លោក ចូ បៃដិន មានបំណងផ្ដល់វ៉ាក់សាំងកូវីដដល់ប្រជាជនយ៉ាងតិច ១០០ លាននាក់ ក្នុងរយៈពេល ១០០ថ្ងៃ ដើម្បីផ្លាស់ប្តូរជីវិតនៅអាមេរិកឱ្យប្រសើរឡើង
សេដ្ឋកិច្ច December 9, 2020 Khmernote

ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន បានមានប្រសាសន៍ថា លោកមានគោលបំណងផ្តល់វ៉ាក់សាំងការពារជំងឺ Covid-19 ដល់ប្រជាជនអាមេរិកយ៉ាងតិច ១០០ លាននាក់ក្នុងរយៈពេល ១០០ ថ្ងៃដំបូងនៃរដ្ឋបាលរបស់លោក។ លោក Biden បានធ្វើសន្និសិទកាសែតកាលពីថ្ងៃអង្គារ ដើម្បីណែនាំសមាជិកកំពូលនៃក្រុមរបស់គាត់ដែលនឹងឆ្លើយតបទៅនឹងវីរុសនេះ នៅពេលដែលរដ្ឋបាលរបស់គាត់ចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករា។ ប្រធានាធិបតីរូបនេះបានបញ្ជាក់ថា សមាជិកទាំងអស់នឹងត្រៀមខ្លួនជាស្រេចនៅថ្ងៃណាមួយដើម្បីជួយសំរួលការខិតខំប្រឹងប្រែងមួយ ដើម្បីឲ្យជំងឺរាតត្បាតនេះស្ថិតក្រោមការគ្រប់គ្រង ដូច្នេះយើងអាចត្រលប់ទៅធ្វើការវិញ ត្រលប់ទៅជីវិតរបស់យើង ត្រលប់ទៅមនុស្សជាទីស្រឡាញ់វិញ។

ទន្ទឹមនឹងនេះដែរលោកបានបន្តថា លោកនឹងចុះហត្ថលេខាលើបទបញ្ជាមួយ ដើម្បីស្នើសុំឱ្យជនជាតិអាមេរិកទាំងអស់នៅក្នុងព្រំដែននៃច្បាប់ពាក់ម៉ាស់ជាសាធារណៈក្នុងអំឡុងពេល ១០០ ថ្ងៃដំបូងរបស់លោកនៅក្នុងការិយាល័យ។ លើសពីនេះលោកក៏គ្រោងនឹងចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ១០០ លានហើយនឹងព្យាយាមបើកសាលារៀនភាគច្រើនឡើងវិញក្នុងរយៈពេល ១០០ ថ្ងៃតែមួយ។ មិនតែប៉ុណ្ណោះទេប្រធានាធិបតីជាប់ឆ្នោតរូបនេះបានបញ្ចាក់យ៉ាងច្បាស់ថា៖ « ១០០ ថ្ងៃដំបូងរបស់ខ្ញុំនឹងមិនបញ្ចប់វីរុស Covid-19 ទេ តែយើងអាចផ្លាស់ប្តូរកម្រិតនៃជំងឺ និងផ្លាស់ប្តូរជីវិតនៅអាមេរិកឱ្យប្រសើរឡើង »៕

អត្ថបទ៖ លីនី
ប្រភព​៖ nhk