ក្រុមហ៊ុនអាកាសចរណ៍ Delta របស់អាមេរិកស្នើសុំឱ្យបុគ្គលិករបស់ខ្លួនឈប់ពីការងារបន្ថែមទៀត ខណៈការធ្វើដំណើរតាមផ្លូវអាកាសធ្លាក់ចុះយ៉ាងខ្លាំង
អាជីវកម្ម December 10, 2020 Chan Sreyny

ក្រុមហ៊ុនអាកាសចរណ៍ Delta របស់សហរដ្ឋអាមេរិកស្នើសុំឱ្យនិយោជិករបស់ខ្លួនឈប់សំរាកពីការងារបន្ថែមទៀតដោយគ្មានប្រាក់ខែ ដែលជាសញ្ញានៃការធ្លាក់ចុះយ៉ាងខ្លាំងនៃការធ្វើដំណើរតាមផ្លូវអាកាសនៅពេលដែលករណីឆ្លងជំងឺ Covid-19 កើនឡើងនៅទូទាំងសហរដ្ឋអាមេរិក។ លោក Ed Bastian នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Delta បាននិយាយនៅក្នុងអនុស្សរណៈមួយទៅកាន់និយោជិកថា « ខ្ញុំស្នើសុំឱ្យអ្នករាល់គ្នាពិចារណាថា តើការឈប់សម្រាកដោយស្ម័គ្រចិត្តអាចមានន័យសម្រាប់អ្នក និងក្រុមគ្រួសាររបស់អ្នកដែរឬទេ »។

ប្រាក់ចំណូលធ្លាក់ចុះយ៉ាងខ្លាំងដោយ Delta រំពឹងថា នឹងខាតបង់ជាមធ្យមរហូតដល់ ១២ លានដុល្លារក្នុងមួយថ្ងៃនៅក្នុងត្រីមាសទី៤ ។ Delta ក៏បានចៀសវាងពីការធ្លាក់ចុះនេះផងដែរ ដោយបញ្ចុះបញ្ចូលឱ្យនិយោជិករាប់ពាន់នាក់ឱ្យចូលនិវត្តន៍មុនពេលកំណត់ ឬឈប់សម្រាកដោយមិនមានប្រាក់ខែ។

គួរឱ្យដឹងផងដែរថា មានមនុស្សចំនួន ៥០១,៥១៣ នាក់ប៉ុណ្ណោះដែលបានឆ្លងកាត់ព្រលានយន្តហោះសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ គឺធ្លាក់ ៧៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីថ្ងៃទី ១៥ ខែកញ្ញា៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia