ជប៉ុន អនុញ្ញាតឱ្យជនបរទេសដែលជាប់គាំងនៅក្នុងប្រទេសរបស់ខ្លួនធ្វើការក្រៅម៉ោងជាបណ្ដោះអាសន្ន
សេដ្ឋកិច្ច December 1, 2020 Chan Sreyny

អាជ្ញាធរអន្តោប្រវេសន៍ជប៉ុន បានអនុញ្ញាតឱ្យប្រជាជនដែលមិនអាចវិលត្រឡប់ទៅប្រទេសរបស់ពួកគេវិញបានធ្វើការក្រៅម៉ោងនៅក្នុងប្រទេសជប៉ុនជាបណ្ដោះអាសន្ន ខណៈពេលដែលជំងឺរាតត្បាត Covid-19 ឆ្លងរាលដាល។ ទីភ្នាក់ងារសេវាកម្មជនអន្តោប្រវេសន៍ បានដាក់ឲ្យអនុវត្តនូវវិធានការណ៍នេះកាលពីថ្ងៃអង្គារ។ ទីភ្នាក់ងារនេះបាននិយាយថា មនុស្សមួយចំនួនបានរកឃើញថាពួកគេបានជាប់គាំងនៅក្នុងប្រទេសជប៉ុន ខណៈពេលដែលពួកគេប្រឈមមុខនឹងឧបសគ្គក្នុងការវិលត្រឡប់ទៅផ្ទះវិញ ដោយសារតែការរឹតត្បិតការចូលប្រទេសរបស់ពួកគេ ដោយពួកគេមួយចំនួនកំពុងជួបបញ្ហាហិរញ្ញវត្ថុ។

វិធានការណ៍នេះ គឺផ្តោតលើជនបរទេសប្រហែល ២១,០០០ នាក់រួមទាំងអ្នកដែលមកជប៉ុនរយៈពេលខ្លី ឬជាអ្នកបណ្តុះបណ្តាលបច្ចេកទេស។ ប្រសិនបើពួកគេចង់ធ្វើការក្រៅម៉ោង ពួកគេត្រូវដាក់ពាក្យសុំជាមួយទីភ្នាក់ងារ។

គួរឱ្យដឹងផងដែរថា ការផ្លាស់ប្តូរនេះគឺដើម្បីឱ្យជនបរទេសអាចរក្សាបាននូវជីវភាពរបស់ពួកគេរហូតដល់ពួកគេអាចត្រឡប់ទៅផ្ទះវិញ៕

អត្ថបទ៖ នីតា
ប្រភព៖​ nhk