ការនាំចេញម្ទេសរបស់កម្ពុជា កើនឡើងខ្លាំងក្នុងរយៈពេល ១១ ខែនេះ
សេដ្ឋកិច្ច December 11, 2020 Chan Sreyny

ការនាំចេញម្ទេស មានការកើនឡើងគួរឱ្យកត់សម្គាល់នៅឆ្នាំនេះ នេះបើយោងតាមតួលេខដែលបានចែករំលែកដោយរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២០ ប្រទេសកម្ពុជាបាននាំចេញម្ទេសស្រស់សរុបចំនួន ៦២,៤៣២.៧៨តោន កើនឡើង ៣៨.០២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងម្ទេសស្ងួតចំនួន ១,៨០០តោន ត្រូវបាននាំចេញទៅកាន់ប្រទេសថៃ។ ម្ទេសត្រូវបានដាំដុះពាសពេញប្រទេសកម្ពុជា ជាពិសេសនៅតាមបណ្តាខេត្តតាមដងទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាបរួមមាន៖ ខេត្តកណ្ដាល កំពង់ចាម និងកំពង់ឆ្នាំង។

លោក ប៊ុន​ ហុង ប្រធានកសិកម្មមូលដ្ឋានក្នុងស្រុកមុខកំពូលខេត្តកណ្តាលបាននិយាយាថា តម្លៃម្ទេសស្រស់នៅឆ្នាំនេះមានតម្លៃចន្លោះពី ០.៧៣ដុល្លារ ទៅ ២.៤៣ដុល្លារ ក្នុងមួយគីឡូក្រាម។ ទោះយ៉ាងណាតម្លៃនឹងធ្លាក់ចុះតិចជាង ០.២៥ដុល្លារ ក្នុងមួយគីឡូក្រាមប្រសិនបើម្ទេសជាច្រើនបានវាយលុកទីផ្សារ។

គួរឱ្យដឹងផងដែរថា ប្រទេសកម្ពុជាបានខិតខំធ្វើពិពិធកម្មផលិតផលនាំចេញ ជាពិសេសផលិតផលកសិកម្ម។ ស្រូវ គឺជាផលិតផលនាំចេញសំខាន់មួយបន្ទាប់មក គឺកៅស៊ូ ដំឡូងមី គ្រាប់ស្វាយចន្ទី ពោត ចេកស្រស់ ផ្លែទំពាំងបាយជូរ ស្វាយ និងម្រេចជាដើម៕

ប្រភព៖ ក្រសួងព័ត៌មាន