ព័ត៌មានចុងក្រោយ
  • រដ្ឋាភិបាល និងក្រុមហ៊ុនអាមេរិក​ សន្យាជួយកម្មករ-កម្មការិនីក្នុងវិស័យកាត់ដេរនៅអាស៊ី ឲ្យងើបឡើងវិញពីភាពលំបាកផ្នែកសេដ្ឋកិច្ចដែលវាយប្រហារដោយជំងឺ Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 8, 2020 Khmernote

    រដ្ឋាភិបាលសហរដ្ឋអាមេរិក និង​អ្នកផលិតសម្លៀកបំពាក់អាមេរិកបានសន្យាជួយកម្មករ កម្មការិនីដែលបម្រើការ​ក្នុងវិស័យកាត់ដេរ និងវាយនភ័ណ្ឌនៅអាស៊ីឲ្យងើបឡើងវិញពីភាពលំបាកផ្នែកសេដ្ឋកិច្ចដែលវាយប្រហារដោយជំងឺ Covid-19។ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងតំណាងឧស្សាហកម្មបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាកាលពីថ្ងៃទី ២៨ ខែតុលាដោយបានសន្យាថា នឹងស្វែងរកវិធីដើម្បីជួយកម្មករដែលផ្គត់ផ្គង់ក្រុមហ៊ុនសម្លៀកបំពាក់ និងស្បែកជើងរបស់សហរដ្ឋអាមេរិក។ ក្នុងរយៈពេលមួយឆ្នាំទៀតភាពជាដៃគូនេះ នឹងជួយដល់វាយនភ័ណ្ឌ ភាគច្រើននៃប្រទេសបង់ក្លាដែស កម្ពុជា ស្រីលង្កា និងប្រទេសវៀតណាមដែលភាគច្រើនបានបាត់បង់ការងារដោយសារជំងឺរាតត្បាត។ ជាមួយគ្នានេះ​ ទីភ្នាក់ងារ (USAID) បាននិយាយថា៖ «ជាមួយនឹងល្បឿន និងទំហំមិនធ្លាប់មានពីមុនជំងឺរាតត្បាតរ៉ាំរ៉ៃ (COVID-19) បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់បណ្តាញផ្គត់ផ្គង់ពិភពលោក ដែលរំខានដល់ពាណិជ្ជកម្ម និងការវិនិយោគធ្វើឱ្យកម្មករជួរមុខប្រឈមនឹងហានិភ័យ និងបំបាត់ការងាររបស់កម្មកររាប់លាននាក់ផ្សេងទៀតជាពិសេសស្ត្រី។ ការប្តេជ្ញាចិត្តនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចសកលលោកក្នុងកំឡុងពេល និងបន្ទាប់ពីការរីករាលដាលនៃជំងឺរាតត្បាត covid-19 ។

  • ភោជនីយដ្ឋានជាង ១១ ម៉ឺនកន្លែងនៅទូទាំងសហរដ្ឋអាមេរិកនឹងត្រូវបិទជាអចិន្ត្រៃយ៍ ឬរយៈពេលយូរដោយសារជំងឺរាតត្បាត Covid-19 អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 8, 2020 Chan Sreyny

    ភោជនីយដ្ឋានជាង ១១ ម៉ឺនកន្លែងត្រូវបានបិទជាអចិន្ត្រៃយ៍ ឬយូរអង្វែងនៅទូទាំងសហរដ្ឋអាមេរិក ដោយសារឧស្សាហកម្មនេះទទួលរងផលប៉ះពាល់ពីជំងឺរាតត្បាត Covid-19 ។ លោក Sean Kennedy អនុប្រធានប្រតិបត្តិកិច្ចការសាធារណៈនៃសមាគមបាននិយាយនៅក្នុងលិខិតមួយទៅកាន់សភាថា « ឧស្សាហកម្មភោជនីយដ្ឋាន មិនអាចរង់ចាំការធូរស្បើយបានទៀតទេ អ្វីដែលបានរកឃើញទាំងនេះបញ្ជាក់កាន់តែច្បាស់នោះគឺថា ភោជនីយដ្ឋានគ្រប់ប្រភេទជាង ៥០០,០០០ ភោជនីយដ្ឋានស្ថិតក្នុងការធ្លាក់ចុះសេដ្ឋកិច្ច។ លោកបន្តថា « ខណៈពេលដែលប្រជាជននៅតែបន្តស្នាក់នៅ និងញ៉ាំនៅផ្ទះ និងបំរាមបរិភោគអាហារក្នុងហាងនៅពេលថ្មីៗនេះត្រូវបានដាក់ចេញពាសពេញសហរដ្ឋអាមេរិក ភោជនីយដ្ឋានបានខិតខំរក្សាការលក់នៅក្នុងតំបន់ដែលរងគ្រោះច្រើនជាងគេដូចជានៅទីក្រុង New York និងរដ្ឋ Illinois ដោយស្ទើរតែ ៩០% នៃសេវាកម្មរបស់ភោជនីយដ្ឋាននៅក្នុងការស្ទង់មតិបានរាយការណ៍ថា មានការធ្លាក់ចុះ ដោយប្រាក់ចំណូលបានធ្លាក់ចុះជាមធ្យម ៣៦%

  • រដ្ឋាភិបាលជប៉ុន ត្រៀមកញ្ចប់ថវិកាថ្មីជាង ៧០០ លានដុល្លារ ដើម្បីរក្សាអាជីវកម្ម ការងារ និងសេដ្ឋកិច្ចដែលនៅតែរងការគំរាមកំហែងពីជំងឺ Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 8, 2020 Khmernote

    លោកនាយករដ្ឋមន្រ្តី Yoshihide Suga បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសជប៉ុននឹងចងក្រងកញ្ចប់សេដ្ឋកិច្ចបន្ថែមដែលមានតម្លៃ ៧៣.៦ ទ្រីលានយ៉េន (៧០៧ ពាន់លានដុល្លារ) ដើម្បីជួយបន្ធូរបន្ថយផលប៉ះពាល់ខាងសេដ្ឋកិច្ចនៃជំងឺរាតត្បាត។ លោក Suga បាននិយាយនៅក្នុងកិច្ចប្រជុំរបស់រដ្ឋាភិបាល និងគណបក្សកាន់អំណាចថា៖ « យើងនឹងរក្សាការងារ រក្សាអាជីវកម្ម ធ្វើឲ្យសេដ្ឋកិច្ចរីកលូតលាស់ និងបើកផ្លូវឆ្ពោះទៅរកកំណើនរួមទាំងតាមរយៈបច្ចេកវិទ្យាបៃតង និងឌីជីថល ដោយគណៈរដ្ឋមន្រ្តីរបស់លោកត្រូវបានកំណត់ ដើម្បីអនុម័តសកម្មភាពនេះនៅពេលក្រោយ »។ ទន្ទឹមនឹងនេះដែរប្រភពពីរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃច័ន្ទថា កញ្ចប់ជំនួយបន្ថែមរបស់រដ្ឋាភិបាលជប៉ុននឹងមានតម្លៃ ៧៣ ទ្រីលានយ៉េន (៧០០ កោដិដុល្លារ) ខណៈដែលប្រទេសនេះនៅតែបន្តដោះស្រាយជាមួយនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចពីការរាតត្បាតវីរុស Covid-19។ ជាមួយគ្នានេះ ការចំណាយថវិកាដើម្បីអនុវត្តកញ្ចប់ ដែលគណៈរដ្ឋមន្រ្តីត្រូវបានគេរំពឹងថានឹងអនុម័តនៅថ្ងៃអង្គារនេះនឹងមានចំនួនសរុបប្រមាណ

  • ស្ថានទូតអាមេរិកប្រចាំកម្ពុជា៖ « តាំងពីផ្ទុះកូវីដមក អាមេរិកផ្ដល់ថវិកាជាង ១១លានដុល្លារដល់កម្ពុជា ជាចំនួនលើសពីចំនួនផ្តល់ដោយប្រទេសជាដៃគូដទៃណាទាំងអស់ » សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 7, 2020 Khmernote

    យោងតាមការចេញផ្សាយរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាកាលពីពេលថ្មីៗនេះបានឲ្យដឹងថា គិតចាប់តាំងពីជំងឺរាតត្បាតជាសាកល​ កូវីដ-១៩ បានចាប់ផ្តើមកើតមាន សហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួនជាង ១១ លានដុល្លារ ជាជំនួយទាក់ទងនឹងមេរោគកូវីដ-១៩ ដល់ប្រទេសកម្ពុជា ដែលជាចំនួនលើសពីចំនួនផ្តល់ដោយប្រទេសជាដៃគូដទៃណាទាំងអស់។ បើតាមការបញ្ជាក់របស់ស្ថានទូតនៅលើផេកផ្លូវការបានរៀបរាប់ដូច្នេះថា ទីភ្នាក់ងារការពារ និងកម្ចាត់ជំងឺរបស់សហរដ្ឋអាមេរិក និងទីភ្នាក់ងារផ្នែកសុខភាពសាធារណៈដទៃទៀត​របស់សហរដ្ឋអាមេរិក មានភាពជាដៃគូដ៏យូរ ជាមួយក្រសួងសុខាភិបាលកម្ពុជា និងអង្គការស្ថាប័នពាក់ព័ន្ធដទៃទៀត ដោយរួមមានកម្មវិធីកសាងសមត្ថភាពក្នុងការតាមរកអ្នកមានការពាក់ព័ន្ធ និងអង្កេតមើលជំងឺឆ្លង។ ស្ថានទូតសហរដ្ឋអាមេរិក និងបុគ្គលិករបស់ខ្លួនគោរពយ៉ាងខ្ជាប់ខ្ជួន តាមគោលណែនាំទាំងអស់ទាក់ទងនឹងសុខភាពសាធារណៈរបស់ប្រទេសកម្ពុជា។ ភាពជាដៃគូរបស់អាមេរិកជាមួយនឹងប្រជាជនកម្ពុជាមានច្រើនរូបភាព ហើយតាមពិតទៅ សូម្បីតែ​នៅក្នុងអំឡុងពេលនៃរោគរាតត្បាតជាសាកលនេះក្តី ក៏សហរដ្ឋអាមេរិកបានរួមចំណែកនូវថវិកាចំនួន ៧០០,០០០ ដុល្លា ដែរ សម្រាប់បំពេញ​តម្រូវការក្នុងគ្រាបន្ទាន់ នៅតាមសហគមន៍ ដែលរងការប៉ះពាល់ដោយទឹកជំនន់ដ៏ធ្ងន់ធ្ងរ។ តាំងពីឆ្នាំ ១៩៩២

  • ដោយសារតែកូវីដ-១៩​ ថៃ ក្លាយជាប្រទេសផលិត និងនាំចេញស្រោមដៃកៅស៊ូធំជាងគេទី២ លើពិភពលោក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 7, 2020 Khmernote

    ក្រោយរោងចក្រផលិតស្រោមដៃលំដាប់ទី១ លើពិភពលោករបស់ប្រទេសម៉ាឡេស៊ីត្រូវបានផ្អាកជាបណ្ដោះអាសន្ន ប្រធានអាជ្ញាធរកៅស៊ូថៃ (RAT) បាននិយាយថាប្រទេសថៃបានក្លាយជាអ្នកផលិត និងនាំចេញស្រោមដៃកៅស៊ូធំជាងគេទី២ នៅលើពិភពលោក ដោយសារតែតម្រូវការកើនឡើងក្រោយការផ្ទុះឡើងជាថ្មីម្ដងទៀតនវីរុស covid-19។ លោក Nakorn Takkawipat អគ្គនាយក RAT មានប្រសាសន៍ថា៖ « ដោយមានការគាំទ្រពីរដ្ឋាភិបាល យើងអាចក្លាយជាមជ្ឈមណ្ឌលផលិតស្រោមដៃកៅស៊ូរបស់ពិភពលោក ដោយយើងមានបច្ចេកវិទ្យារួចហើយដើម្បីកាត់បន្ថយប្រូតេអ៊ីនដែលបង្កើតអាឡែរហ្សីនៅក្នុងស្រោមដៃកៅស៊ូ ដែលប្រសិនបើក្រុមហ៊ុនផលិតក្នុងស្រុកទាំងអស់អនុវត្តបច្ចេកវិទ្យានេះ នឹងអាចបង្កើនតម្លៃផលិតផលរបស់ពួកគេ និងលើកកម្ពស់ស្រោមដៃកៅស៊ូថៃនៅលើទីផ្សារពិភពលោក»។ ជាមួយគ្នានេះលោក Junlathep Khajornchaikul នាយកមជ្ឈមណ្ឌលបច្ចេកវិទ្យាជាតិលោហៈ និងវត្ថុធាតុដើម (MTEC) បានមានប្រសាសន៍ថា៖ « ក្រុមហ៊ុន MTEC ទទួលបានជោគជ័យក្នុងការអភិវឌ្ឍបច្ចេកវិទ្យាកាត់បន្ថយ ឬ

  • ត្រឹមរយៈពេល ៩ ខែចំនួនភ្ញៀវទេសចរទៅកាន់ប្រទេសម៉ាឡេស៊ីធ្លាក់ចុះជិត ៨០% ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ December 7, 2020 Chan Sreyny

    យោងតាមក្រុមប្រឹក្សាលើកកម្ពស់ទេសចរណ៍ម៉ាឡេស៊ីបានឱ្យដឹងថា ការមកដល់នៃភ្ញៀវទេសចរក្នុងខែមករា ដល់ខែកញ្ញា ក្នុងឆ្នាំនេះបានធ្លាក់ចុះ ៧៨.៦% ស្នើនឹង ៤.៣ លាននាក់ពី ២០.១ លាននាក់កាលពីឆ្នាំមុន ដោយសារការរីករាលដាលនៃជំងឺ Covid-19 ។ ក្រុមប្រឹក្សាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំណូលរបស់ម៉ាឡេស៊ីសម្រាប់រយៈពេលនេះក៏បានធ្លាក់ចុះ ៨០.៩% ស្មើនឹង ១២.៦ ពាន់លានរីងហ្គីដ (៣.១ ពាន់លានដុល្លារអាមេរិក) ពីចំនួន ៦៦.១ ពាន់លានរីងហ្គីដនៅក្នុងឆ្នាំ ២០១៩ ។ ស្របតាមនិន្នាការធ្លាក់ចុះនេះ ការចំណាយរបស់អ្នកទេសចរម្នាក់ៗបានធ្លាក់ចុះ ១០.៧% មកនៅត្រឹម ២,៩៣៨ រីងហ្គីដពីខែមករា ដល់ខែកញ្ញា ពី

  • ប្រទេសឡាវបង្ខំចិត្តបិទតំបន់សេដ្ឋកិច្ចពិសេសដ៏សំខាន់របស់ខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 7, 2020 Khmernote

    យោងតាមការចុះផ្សាយដោយសារព័ត៌មានបរទេសបានឲ្យដឹងថា គណៈកម្មាធិការជាតិពិសេសនៃប្រទេសឡាវសម្រាប់ការការពារ និងត្រួតពិនិត្យ​វីរុស ទប់ស្កាត់ Covid-19 បានប្រកាសពីការបិទតំបន់សេដ្ឋកិច្ចពិសេសមួយនៅភាគខាងជើងនៃខេត្ត Luang Namtha ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសរាតត្បាត Covid-19។ តាមប្រភពដដែលបានឲ្យដឹងថា បទបញ្ជាបិទតំបន់សេដ្ឋកិច្ចពិសេសនេះត្រូវបានដាក់ចេញបន្ទាប់ពីជនអន្តោប្រវេសន៍ខុសច្បាប់ជនជាតិចិនពីរនាក់ត្រូវបានធ្វើតេស្តិ៍វិជ្ជមានវីរុស Covid-19 ដោយបាន ពួកគេបានចូលទៅកាន់ប្រទេសឡាវ បន្ទាប់ពីប្រទេសមីយ៉ាន់ម៉ា តាមផ្លូវទឹកកាត់ស្រុក Tonpheung នៃខេត្ត Bokeo នៅចុងខែវិច្ឆិកា។ គណៈកម្មាធិការជាតិពិសេសរបស់ប្រទេសឡាវ បានបញ្ជាឲ្យបិទ​ Tonpheung និងតំបន់សេដ្ឋកិច្ចពិសេស Boten ទាំងមូលរយៈពេល ១៤ ថ្ងៃ រួមទាំងបានធ្វើតេស្តលើជនសង្ស័យទាំងអស់នៃវីរុស Covid-19 ចាប់ពីថ្ងៃទី ៥ ធ្នូ

  • សិង្ហ​បុរី ប្រកាស​រួមវិភាគទាន​ចំនួន ៥​ លាន​ដុល្លារ​ដើម្បី​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ និង​បែងចែក​ទៅ​ប្រទេស​ចំនួន ៩២ ក្នុងនោះ​មាន​ប្រទេសមួយ​ចំនួន​នៅ​អាស៊ាន​ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 7, 2020 Chan Sreyny

    ​ប្រទេស​សិង្ហ​បុរី ដែលជា​ប្រទេស​អភិវឌ្ឍន៍​មួយ​នៅ​តំបន់​អាស៊ានបានសម្រេច​ចូលរួម​វិភាគទាន​ថវិកា​ចំនួន ៥ ​លាន​ដុល្លារ​អាមេរិកដើម្បី​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ និង​បែងចែក​ទៅ​ប្រទេស​ចំនួន ៩២ ក្នុងនោះ​ក៏មាន​ប្រទេស​នៅ​តំបន់​អាស៊ាន​មួយចំនួន​ផងដែរ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​រួមមួយ រវាង​ក្រសួងសុខាភិបាល និង​ក្រសួងការបរទេសនៃ​ប្រទេស​សិង្ហ​បុរី​។​ ​សេចក្តីប្រកាស​ព័ត៌មាន​ជា​ភាសា​អង់គ្លេស​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី ​០៤ ខែធ្នូ ឆ្នាំ​ ២០២០ បានបញ្ជាក់​បន្ថែមថា​ «​ ដើម្បី​ជា​ផ្នែក​មួយនៃ​ការគាំទ្រ​របស់​យើងនៅលើ​គោលការណ៍​វ៉ាក់សាំង​ពហុភាគី​និយម និង​ការទទួលបានព្រមទាំង​ការបែងចែក​វ៉ាក់សាំង​នេះ​ដោយ​ស្មើភាព ប្រទេស​សិង្ហ​បុរីនឹង​រួមចំណែក​វិភាគទាន​ចំនួន ៥ ​លាន​ដុល្លារ​ទៅក្នុង​យន្តការ​ទទួលបាន​មុននៃ​កម្មវិធី​ទទួលបាន​វ៉ាក់សាំង​សាកល (COVAX) ដែល​នឹង​ជួយ​ដល់​ប្រទេស​ចំនួន ៩២ ដែលមាន​ចំណូល​ទាប និង​ចំណូល​មធ្យម​កម្រិត​ទាប រួមទាំង​ប្រទេស​មួយចំនួន​នៅ​តំបន់​អាស៊ាន ឱយទទួល​បាន​នូវ​វ៉ាក់សាំង​តាមរយៈ​យន្តការ COVAX នេះ ​»។​ ​ដោយឡែកលោកជំទាវ​វេជ្ជបណ្ឌិត ឱ