- សេដ្ឋកិច្ចសេដ្ឋកិច្ច November 25, 2020 Chan Sreyny
បុគ្គលិកនៅតាមភោជនីយដ្ឋានត្រូវបានបញ្ឈប់ពីការងារជាថ្មីម្តងទៀត ខណៈពេលដែលអភិបាលខេត្ត និងមន្រ្តីមូលដ្ឋានបានបិទកន្លែងបរិភោគអាហារ និងភេសជ្ជៈនៅក្នុងហាងដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃការឆ្លងជំងឺ Covid-19 នៅទូទាំងសហរដ្ឋអាមេរិក។ ម្ចាស់ភោជនីយដ្ឋាន Greg Morena នៅរដ្ឋ Los Angeles កំពុងព្យាយាមដោះស្រាយជំហ៊ានបន្ទាប់របស់គាត់ បន្ទាប់ពីមន្រ្តីនៅក្នុងតំបន់ដ៏ធំបំផុតរបស់អាមេរិក បានហាមឃាត់ការបរិភោគអាហារនៅក្នុងហាងយ៉ាងហោចណាស់ ៣ សប្តាហ៍ដោយចាប់ផ្តើមពីថ្ងៃពុធ។ អភិបាលរដ្ឋ Louisiana លោក John Bel Edwards បាននិយាយថា លោកកំពុងកំណត់ចំនួនអតិថិជននៅក្នុងភោជនីយដ្ឋាន កន្លែងហាត់ប្រាណ សាឡន កាស៊ីណូ ផ្សារទំនើប និងអាជីវកម្មដែលមិនចាំបាច់ផ្សេងទៀតដល់ ៥០% នៃសមត្ថភាពរបស់ពួកគេ ខណៈពេលដែលមានការកើនឡើងចំនួននៃករណីឆ្លងជំងឺ Covid-19
- អាជីវកម្មអាជីវកម្ម November 25, 2020 Khmernote
រដ្ឋបាលក្រុងតូក្យូគ្រោងនឹងស្នើសុំបារ ភោជនីយដ្ឋានដែលមានបម្រើគ្រឿងស្រវឹង កាត់បន្ថយម៉ោងប្រតិបត្តិការរបស់ពួកគេប្រហែល ៣ សប្ដាហ៍ ដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងជាថ្មីនៃវីរុស Covid-19 ផ្ទួនៗក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ។ នេះបើយោងតាមការបង្ហើបឲ្យដឹងពីប្រភពដែលជិតដិតបំផុតទៅនឹងរដ្ឋបាលក្រុង ដែលសារព័ត៌មាន kyodonews ទទួលបាន។ ទោះបីជាយ៉ាងណាក្ដី ខាងរដ្ឋបាលក្រុងមិនទាន់បានប្រកាសនូវឡើយទេ តែគ្រោងនឹងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃនេះ ដែលក្នុងនោះត្រូវបានគេរំពឹងថានឹងបង្ហាញពីវិធានការណ៍ថ្មីៗ ដើម្បីដោះស្រាយជាមួយនឹងការកើនឡើងនូវករណីឆ្លងវីរុសនេះ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃអង្គារប្រទេសជប៉ុនបានរាយការណ៍ករណីឆ្លងថ្មីជាង ១,២០០ នៅទូទាំងប្រទេស ក្នុងនោះមនុស្សជាង ១៣ ម៉ឺននាក់បានធ្វើតេស្តិ៍វិជ្ជមានចាប់តាំងពីការផ្ទុះឡើងបានចាប់ផ្តើម ដោយចំនួនអ្នកស្លាប់មានលើសពី ២០០០ នាក់។ ជាមួយគ្នានេះដែរ រដ្ឋបាលក្រុងបានលើកសំណើស្រដៀងគ្នាទៅនឹងសំណើដែលត្រូវបានអនុវត្តនៅទីក្រុងតូក្យូកាលពី ៦ខែមុន នៅពេលដែលរដ្ឋាភិបាលបានប្រកាសអាសន្នក្នុងប្រទេស។ យ៉ាងណាមិញ អាជីវកម្មដែលរងផលប៉ះពាល់ អាចនឹងត្រូវបានស្នើសុំឱ្យបិទនៅម៉ោង
- អាជីវកម្មអាជីវកម្ម November 25, 2020 Khmernote
រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃទី២៤ ខែវិច្ឆិកា កន្លងទៅនេះថា ក្រុមហ៊ុនដែលទទួលបានអត្ថប្រយោជន៍ពីវិបត្តិជំងឺឆ្លងដូចជាក្រុមហ៊ុន Amazon និងក្រុមហ៊ុនផលិតឱសថ គួរតែចូលរួមជាមួយប្រទេសអ្នកមានក្នុងការជួយផ្តល់មូលនិធិសម្រាប់វ៉ាក់សាំងដល់ប្រទេសក្រីក្រ។ បើយោងតាមកិច្ចប្រឹងប្រែងស្រាវជ្រាវរបស់ Herculean ដែលសារព័ត៌មាន CNA បានចេញផ្សាយ បានឃើញថាវ៉ាក់សាំងជោគជ័យជាច្រើនឈានដល់ការអនុម័តក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប៉ុន្តែខណៈបណ្តាប្រទេសអ្នកមានដែលកំពុងរៀបចំការផ្គត់ផ្គង់ ការព្រួយបារម្ភមានកាន់តែច្រើនឡើងៗ សម្រាប់ប្រទេសក្រីក្រ ដែលគ្មានលទ្ធភាព ហើយអាចនឹងខកខានក្នុងការទទួលបានវ៉ាក់សាំង។ លោក Gerd Mueller រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ប្រទេសអាឡឺម៉ង់បានមានប្រសាសន៍ថា៖ « មិនមែនត្រឹមតែរដ្ឋាភិបាលដែលកំពុងព្យាយាមដើម្បីធ្វើឱ្យប្រាកដថាប្រទេសកំពុងអភិវឌ្ឍន៍ទទួលបានចំណែកត្រឹមត្រូវរបស់ខ្លួននោះទេ។ ក្រុមហ៊ុនឯកជនដែលទទួលបានផលចំណេញជាពិសេសពីវិបត្តិជំងឺឆ្លង Covid-19 ដូចជាក្រុមហ៊ុន Amazon ឬ ក្រុមហ៊ុនឱសថក៏មានកាតព្វកិច្ចផងដែរ »។ ជាមួយគ្នានេះដែរ កាលពីថ្ងៃអាទិត្យលោកស្រីអធិការបតីអាល្លឺម៉ង់ Angela
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 25, 2020 Chan Sreyny
យោងតាមប្រភពពីរដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា ប្រទេសជប៉ុនគ្រោងនឹងអនុវត្តការលើកទឹកចិត្តពន្ធសម្រាប់ជនបរទេសដែលរស់នៅរយៈពេលវែង ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីប្រែក្លាយប្រទេសនេះទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិដ៏សំខាន់មួយ។ តាមប្រព័ន្ធបច្ចុប្បន្ន ជប៉ុនបានដាក់ពន្ធលើទ្រព្យសម្បត្តិបរទេសរបស់ជនបរទេស ប្រសិនបើពួកគេរស់នៅក្នុងប្រទេសនេះអស់រយៈពេលជាង ១០ ឆ្នាំប៉ុន្តែវិធានការណ៍ពិសេសដែលត្រូវបានណែនាំនឹងអនុញ្ញាតឱ្យពួកគេត្រូវបានរួចផុតពីការដាក់ពន្ធនេះ។ គួរឱ្យដឹងផងដែរថា រដ្ឋាភិបាលក៏គ្រោងនឹងអនុញ្ញាតឱ្យក្រុមហ៊ុនដែលមិនបានចុះបញ្ជី រួមទាំងមូលនិធិវិនិយោគបន្ថែមប្រាក់ឈ្នួលដល់នាយកប្រតិបត្តិចំពោះការចំណាយអាជីវកម្ម ដើម្បីជួយកាត់បន្ថយពន្ធសាជីវកម្មរបស់ពួកគេ៕ អត្ថបទ៖ នីតា ប្រភព៖ kyodonews
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 25, 2020 Khmernote
ប្រទេសជប៉ុនគ្រោងនឹងបង្កើនការឧបត្ថម្ភធនសម្រាប់ប្រជាជនដែលទិញយានយន្តអគ្គិសនី ខណៈដែលប្រទេសនេះកំពុងព្យាយាមធ្វើដំណើរឆ្ពោះទៅរកភាពបៃតងនាពេលអនាគត នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន NHK នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ។ ប្រភពដដែលបានឲ្យដឹងថា បច្ចុប្បន្នរដ្ឋាភិបាលផ្តល់ជូនអ្នកទិញរថយន្តអគ្គិសនី ដល់ទៅ ៤,០០០ដុល្លារ ប៉ុន្តែ NHK បានឲ្យដឹងថា ក្រសួងបរិស្ថានកំពុងតែរៀបចំផែនការឧបត្ថម្ភធនថ្មីដែលអាចកើនឡើងទ្វេដង។ ជាមួយគ្នានេះដើម្បីទទួលបានការគាំទ្របន្ថែម អ្នកបើកបរត្រូវមានលទ្ធភាពសាករថយន្តរបស់ពួកគេដោយថាមពលពីប្រភពកកើតឡើងវិញដូចជា បន្ទះសូឡានៅផ្ទះរបស់ពួកគេ។ គួរបញ្ជាក់ផងដែរថា ប្រជាជននៅប្រទេសជប៉ុនទើបតែទិញរថយន្តអគ្គិសនីប្រមាណ ២ ម៉ឺនគ្រឿងកាលពីឆ្នាំមុន ពោលគឺទាបជាងរថយន្តប្រមាណ ១ លានគ្រឿងដែលត្រូវបានលក់ជារៀងរាល់ឆ្នាំនៅក្នុងប្រទេសចិន។ ការលក់របស់ជប៉ុនក៏ដូចនៅតាមប្រទេសមួយចំនួនផងដែរដូចជាអាល្លឺម៉ង់ និងបារាំងដែរ។ យ៉ាងណាមិញរដ្ឋាភិបាលមានគោលបំណងចាប់ផ្តើមឧបត្ថម្ភធនថ្មីនៅដើមឆ្នាំក្រោយ ដោយនឹងមានរយៈពេលកំណត់៕ អត្ថបទ៖ លីនី ប្រភព៖ nhk
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 25, 2020 Chan Sreyny
សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឌ្យន៍អន្តរជាតិ (USAID) បានផ្តល់ជំនួយមនុស្សធម៏បន្ថែមចំនួន ៦០០,០០០ ដុល្លារអាមេរិកសម្រាប់ជួយដល់ការខិតខំក្នុងការឆ្លើយតបនឹងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅកម្ពុជា ដែលបណ្តាលមកពីព្យុះត្រូពិកជាបន្តបន្ទាប់គ្នា និងភ្លៀងខ្លាំងមានរយៈពេលយូរតាំងពីដើមខែតុលាមក។ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាមានប្រសាសន៍ថា « យើងមើលឃើញប្រជាជនកម្ពុជាដែលងាយរងគ្រោះជាច្រើនមានការខ្វះខាត ដោយសារតែគ្រោះទឹកជំនន់នៅឆ្នាំនេះ ទើបសហរដ្ឋអាមេរិកផ្តល់ជំនួយសង្គ្រោះជាបន្ថែមក្នុងស្មារតីសាមគ្គីភាពជាមួយសហគមន៍ដែលរងគ្រោះដោយគ្រោះទឹកជំនន់ទាំងនេះ »។ តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ បានបញ្ជាក់ថា ជាមួយនឹងថវិកាបន្ថែមនេះ ការិយាល័យផ្តល់ជំនួយមនុស្សធម៌របស់ USAID នឹងជួយដល់អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ក្នុងការផ្តល់ជំនួយក្នុងគ្រាបន្ទាន់ ដើម្បីជួយគ្រួសារចំនួន ៣,៧២៥ ដែលរងផលប៉ះពាល់ដើម្បីឱ្យគេទិញស្បៀងអាហារ។ ជំនួយនេះ បានបន្ថែមទៅលើទឹកប្រាក់ចំនួន ១០០,០០០
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 24, 2020 Khmernote
រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាចំនួន៩០ម៉ឺនដុល្លារ ដើម្បីស្តារអណ្តូងទឹកជាង៤ពាន់អណ្តូង ដែលខូចខាតដោយសារគ្រោះជំនន់ទឹកភ្លៀង ជាប្រយោជន៍ទុកឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ឡើងវិញ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី « យុទ្ធសាស្រ្តកែលម្អការខូចខាតដែលប៉ះពាល់ដោយគ្រោះទឹកជំនន់ » នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍ថា អណ្តូងទឹកដែលរងការខូតខាត ក្រសួងមានទិសដៅនិងវិធានការក្នុងការ ជួសជុល និងផ្លុំស្តារអណ្តូង និងស្រះទឹកក៏ដូចជាធ្វើការចុះអប់រំផ្សព្វផ្សាយនិងបណ្តុះបណ្តាលអំពីការប្រើប្រាស់ទឹកស្អាត ឡើងវិញ។ ថវិកាចំនួន៩០ម៉ឺនដុល្លារដើម្បីស្តារអណ្តូងទឹកជាង៤ពាន់អណ្តូងនេះ គឺជាថវិការបស់រដ្ឋ និងមានការចូលរួមពី អង្គការដៃគូនានាផង។ « អណ្តូងទឹកជាង៤ពាន់អណ្តូងដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្រសួងអភិវឌ្ឍន៍ជនបទ កំពុងយកចិត្ត ទុកដាក់ខ្លាំងចំពោះបញ្ហានេះ ដើម្បីរកថវិកាជាតិបូកជាមួយថវិការបស់ដៃគូឬអង្គការ NGO
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 24, 2020 Chan Sreyny
យោងតាមរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃបានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃនឹងចំណាយពេល ២ ឆ្នាំដើម្បីស្តារឡើងវិញនូវអត្រា ៩% ដែលបានបាត់បង់ចាប់តាំងពីការរីករាលដាលនៃជំងឺ Covid-19 បានបំផ្លាញសេដ្ឋកិច្ច។ លោក Arkhom Termpittayapaisith រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុមានប្រសាសន៍ថា សេដ្ឋកិច្ចនឹងមានការកើនឡើង ៣% នៅឆ្នាំនេះ ប្រសិនបើមិនមានជំងឺរាតត្បាតទេនោះ។ GDP របស់ថៃបានធ្លាក់ចុះ ៦.៤% បើធៀបនឹងឆ្នាំមុននៅក្នុងត្រីមាសទី៣ ដោយការធ្លាក់ចុះសេដ្ឋកិច្ចប្រចាំឆ្នាំត្រូវបានគេប៉ាន់ស្មានថាមានចំនួន ៦% ។ កាលពីមុនត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះ ៧.៥% សេដ្ឋកិច្ចពិភពលោកត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះ ៣.៥% ហើយពាណិជ្ជកម្មពិភពលោកត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ ១១% ។ ទន្ទឹមនឹងនេះ










