- សេដ្ឋកិច្ចសេដ្ឋកិច្ច November 23, 2020 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានឲ្យដឹងថា គម្រោងផ្លូវល្បឿនលឿនពីទីក្រុង ហូជីមិញ ទៅកាន់ព្រំដែន ម៉ុកបៃ ខេត្តតាយនីញ ភ្ជាប់មកកម្ពុជា ដែលពន្យារពេលសាងសង់អស់ពេលជាយូរនោះ អាចនឹងត្រូវសាងសង់ឡើងក្នុងពេលឆាបៗខាងមុខនេះ ខណៈកាលពីខែតុលារដ្ឋាភិបាលបានអនុញ្ញាតឱ្យទីក្រុងហូជីមិញទទួលបន្ទុកលើគម្រោងនេះ។ ប្រភពដដែលបានបន្តឲ្យដឹងថា ការចំណាយលើផ្លូវល្បឿនលឿនដែលបានស្នើឡើងរវាងក្រុងហូជីមិញ និងព្រំដែន ម៉ុកបៃ បានកើនឡើងប្រហែល ៣ ទ្រីលានដុង (១២៩ លានដុល្លារ) ខណៈកាលពីខែតុលាឆ្នាំ ២០១៩ គម្រោងនេះត្រូវបានប្រកាសថាចំណាយអស់ ១០.៧ ទ្រីលានដុង។ នៅក្នុងរបាយការណ៍នាពេលថ្មីៗនេះរបស់ក្រុង ហូជីមិញ ដែលដាក់ក្រសួងផែនការនិងវិនិយោគការកើនឡើងលើការចំណាយនេះ គឺដោយសារការបន្ថែមផ្លូវប្រសព្វចំនួន ២ នៅតាមបណ្តោយផ្លូវក្រវ៉ាត់លេខ ៣ ក្នុងសង្កាត់ហុកមន
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 23, 2020 Chan Sreyny
ពូជស្រូវស្រាលមិនប្រកាន់រដូវប្រមាណ ៦ពាន់តោន និងដំណាំរួមផ្សំជិត ៥៦ ម៉ឺនកញ្ចប់របស់រាជរដ្ឋាភិបាលត្រូវបានផ្ដល់ដល់ប្រជាកសិករតាមបណ្ដារាជធានី-ខេត្ត ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ដើម្បីស្ដារឡើងវិញនូវដំណាំស្រូវ និងដំណាំរួមផ្សំដែលខូចខាតនាពេលកន្លងមកនោះ។ នៅលើផេកផ្លូវការរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានសរសេរថា កាលពីថ្ងៃ ៧កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអាទិត្យ ទី ២២ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបន្តចុះពិនិត្យវឌ្ឍនភាពនៃការងារបង្កបង្កើនផលការស្តារស្រូវឡើងវិញ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករក្នុងខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ។ គ្រោះទឹកជំនន់នៅក្នុងឆ្នាំនេះ បានធ្វើឱ្យប៉ះពាល់ស្រូវប្រជាពលរដ្ឋជាច្រើនហិកតា។ សម្តេចតេជោ ហ៊ុន សែន
- អាជីវកម្មអាជីវកម្ម November 23, 2020 Khmernote
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន CP All ដែលជាប្រតិបត្តិករក្នុងស្រុកនៃហាងលក់ទំនិញ 7-Eleven បានប្រកាសផ្អាកផែនការរបស់ខ្លួន ក្នុងការបើកដំណើរការហាង 7-Eleven នៅក្នុងប្រទេសកម្ពុជា និងឡាវ។ បើយោងតាមការចេញផ្សាយនៅលើសារព័ត៌មាន The National Thailand ការផ្អាកនេះ គឺដោយសារតែការផ្ទុះឡើងនៃជំងឺ Covid-19 នៅក្នុងប្រទេសទាំងពីរ។ អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន CP All លោក Kriengchai Boonpoapichart បាននិយាយថា ក្រុមហ៊ុននឹងបន្តផែនការដាក់ឱ្យដំណើរការនៅពេលដែលស្ថានភាពផ្ទុះឡើងមានភាពប្រសើរឡើង។ គួររម្លឹកផងដែរថា កាលពីដើមខែឧសភា ឆ្នាំ២០២០ នេះ ក្រុមហ៊ុន CP ALL
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 23, 2020 Chan Sreyny
រដ្ឋាភិបាលកូរ៉េខាងត្បូង បានធ្វើការសេចក្ដីប្រកាសមួយកាលពីថ្ងៃអាទិត្យ ទី ២២ ខែវិច្ឆិកាថា ខណៈពេលដែលប្រទេសនេះបានបញ្ជាក់ថា មានអ្នកឆ្លងជំងឺ Covid-19 ថ្មីជាង ៣០០ នាក់ក្នុងរយៈពេល ៥ ថ្ងៃជាប់ៗគ្នា។ ចាប់ពីថ្ងៃអង្គារ ទី ២៤ ខែវិច្ឆិកា ការបរិភោគអាហារនៅតាមភោជនីយដ្ឋាននឹងត្រូវហាមឃាត់ចាប់ពីម៉ោង ៩ យប់។ ចំនួនអ្នកចូលរួមក្នុងការប្រមូលផ្តុំ និងព្រឹត្តិការណ៍នានានឹងត្រូវបានកំណត់ត្រឹម ៩៩នាក់ ។ ការចូលរួមលេងកីឡា នឹងត្រូវបានកំណត់ត្រឹម ១០% នៃកន្លែងដែលចូលរួម។ គួរឱ្យដឹងផងដែរថា កូរ៉េខាងត្បូងបានមើលឃើញពីការឆ្លងជំងឺ Covid-19 នៅតាមកន្លែងផ្សេងៗក្នុងខែនេះ ទោះជាបីមានការខិតខំដើម្បីកំណត់អត្តសញ្ញាណអ្នកផ្ទុកជំងឺ Covid-19
- ទេសចរណ៍ថៃកំពុងត្រៀមបញ្ចេញកញ្ចប់ទេសចរណ៍ពិសេសថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសដែលចំណាយខ្ពស់ក្នុងដំណើរកម្សាន្តទេសចរណ៍ November 23, 2020 Khmernote
យោងតាមសារព័ត៌មានថៃ បានឲ្យដឹងថា អាជ្ញាធរទេសចរណថៃ កំពុងស្នើសុំកញ្ចប់ពិសេសដែលត្រូវបានបង្កើតឡើង ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសដែលចំណាយខ្ពស់ក្នុងដំណើរកម្សាន្ត។ ការបង្កើតកញ្ចប់ពិសេសទាំងនេះរួមបញ្ចូលទាំងការចំណាយទៅលើថ្លៃធ្វើចត្តាឡីស័កដែលរៀបចំដោយរដ្ឋាភិបាលថៃ ដោយក្នុងអំឡុងពេលធ្វើចត្តាឡីស័កប្រសិនបើភ្ញៀវទេសចរទិញសេវាកម្មស្នាក់នៅចំនួនពីរយប់ និងទទួលបានការស្នាក់នៅមួយយប់ដោយឥតគិតថ្លៃ។ គួររម្លឹកផងដែរថា កាលពីពេលកន្លងទៅនេះ រដ្ឋាភិបាលបានបង្កើតកន្លែងធ្វើចត្តាឡីស័កដែលអនុញ្ញាតឲ្យអ្នកដំណើរទទួលបានសេវាកម្មកម្សាន្តផ្សេងៗក្នុងអំឡុងពេលធ្វើចត្តាឡីស័ក តែត្រូវចំណាយច្រើន។ លោក Yutthasak Suphasorn អភិបាលនៃ (TAT) សង្ឃឹមថានឹងទទួលបានភ្ញៀវទេសចរបរទេសចំនួន ២,០០០ នាក់ ដើម្បីមកទស្សនាប្រទេសថៃក្នុងមួយខែ ដោយរាប់ចាប់ពីខែធ្នូដល់ចុងខែមីនា ក្រោមគម្រោងដែលរៀបចំដោយក្រុម (TAT) រួមមានក្រុមហ៊ុន Thai Airways និងសណ្ឋាគារដែលសហការជាមួយក្រសួង និងមន្ទីររដ្ឋាភិបាល។ ជាមួយគ្នានេះដែរកញ្ចប់ពិសេសដែលកំពុងស្នើសុំដើម្បីទាក់ទាញភ្ញៀវមានដូចជា៖ ការចំណាយរយៈពេលពីរយប់សម្រាប់ធ្វើចត្តាឡីស័កនៅទីក្រុងបាងកក និងទទួលបានការស្នាក់នៅឥតគិតថ្លៃមួយយប់។ បង់ថ្លៃស្នាក់នៅចំនួនពីយប់ នឹងបានការស្នាក់នៅឥតគិតថ្លៃមួយយប់បន្ថែមរួមទាំងការដឹកជញ្ជូនឥតគិតថ្លៃទៅកាន់សណ្ឋាគារផ្សេងណាមួយ
- អាជីវកម្មអាជីវកម្ម November 23, 2020 Khmernote
សមាគមពាណិជ្ជករដឹកជញ្ជូនទំនិញប្រទេសកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្ម អាមេរិក-អឺរ៉ុប របស់ប្រទេសចិន កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីជំរុញឲ្យមានទំនាក់ទំនង ការវិនិយោគ ពាណិជ្ជកម្មអន្តរជាតិ និងវិស័យដឹកជញ្ជូនទំនិញ រវាងប្រទេសទាំងពីរ កម្ពុជា-ចិន ដោយពិធីចុះ MoU នេះ បានរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូ អនឡាញ។ គោលដៅសំខាន់នៃ MOU គឺចង់ឲ្យមានការធ្វើទំនាក់ទំនងកាន់តែជ្រៅ រវាងអ្នកវិនិយោគចិន និងកម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះ។ អ្វីដែលភាគីចិនចង់បាននោះ គឺចង់ឲ្យមានការណែនាំពីការនាំទំនិញពីប្រទេសចិនចូលមកកាន់ប្រទេសកម្ពុជា ហើយសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញកម្ពុជាក៏ចង់ឲ្យមានការណែនាំពីការនាំទំនិញពីកម្ពុជា ចូលទៅកាន់ប្រទេសចិនវិញ នេះបើតាមលោក ជា ចាន់ដារា
- អាជីវកម្មអាជីវកម្ម November 23, 2020 Khmernote
លោក Stephane Bancel នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតឱសថ Moderna បានប្រាប់កាសែតអាល្លឺម៉ង់ Welt am Sonntag (WamS) ថា ក្រុមហ៊ុន Moderna នឹងគិតថ្លៃលើវ៉ាក់សាំងរបសគេពីចន្លោះ ២៥ដុល្លារ ទៅ ៣៧ ដុល្លារ ក្នុងមួយដូសសម្រាប់រដ្ឋាភិបាល ទៅតាមចំនួនដែលបានបញ្ជាទិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន channelnewsasia កាលពីថ្ងៃទី២២ វិច្ឆិកា កន្លងទៅនេះ។ នាយកប្រតិបត្តិនៃក្រុមហ៊ុននេះ ត្រូវបានគេស្រង់សំដីដោយនិយាយថា៖ « វ៉ាក់សាំងរបស់យើងមានតម្លៃប្រហាក់ប្រហែលនឹងការចាក់ថ្នាំបង្ការរោគដែលមានតម្លៃចន្លោះពី ១០ ដុល្លារទៅ ៥០ ដុល្លារ »។
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 23, 2020 Chan Sreyny
យោងតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាលហុងកុងលោកស្រី Sophia Chan បានឱ្យដឹងថា ទីក្រុងហុងកុងនឹងផ្តល់ប្រាក់ ៥,០០០ ដុល្លារហុងកុង (ជាង ៦០០ ដុល្លារ) ដល់អ្នកណាម្នាក់នៅក្នុងទីក្រុង ដែលធ្វើតេស្តវិជ្ជមានជំងឺ Covid-19 ដើម្បីលើកទឹកចិត្តប្រជាជនឱ្យធ្វើតេស្តរកជំងឺរាតត្បាតនេះ។ ទីក្រុងហុងកុង នឹងដាក់ការរឹតត្បិតនៅក្នុងប្រទេសថ្មីមួយ ខណៈពេលដែលករណីឆ្លងជំងឺ Covid-19 ក្នុងតំបន់មានការកើនឡើង ដែលជំរុញឱ្យមានសេចក្តីប្រកាសមួយកាលពីថ្ងៃសៅរ៍ ទី ២១ ខែវិច្ឆិកាថា « travel bubble » រវាងហុងកុង និងសិង្ហបុរីនឹងត្រូវពន្យារពេល ២ សប្តាហ៍។ ហុងកុង បានរាយការណ៍អំពីករណីឆ្លងជំងឺ Covid-19










