្តល់ការបរិភោគអាហារនៅក្នុងហាងចាប់ផ្តើមពីថ្ងៃពុធតទៅ។ ពួកគេនឹងត្រូវបានកំណត់ចំពោះការខ្ចប់ និងដឹកជញ្ជូន។

គួរឱ្យដឹងផងដែរថា សហរដ្ឋអាមេរិកបានរកឃើញអ្នកឆ្លងជំងឺ Covid-19 ច្រើនជាង ១២.៥ លាននាក់ហើយមនុស្សជាង ២៥៩,០០០ នាក់បានស្លាប់៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia


