រដ្ឋាភិបាលវៀតណាម៖ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ទំនងជាខាតបង់ទឹកប្រាក់ដល់ទៅ ៦៤៧ លានដុល្លារនៅឆ្នាំនេះ
អាជីវកម្ម November 27, 2020 Chan Sreyny

ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines របស់វៀតណាមទំនងជានឹងខាតបង់ទឹកប្រាក់ចំនួន ១៤ ទ្រីលានដុងទៅ ១៥ ទ្រីលានដុង (៦០៤ លានដុល្លារទៅ ៦៤៧ លានដុល្លារ) នៅឆ្នាំនេះដោយសារជំងឺរាតត្បាតCovid-19 នេះបើយោងតាមប្រសាសន៍របស់រដ្ឋាភិបាលវៀតណាម។ រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា « វានឹងចំណាយពេលដល់ទៅ ៣ ឆ្នាំសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកដើម្បីជាសះស្បើយពីជំងឺរាតត្បាតនេះ »។

គួរឱ្យដឹងផងដែរថា កាលពីសប្តាហ៍មុន ដ្ឋសភាវៀតណាមដែលជាស្ថាប័ននីតិប្បញ្ញត្តិរបស់ប្រទេសនេះ បានអនុម័តផែនការរបស់រដ្ឋាភិបាលក្នុងការជំរុញដើមទុនរបស់ក្រុមហ៊ុនអាកាសចរណ៍ដែលបានរាយការណ៍ពីការខាតបង់សុទ្ធចំនួន ៤៥៣ លានដុល្លារអាមេរិកសម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia