វិស័យទេសចរណ៍ថៃនៅតែជួបការលំបាក ទោះបីគោលនយោបាយចេញចូលប្រទេសបានបន្ធូរបន្ថយក៏ដោយ
ទេសចរណ៍ November 30, 2020 Khmernote

ចាប់តាំងពីពេលដែលវីរុស Covid-19 ចាប់ផ្ដើមរាតត្បាតនៅលើពិភពលោក ឃើញថាមកទល់ពេលនេះ ប្រទេសថៃបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីទប់ស្កាត់ ក៏ដូចជាទប់លំនឹង និងស្ដារសេដ្ឋកិច្ចឡើងវិញ។ ប្រទេសថៃ គឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចមួយភាគធំពឹងផ្អែកលើវិស័យទេសចរណ៍យ៉ាងខ្លាំង ហើយខណៈពេលដែលវីរុសរាតត្បាតបានហាមឃាត់ការធ្វើដំណើររបស់អ្នកទេសចរ ប្រទេសនេះបានបន្ធូរបន្ថយ និងបង្កើតភាពទាក់ទាញនៃគោលនយោបាយចូលមកក្នុងប្រទេសខ្លួន យ៉ាងខ្លាំង ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញ ប៉ុន្តែទោះជាយ៉ាងនេះក្ដី វិស័យទេសចរណ៍ថៃនៅតែជួបការលំបាកដដែល។

យោងតាមសារព័ត៌មាន vietnamplus បានចុះផ្សាយថា​ ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេស ១,២០១ នាក់នៅក្នុងខែតុលា ចាប់តាំងពីមានការហាមឃាត់កាលពីខែមេសាក្នុងគោលបំណងដើម្បីបញ្ចៀសការផ្ទុះឡើងនៃជំងឺឆ្លងដោយសារប្រទេសនេះបើកឱ្យមានចំនួនអ្នកទេសចរដែលបានជ្រើសរើសឲ្យចូលជាបណ្តើរៗ។ ទោះបីជាយ៉ាងនេះក្ដី តួលេខនេះគ្រាន់តែជាចំណែកដ៏តូចមួយនៃចំនួនភ្ញៀវ ៣.០៧ លាននាក់នៅក្នុងខែដដែលកាលពីឆ្នាំមុនប៉ុណ្ណោះ។ ជាមួយគ្នានេះការផ្ទុះឡើងថ្មីៗបានធ្វើឲ្យផែនការធ្វើដំណើរ «travel bubbles» ជាច្រើនផ្សេងទៀតរវាងបណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិកបានបញ្ឈប់ ឬ បរាជ័យក្នុងការចាប់ផ្តើមរួមមាននៅរវាងនូវែលសេឡង់ និងអូស្ត្រាលីនិងហុងកុង និងសិង្ហបុរី។

យោងតាមក្រសួងទេសចរណ៍អ្នកទេសចរចុងក្រោយរួមមានជនជាតិចិន ៤៧១ នាក់ កម្ពុជាចំនួន ២៣១នាក់ ១៧៨ នាក់មកពីបណ្តាប្រទេសមជ្ឈឹមបូព៌ា និង ១១៦ នាក់មកពីអឺរ៉ុបដែលធ្វើដំណើរលើទិដ្ឋាកាពិសេសចំនួន ៩០ ថ្ងៃដែលតម្រូវឱ្យមានការ ដាក់ឲ្យនៅដាច់រយៈពេល ២ សប្តាហ៍។ ក្នុងខែមករាដល់ខែតុលាឆ្នាំ ២០២០ ចំនួនភ្ញៀវទេសចរបរទេសនៅក្នុងប្រទេសថៃបានធ្លាក់ចុះ ៧៩.៥ ភាគរយស្មើនឹង ៦,៦៩ លាននាក់។ មិនមានភ្ញៀវទេសចរណាម្នាក់ត្រូវបានគេមើលឃើញនៅចន្លោះខែមេសានិងកញ្ញាឡើយ៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus