ក្រុមហ៊ុនជាច្រើនក្នុងប្រទេសជប៉ុន ត្រូវបង្ខំចិត្តកាត់បន្ថយប្រាក់ខែបុគ្គលិក ដោយសារជំងឺរាតត្បាតនៅតែបន្តឆ្លងរាលដាល
សេដ្ឋកិច្ច November 28, 2020 Khmernote

យោងតាមការស្ទង់មតិរបស់រដ្ឋាភិបាលបានបង្ហាញថា ក្រុមហ៊ុនជប៉ុនបានផ្លាស់ប្តូរគោលការណ៍ទៅរកការកាត់បន្ថយប្រាក់ឈ្នួល ខណៈដែលជំងឺរាតត្បាតនៅតែបន្តឆ្លងរាលដាល នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន NHK ។ ជាមួយគ្នានេះការស្ទង់មតិរបស់ក្រសួងការងារដែលគ្របដណ្តប់លើក្រុមហ៊ុនជាង ១,៦០០ នៅចន្លោះខែកក្កដា និងសីហា ក៏បានបង្ហាញផងដែរថា ជារួមប្រមាណ ១១% នៃក្រុមហ៊ុនដែលបានស្ទង់មតិបានកាត់បន្ថយប្រាក់ឈ្នួល ឬ គ្រោងនឹងធ្វើដូច្នោះដែរ។

ការកាត់បន្ថយលើប្រាក់ឈ្នួលនេះ បានបង្ហាញនូវស្ថានភាពមិនល្អនោះឡើយ ជាពិសេសសម្រាប់ឧស្សាហកម្មភោជនីយដ្ឋាននិងសណ្ឋាគារ។ ក្នុងនោះជាង ២៣ ភាគរយនៃសណ្ឋាគារ និងភោជនីយដ្ឋានបានបន្ទាប ឬ គ្រោងនឹងកាត់បន្ថយប្រាក់ឈ្នួលជាបណ្ដោះអាសន្ន ដោយការកាត់បន្ថយនេះរួមបញ្ចូលទាំងប្រាក់ឈ្នួល និងប្រាក់ឧបត្ថម្ភមូលដ្ឋាន។​ ទន្ទឹមនឹងនេះ មន្ត្រីក្រសួងព្រមានថា ផលប៉ះពាល់ខាងសេដ្ឋកិច្ចនៃជំងឺរាតត្បាតអាចនឹងកាន់តែអាក្រក់ទៅៗ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk