ថៃរំពឹងថា សេដ្ឋកិច្ចរបស់ខ្លួននឹងកើនឡើងពី ២% ទៅ ៤% នៅឆ្នាំក្រោយខណៈការនាំចេញនឹងកើនឡើងពី ៣% ទៅ ៥%
សេដ្ឋកិច្ច December 3, 2020 Chan Sreyny

គណៈកម្មាធិការអចិន្រ្តៃយ៍ថៃព្យាករណ៍ថា សេដ្ឋកិច្ចថៃនឹងកើនឡើងពី ២% ទៅ ៤% នៅឆ្នាំក្រោយ ខណៈការនាំចេញនឹងកើនឡើងពី ៣% ទៅ ៥% ។ កំណើននេះ នឹងស្របទៅនឹងការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកដែលរំពឹងទុក។ លោក Kalin Sarasin ប្រធានគណៈកម្មាធិការបានបន្ថែមថា គណៈកម្មាធិការបានពិនិត្យឡើងវិញនូវការព្យាករណ៍កំណើនសេដ្ឋកិច្ចនៅឆ្នាំនេះចន្លោះពី ៧% និងថយមកត្រឹម ៦% ។

ទោះយ៉ាងណា លោកមានប្រសាសន៍ថា គណៈកម្មាធិការបានរកឃើញថាសញ្ញានៃការងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងត្រីមាសទី៤ កំពុងចុះខ្សោយ ហើយលោកបន្ថែមថារដ្ឋាភិបាលត្រូវតែនាំមុខក្នុងការជំរុញសេដ្ឋកិច្ចនៅឆ្នាំក្រោយ។

គួរឱ្យដឹងផងដែរថា កាលពីមុនថៃបានព្យាករណ៍ពីអត្រាកំណើនសម្រាប់ឆ្នាំនេះចន្លោះពី ៩% និងថយមកនៅត្រឹម ៧% ៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand