ថៃ នៅតែបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិឆងចមខេត្តសុរិន្ទទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ខេត្តឧត្តរមានជ័យបណ្តោះអាសន្ន ប៉ុន្តែលើកលែងចំពោះទំនិញ និងអ្នកបើកបររថយន្តដឹកទំនិញដែលទទួលបានការអនុញ្ញាត
សេដ្ឋកិច្ច
December 9, 2020
Chan Sreyny
ភាគីថៃនៅតែបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិឆងចមខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ខេត្តឧត្តរមានជ័យជាបណ្តោះអាសន្ន ដោយមិនអនុញ្ញាតឱ្យអ្នកដំណើរគ្រប់សញ្ជាតិចេញ-ចូល ឆ្លងកាត់ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩ នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២០ នេះបើតាមផេកអគ្គនាយកដ្ឋានអន្តោប្រវេស៍។ ប្រភពដដែលបានបញ្ជាក់ថា ក្នុងការបិទច្រកនេះ ភាគីថៃបានលើកលែងទំនិញដែលទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តដឹកទំនិញដែលទទួលបានការអនុញ្ញាត ព្រមទាំងបានការឆ្លងកាត់ត្រួតពិនិត្យដោយសមត្ថកិច្ចទាំងភាគីកម្ពុជា-ថៃបានត្រឹមត្រូវ និងពលរដ្ឋខ្មែរ ឬពលរដ្ឋថៃដែលត្រូវវិលត្រឡប់ចូលប្រទេសរៀងៗខ្លួន។
ចំណែកឯពលរដ្ឋខ្មែរ ដែលបន្តវិលចូលប្រទេសវិញតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ខេត្តឧត្តរមានជ័យមានចំនួន ៨៩នាក់ ស្រី ៤១នាក់៕


ប្រភព៖ ក្រសួងព័ត៌មាន
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


