ខុទ្ទកាល័យនាយករដ្ឋមន្រ្តី Yoshihide Suga កាលពីថ្ងៃសុក្របានសម្រេចចិត្តក្នុងការចំណាយថវិកាបន្ថែមបន្ទាន់ចំនួន ៣៨៥.៦២ ពាន់លានយ៉េន (៣.៧ ពាន់លានដុល្លារ) ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ខណៈមនុស្សចំនួន ១៧៣,០៤៩ នាក់បានធ្វើតេស្តវិជ្ជមាននៅម៉ោង ១១ យប់ថ្ងៃទី ១០ ខែធ្នូឆ្នាំ ២០២០កន្លងទៅនេះ។ យោងតាមសារព័ត៌មានជប៉ុន kyodo បានឲ្យដឹងថា ថវិកាបន្ថែមនេះនឹត្រូវប្រើប្រាស់ជាមួយទឹកប្រាក់សរុប ដើម្បីពង្រីកកម្មវិធីឧបត្ថម្ភធនធ្វើដំណើរដ៏ចម្រូងចម្រាស ដោយរដ្ឋាភិបាលនឹងពង្រីកយុទ្ធនាការ “ធ្វើដំណើរ” រយៈពេល ៥ ខែទៀត ដែលនឹងហួសកាលបរិច្ឆេទដើមនៅចុងខែមករា ដើម្បីគាំទ្រឧស្សាហកម្មទេសចរណ៍ដែលរងគ្រោះដោយវីរុស និងគាំទ្រសេដ្ឋកិច្ចជប៉ុន។ ប៉ុន្តែអ្នកជំនាញខ្លះបានស្តីបន្ទោសកម្មវិធីនេះចំពោះការកើនឡើងយ៉ាងខ្លាំងនាពេលថ្មីៗនេះ នៃចំនួនអ្នកឆ្លងជំងឺក្នុងគ្រួសារ។
ការចំណាយបន្ទាន់រួមបញ្ចូលទាំងថវិកាចំនួន ៣១១.៩៣ ពាន់លានយ៉េន ដើម្បីពង្រីកកម្មវិធីដែលបានចាប់ផ្តើមនៅខែកក្កដា និងផ្តល់ការបញ្ចុះតម្លៃដើម្បីលើកទឹកចិត្តប្រជាជនឱ្យធ្វើដំណើរកម្សាន្តនៅក្នុងប្រទេស។ ជាមួយគ្នានេះរដ្ឋាភិបាលក៏បានកំណត់ប្រាក់ចំនួន ៧៣.៦៩ ពាន់លានយ៉េន ដើម្បីផ្តល់ជំនួយបន្ថែមដល់ឪពុកម្តាយដែលមានប្រាក់ចំណូលទាប។

ក្នុងនោះផងដែរ រដ្ឋាភិបាលក៏បានដាក់ចេញនូវមូលនិធិបម្រុងសរុបចំនួន ១១.៥ ទ្រីលានយ៉េន ក្រោមថវិកាបន្ថែមចំនួនពីររបស់ខ្លួនសម្រាប់ឆ្នាំសារពើពន្ធ២០២០ រហូតដល់ខែមីនាឆ្នាំក្រោយ ដើម្បីដោះស្រាយការធ្លាក់ចុះសេដ្ឋកិច្ចពីការរាតត្បាត ហើយ បន្ទាប់ពីការសំរេចចិត្តកាលពីថ្ងៃសុក្រប្រាក់ចំនួន ៦.៨៩ ទ្រីលានយ៉េននឹងស្ថិតនៅក្នុងមូលនិធិដដែល៕


អត្ថបទ៖ លីនី
ប្រភព៖ kyodonews


