ព័ត៌មានចុងក្រោយ
  • រដ្ឋាភិបាលវៀតណាម៖ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ទំនងជាខាតបង់ទឹកប្រាក់ដល់ទៅ ៦៤៧ លានដុល្លារនៅឆ្នាំនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 27, 2020 Chan Sreyny

    ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines របស់វៀតណាមទំនងជានឹងខាតបង់ទឹកប្រាក់ចំនួន ១៤ ទ្រីលានដុងទៅ ១៥ ទ្រីលានដុង (៦០៤ លានដុល្លារទៅ ៦៤៧ លានដុល្លារ) នៅឆ្នាំនេះដោយសារជំងឺរាតត្បាតCovid-19 នេះបើយោងតាមប្រសាសន៍របស់រដ្ឋាភិបាលវៀតណាម។ រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា « វានឹងចំណាយពេលដល់ទៅ ៣ ឆ្នាំសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកដើម្បីជាសះស្បើយពីជំងឺរាតត្បាតនេះ »។ គួរឱ្យដឹងផងដែរថា កាលពីសប្តាហ៍មុន ដ្ឋសភាវៀតណាមដែលជាស្ថាប័ននីតិប្បញ្ញត្តិរបស់ប្រទេសនេះ បានអនុម័តផែនការរបស់រដ្ឋាភិបាលក្នុងការជំរុញដើមទុនរបស់ក្រុមហ៊ុនអាកាសចរណ៍ដែលបានរាយការណ៍ពីការខាតបង់សុទ្ធចំនួន ៤៥៣ លានដុល្លារអាមេរិកសម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ៕ អត្ថបទ៖ នីតា ប្រភព៖ channelnewsasia

  • ដីស្រែដែលរងផលប៉ះពាល់ដោយទឹកជំនន់ជិត ៣០,០០០ហិកតាត្រូវបានស្តារឡើងវិញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 27, 2020 Chan Sreyny

    ដីស្រែដែលរងផលប៉ះពាល់ដោយទឹកជំនន់ជិត ៣០,០០០ហិកតា ត្រូវបានស្តារឡើងវិញហើយនឹងបង្ករផលដំណាំ និងប្រមូលផលនាពេលខាងមុខនេះ។ ការធ្វើបច្ចុប្បន្នភាពនេះ ត្រូវបានចែករំលែកដោយឯកឧត្ដម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅក្នុងសន្និសីទកាសែតកាលពីម្សិលមិញ។ ឯកឧត្ដមបានមានប្រសាសន៍ថា ដូចជាប្រទេសជិតខាងដែរប្រទេសកម្ពុជាបានជួបគ្រោះមហន្តរាយធម្មជាតិចំនួន ២ គឺគ្រោះរាំងស្ងួត និងទឹកជំនន់ហើយក្រោយមកទៀតបានបំផ្លាញវាលស្រែចំនួន ៣០០,០០០ហិកតា នៅក្នុងប្រទេស។ នៅពេលគ្រោះមហន្តរាយបានធូរស្រាលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានធ្វើការវាយតម្លៃយ៉ាងរហ័សសម្រាប់ការជួយសង្គ្រោះស្រែដែលខូចខាត។ ឯកឧត្ដម ងិន ឆាយ បានបន្តទៀតថា ដោយបច្ចុប្បន្ននេះស្រូវវស្សាដែលរងផលប៉ះពាល់ដោយទឹកជំនន់ប្រហែល ១០% ត្រូវបានស្តារឡើងវិញ។ ពូជស្រូវជាង ៦,០០០តោន ត្រូវបានចែកចាយដល់ប្រជាកសិករដើម្បីដាំដុះក្នុងដីស្រែ ដែលត្រូវបានស្តារឡើងវិញហើយដំណាំត្រូវបានរំពឹងទុកនៅរដូវប្រមូលផលខាងមុខនេះ៕ ប្រភព៖ ក្រសួងព័ត៌មាន

  • ទីក្រុងធំៗចំនួនបួនរបស់ជប៉ុននឹងកាត់បន្ថយម៉ោងធ្វើការសម្រាប់ហាងទាំងនេះ ខណៈការឆ្លងជំងឺ Covid-19 បានបំបែកកំណត់ត្រាក្នុងប្រទេស សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 27, 2020 Chan Sreyny

    ទីក្រុង Nagoya របស់ប្រទេសជប៉ុន គ្រោងនឹងស្នើសុំឱ្យហាងដែលបម្រើស្រាកាត់បន្ថយម៉ោងធ្វើការ ដើម្បីការពារការរីករាលដាលនៃជំងឺ Covid-19 ខណៈពេលដែលទីក្រុង Tokyo, Osaka និង Sapporo ក៏មានការស្នើសុំដូចគ្នាដែរ ដោយសារតែមានការកើនឡើងនៃការលេចចេញជាថ្មីនៃការឆ្លងជំងឺ Covid-19 នៅក្នុងទីក្រុង និងបានបំបែកកំណត់ត្រានៅក្នុងប្រទេសជប៉ុន។ រដ្ឋាភិបាលនៃកោះ Hokkaido នៅភាគខាងជើងប្រទេសជប៉ុន ដែលបានស្នើសុំបណ្ដាហាងដែលបម្រើការនៅពេលយប់មិនឱ្យធ្វើប្រតិបត្តិការនៅម៉ោង ១០យប់ និងម៉ោង ៥ព្រឹក ចាប់តាំងពីថ្ងៃទី ៧ ខែវិច្ឆិកា ក៏បានសម្រេចចិត្តនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពន្យាររយៈពេលនៃការស្នើសុំរបស់ខ្លួនដល់ថ្ងៃទី ១១ ខែធ្នូ។ រដ្ឋាភិបាលតំបន់ Aichi បាននិយាយថា ខ្លួននឹងស្នើសុំហាងខារ៉ាអូខេ

  • រដ្ឋាភិបាលថៃ គ្រោងនឹងចំណាយថវិកាជាង ៩០០ លានដុល្លាក្នុងការឧបត្ថម្ភធនដល់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបដំណាក់កាលទី២ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 26, 2020 Chan Sreyny

    បន្ទាប់ពីទទួលបានជោគជ័យនៃគម្រោងជំរុញសេដ្ឋកិច្ច “ Kon La Khreung” (Let’s Go Halves) ដែលទទួលបានការឆ្លើយតបយ៉ាងល្អ នាយករដ្ឋមន្រ្តីថៃបានបញ្ជាក់ថា ដំណាក់កាលទី២ នឹងចាប់ផ្តើមឆាប់ៗនេះ។ ដំណាក់កាលដំបូងនៃយុទ្ធនាការនេះ បានមើលឃើញការចំណាយថវិកាចំនួន ២៥.១៣ ពាន់លានបាត (ជាង ៨៣០ លានដុល្លារ) ចាប់តាំងពីបានចាប់ផ្តើមនៅថ្ងៃទី ១៦ ខែតុលា។ នាយករដ្ឋមន្ត្រីថៃបានមានប្រសាសន៍ថា ដំណាក់កាលទី២ ឥឡូវនេះកំពុងត្រូវបានពិចារណាដោយមានថវិកាដំបូងចំនួន ៣០ ពាន់លានបាត (ជាង ៩០០ លានដុល្លារ)។ គណៈកម្មាធិការថៃ កំពុងពិចារណាលើលក្ខណៈវិនិច្ឆ័យសម្រាប់ការចុះឈ្មោះជុំទី២ ដោយបញ្ជាក់ថាកម្មករដែលមានប្រាក់ចំណូលទាប និងហាងលក់រាយត្រូវតែជាអាទិភាព។

  • ដំណឹងរីករាយ! អូស្រ្តាលីនឹងផ្ដល់ហិរញ្ញប្បទានដល់កម្ពុជា សម្រាប់ទិញវ៉ាក់សាំងការពារជំងឺ Covid-19 ដើម្បីអាចត្រលប់ទៅបើកសកម្មភាព និង ស្តារប្រទេសទ្បើងវិញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 26, 2020 Khmernote

    រដ្ឋាភិបាលអូស្រ្តាលីបានបញ្ជាក់ពីការគាំទ្រដល់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍រួមទាំងប្រទេសកម្ពុជាផងដែរ ដើម្បីទទួលបានវ៉ាក់សាំងការពារជំងឺ Covid-19 ដែលមានសុវត្ថិភាព និងប្រសិទ្ធភាព។ ដំណឹងនេះត្រូវបានចែករំលែកដោយ ឯកឧត្តមអគ្គរាជទូត Pablo Kang នៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា ឯកឧត្តម ម៉ម ប៊ុនហេង កាលពីពេលថ្មីៗនេះ។ យោងតាមស្ថានទូតអូស្រ្តាលីប្រចាំនៅទីក្រុងភ្នំពេញបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះភាគីទាំងពីរបានពិភាក្សាគ្នា ពីការជួយគាំទ្រដល់កម្ពុជា ក្នុងការទទួលបាន និងផ្តល់ថ្នាំវ៉ាក់សាំង ប្រកបដោយប្រសិទ្ធិភាព ប្រឆាំងនឹងជំងឺកូវីដ១៩ ជាផ្នែកមួយ នៃគម្រោងផ្តួចផ្តើមរបស់អូស្ត្រាលី ទាក់ទងនឹងវ៉ាក់សាំងក្នុងតំបន់ ដែលមានទឹកប្រាក់ ចំនួន ៥០០ លានដុល្លា។ នាឱកាសនោះ ឯកឧត្តមអគ្គរាជទូត បានមានប្រសាសន៍ថា៖ « យើងនឹងផ្តល់ហិរញ្ញប្បទាន ដល់ប្រទេសមួយចំនួន

  • ប្រជែងគ្នាហើយ! រុស្ស៊ី ប្រកាសធ្វើឲ្យតម្លៃវ៉ាក់សាំង Covid-19 នៅក្រោម ១០ដុល្លារ និងគ្រោងផលិតឲ្យបាន ១ ពាន់លានដូសនៅឆ្នាំក្រោយ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 26, 2020 Khmernote

    ដោយទទួលដំណឹងពីការប្រកាសពីប្រសិទ្ធិភាពនៃវ៉ាក់សាំងការពារជំងឺ Covid-19 ពីក្រុមហ៊ុនឱសថរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងធ្វើឱ្យតម្លៃវ៉ាក់សាំងទាបជាងគូប្រជែងរបស់ខ្លួន ហើយមានគោលបំណងផលិតវ៉ាក់សាំងឲ្យបាន ១ ពាន់លានដូសនៅឆ្នាំក្រោយ។​ យោងតាមការចុះផ្សាយដោយសារព័ត៌មាន cnbc តម្លៃវ៉ាក់សាំង Sputnik V ការពារជំងឺ Covid-19 របស់រុស្ស៊ី នឹងមានតម្លៃក្រោម ១០ ដុល្លារក្នុងមួយដូសសម្រាប់ទីផ្សារអន្តរជាតិ ដែលវ៉ា់ក់សាំងនេះ តម្រូវឲ្យចាក់ចំនួន ២ដង។ ប្រភពដដែលបានបន្តឲ្យដឹងថា នេះបង្ហាញឲ្យឃើញថា វ៉ាក់សាំងបង្ការ Covid-19 «Sputnik V» នឹងមានតម្លៃថោកជាងវ៉ាក់សាំងបរទេស ២ ដង ឬ ច្រើនដងដោយផ្អែកលើបច្ចេកវិទ្យា

  • ឧទ្យានកម្សាន្ត Disney របស់អាមេរិកគ្រោងនឹងបញ្ឈប់បុគ្គលិកចំនួន ៣២,០០០នាក់នៅពាក់កណ្ដាលឆ្នាំ ២០២១ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 26, 2020 Chan Sreyny

    យោងតាមក្រុមហ៊ុន Walt Disney Co បានឱ្យដឹងថា Disney នឹងបញ្ឈប់បុគ្គលិកចំនួន ៣២,០០០ នាក់ជាពិសេសនៅសួនកម្សាន្តរបស់ខ្លួនដែលជាការកើនឡើងពីចំនួន ២៨,០០០ នាក់ដែលខ្លួនបានប្រកាសកាលពីខែកញ្ញា ដោយកាបញ្ឈប់នេះនឹងធ្វើឡើងនៅពាក់កណ្ដាលឆ្នាំ ២០២១ ។ កាលពីដើមខែនេះ ក្រុមហ៊ុន Disney បាននិយាយថា ខ្លួនកំពុងប្រមូលកម្មករបន្ថែមពីឧទ្យានកម្សាន្តរបស់ខ្លួននៅភាគខាងត្បូងរដ្ឋ California ដោយសារតែភាពមិនប្រាកដប្រជា ខណៈពេលដែលរដ្ឋនឹងអនុញ្ញាតឱ្យបើកឧទ្យានឡើងវិញ។ សួនកម្សាន្ត Disney នៅរដ្ឋ Florida និងនៅខាងក្រៅសហរដ្ឋអាមេរិកបានបើកដំណើរការឡើងវិញនៅដើមឆ្នាំនេះ ដោយមិនបានឃើញពីការផ្ទុះឡើងជាថ្មីនៃការឆ្លងជំងឺ Covid-19 ប៉ុន្តែនៅតែមានការរក្សាគម្លាត ការធ្វើតេស្តិ៍ និងការពាក់ម៉ាស។ គួរឱ្យដឹងផងដែរថា Disneyland

  • លែងមានទៀតហើយ បញ្ហាស្ទះ ជាប់គាំងទំនិញនៅព្រំដែន ឬ បញ្ជូនយឺតយ៉ាវ ក្រោយរដ្ឋាភិបាលកម្ពុជា និងភាគីវៀតណាមឯកភាពគ្នាធ្វើរឿងមួយនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 26, 2020 Khmernote

    យោងតាមការចេញផ្សាយដោយក្រសួងព័ត៌មានបានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា និងភាគីវៀតណាម បានឯកភាពគ្នាបង្កើតក្រុមការងារ ដើម្បីដោះស្រាយបញ្ហាកកស្ទះទំនិញនៅព្រំដែនឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត។ ការព្រមព្រៀងគ្នានេះ ធ្វើឡើងបន្ទាប់ពីបានប្រជុំពិភាក្សាគ្នារវាងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយភាគីវៀតណាម តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីទំនិញឆ្លងកាត់ព្រំដែនមួយចំនួន ត្រូវបានជាប់គាំង និងបញ្ជូនក្នុងចរន្តយឺតយ៉ាវ ដោយសារការបំពេញបែបបទរដ្ឋបាល។ តាមការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្រោយកិច្ចប្រជុំនេះ បានឱ្យដឹងថា ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ច្រកទ្វារព្រំដែនបាវិត-ម៉ុកបៃ គឺភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងារចំពោះកិច្ច និងអនុក្រុមការងារចំពោះកិច្ចទៅតាមវិស័យ ទាំងការដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក ជាដើម ដើម្បីសហការដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា