ស្ថាបនិក BioNTech បានស្ថិតក្នុងចំណោមអ្នកមានបំផុតលើពិភពលោកត្រឹមមួយប៉ព្រិចភ្នែក ក្រោយភាគហ៊ុនក្រុមហ៊ុនកើនឡើងខ្លាំង
បុគ្គលជោគជ័យ December 5, 2020 Khmernote

សហស្ថាបនិកក្រុមហ៊ុន BioNTech កាលពីថ្ងៃព្រហស្បតិ៍បានបោះជំហានយ៉ាងធំចូលទៅក្នុង​ចំណោមអ្នកមានបំផុតចំនួន ៥០០នាក់ បន្ទាប់ពីចក្រភពអង់គ្លេសក្នុងសប្តាហ៍នេះបានយល់ព្រមប្រើប្រាស់វ៉ាក់សាំង covid-19 ដែលក្រុមហ៊ុនអាឡឺម៉ង់បានបង្កើតឡើង រួមជាមួយភាគហ៊ុនរបស់ក្រុមហ៊ុន Pfizer Inc BioNTech បានកើនឡើងជិត ៨% នៅសប្តាហ៍នេះ និងកើនឡើងជាង ២៥០% ប្រចាំឆ្នាំ។ ហើយឥលូវនេះ លោក Ugur Sahin គឺជាអ្នកមានបំផុតទី ៤៩៣ នៅលើភពលោកដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៥.១ ពាន់លានដុល្លារអាមេរិក នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg ។

សហស្ថាបនិកក្រុមហ៊ុន BioNTech លោក Ugur Sahin បានចូលរួមក្នុងចំណោមអ្នកមានបំផុត ៥០០ នាក់នៅលើពិភពលោកជាមួយនឹងបងប្អូនត្រកូល Struengmann ដែលមានសញ្ជាតិអាល្លឺម់ង់ ហើយជាម្ចាស់ក្រុមហ៊ុន BioNTech ប្រហែលពាក់កណ្តាលដោយសារបានគាំទ្រការបណ្តាក់ទុនជីវសាស្រ្តពីមុន ដែល Sahin​ បានបង្កើតឡើងជាមួយប្រពន្ធរបស់គាត់ គឺ Ganymed Pharmaceuticals ខណៈទ្រព្យសម្បត្តិរបស់បងប្អូនបង្កើតនេះត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង ២៤ ពាន់លានដុល្លារ។ ទោះជាយ៉ាងក្ដីលោក Sahin មិនបានឆ្លើយតបនឹងការស្នើសុំការអត្ថាធិប្បាយតាមរយៈការិយាល័យសារព័ត៌មានរបស់ BioNTech នោះទេ។

BioNTech គឺក្រុមហ៊ុនដែលមានមូលដ្ឋាននៅ Cambridge ក្រុមហ៊ុនដែលមានមូលដ្ឋាននៅរដ្ឋ Massachusetts បានកើនឡើងច្រើនជាង ៧០០% នៅឆ្នាំនេះ ដែលធ្វើឱ្យវិនិយោគិនវ័យក្មេងមួយចំនួនក្លាយជាមហាសេដ្ឋីទាំងវ័យក្មេង រួមមានសាស្រ្តាចារ្យ បច្ចេកវិទ្យាវិទ្យាស្ថាន Massachusetts លោក Bob Langer និងសាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Harvard លោក Tim Springer ក៏ដូចជានាយកប្រតិបត្តិលោក Stephane Bancel ដែលសព្វថ្ងៃមានទ្រព្យ ៤.៩ ពាន់លានដុល្លារ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand