កសិដ្ឋានចិញ្ចឹមជ្រូកធំបំផុតនៅលើពិភពលោក បានលេចវត្តមានឡើងនៅក្នុងប្រទេសចិន
សេដ្ឋកិច្ច December 10, 2020 Khmernote

កសិដ្ឋានចិញ្ចឹមជ្រូកធំជាងគេបំផុតលើពិភពលោក បានលេចវត្តមានឡើងនៅក្នុងប្រទេសចិន ដែលត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនផលិតសាច់ជ្រូកកំពូល គឺ Muyuan Foods Co Ltd។ កសិដ្ឋាននេះមានទំហំធំជាងកសិដ្ឋានចិញ្ចឹមជ្រូករបស់ក្រុមហ៊ុនផ្សេងៗ និងធំជាងគេបំផុតលើពិភពលោក។ ក្រុមហ៊ុន Muyuan Foods Co Ltd បានផ្តើមសាងសង់កសិដ្ឋានថ្មីនេះកាលពីខែមីនា និងបានចាប់ផ្តើមប្រតិបត្តិការដំបូងនៃអគារចំនួន ២១ កាលពីខែកញ្ញា ដោយបានបង្ហាញពីជំហានដ៏លឿនមួយ ក្នុងនាមជាកន្លែងដែលបង្កាត់ពូជសត្វជ្រូកឧស្សាហកម្មដ៏ធំ បើទោះបីជាការបង្កើតកសិដ្ឋាននេះឡើងស្ថិតក្នុងហានិភ័យខ្ពស់នៃជំងឺផ្តាសាយជ្រូកអាហ្វ្រិក ដែលធ្វើឲ្យសត្វជ្រូកជាច្រើនត្រូវងាប់ក៏ដោយ។

យោងតាមសារព័ត៌មាន Bangkok Post បានឲ្យដឹងថា​ កន្លែងបង្កាត់ពូជសត្វជ្រូកឧស្សាហកម្មដ៏ធំនេះ កំពុងជំនួសឲ្យកសិដ្ឋានតូចៗដែលត្រូវបំផ្លាញយ៉ាងអាក្រក់បំផុត ដោយការផ្ទុះជំងឺទៅលើសត្វនៅក្នុងប្រវត្តិសាស្រ្តថ្មីៗនេះ។ ការផ្លាស់ប្តូរដែលកំពុងដំណើរការអស់រយៈពេលជាច្រើនឆ្នាំបានកើនឡើងយ៉ាងខ្លាំងដោយទទួលបានប្រាក់ចំណេញយ៉ាងច្រើន​ដល់អ្នកផលិតសាជីវកម្ម ចាប់តាំងពីគ្រុនផ្តាសាយជ្រូកអាហ្វ្រិកបានបំផ្លាញហ្វូងសត្វរបស់ប្រទេស ហើយបានធ្វើឱ្យតម្លៃជ្រូកកើនឡើងទ្វេដងដល់កំណត់ត្រាមុន។

គួរឲ្យដឹងផងដែរថា កសិដ្ឋានខ្នាតធំថ្មីរបស់ Muyuan Foods Co Ltd ស្ថិតនៅជិតតំបន់ Nanyang ដែលមានពូជជ្រូកចំនួន ៨៤,០០០ ហើយពូជរបស់ពួកគេ គឺធំជាងគេបំផុតនៅលើពិភពលោក ដោយប្រហែល ១០ ដងនៃកន្លែងចិញ្ចឹមធម្មតានៅសហរដ្ឋអាមេរិក។ ទន្ទឹម​នឹងនេះដែរប្រសិនបើដំណើរការដូចដែលបានគ្រោងទុក ហើយអ្នកផលិតផ្សេងទៀតធ្វើតាម នោះអតិថិជនសាច់ជ្រូកកំពូលរបស់ពិភពលោកអាចកាត់បន្ថយការទិញពីទីផ្សារពិភពលោក៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost