ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បង្កើតមូលនិធិមួយដែលមានទឹកប្រាក់ចំនួន ៩ ពាន់លានដុល្លារដើម្បីជួយដល់ប្រទេសកំពុងអភិរឌ្ឍន៍ដែលជាសមាជិករបស់ក្នុងការជួយរក និងផ្ដល់វ៉ាក់សាំងការពារជំងឺ Covid-19 ។ ប្រធាន ADB លោក Masatsugu Asakawa បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះថា « នៅពេលសមាជិកកំពុងអភិវឌ្ឍន៍របស់ ADB ត្រៀមចាក់វ៉ាក់សាំងប្រជាជនរបស់ពួកគេឱ្យបានឆាប់តាមដែលអាចធ្វើទៅបា នពួកគេត្រូវការថវិកាដើម្បីទិញវ៉ាក់សាំងក៏ដូចជាផែនការ និងចំណេះដឹងសមស្របដើម្បីគ្រប់គ្រងដំណើរការចាក់វ៉ាក់សាំង »។
មូលនិធិនេះ ត្រូវបានគេហៅថាជាមជ្ឈមណ្ឌលទទួលការចាក់ថ្នាំបង្ការអាស៊ីប៉ាស៊ីហ្វិក (Apvax) ដែលនឹងផ្តល់ការគាំទ្រសម្រាប់លទ្ធកម្ម និងការដឹកជញ្ជូនវ៉ាក់សាំងពីកន្លែងទិញទៅប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជាការវិនិយោគលើប្រព័ន្ធចែកចាយដូចជា៖ កន្លែងស្តុកខ្សែសង្វាក់ត្រជាក់ និងកន្លែងកែច្នៃ។

ហិរញ្ញប្បទានរបស់ ADB នឹងត្រូវបានផ្តល់ជូននៅក្នុងការសម្របសម្រួលជាមួយដៃគូដទៃទៀតរួមមាន អង្គការសុខភាពពិភពលោក។ ADB បាននិយាយថា « វាក៏អាចត្រូវបានគេយកទៅអភិវឌ្ឍន៍ ឬពង្រីកសមត្ថភាពផលិតវ៉ាក់សាំងនៅក្នុងសមាជិកប្រទេសកំពុងអភិវឌ្ឍន៍ »។
ADB បានបន្ថែមថា « ខ្លួនក៏កំពុងធ្វើឱ្យមានកន្លែងនាំចូលវ៉ាក់សាំងចំនួន ៥០០ លានដុល្លារដើម្បីកាត់បន្ថយហានិភ័យនៃការទូទាត់ និងជួយសម្រួលដល់ការនាំចូលវ៉ាក់សាំង »។ បណ្តាប្រទេសនៅអាស៊ី កំពុងប្រណាំងគ្នាដើម្បីចាក់វ៉ាក់សាំងរាប់លានដូស ដូច្នេះពួកគេនឹងអាចចាប់ផ្តើមប្រមូលផ្តុំប្រជាពលរដ្ឋរបស់ពួកគេ ហើយចាប់ផ្តើមត្រឡប់ទៅរកភាពធម្មតាវិញ និងជួយសេដ្ឋកិច្ចរបស់ពួកគេឱ្យរួចផុតពីការខូចខាតនៃជំងឺរាតត្បាត។
គួរឱ្យដឹងផងដែរថា សេដ្ឋកិច្ចអាស៊ីបានងើបឡើងវិញបន្តិចម្តងៗពីជំងឺការរាតត្បាត ដែលបានឆ្លងដល់ប្រជាជនជាង ១៤.៣ លាននាក់ និងបានសម្លាប់មនុស្សជាង ២០០,០០០ នាក់នៅអាស៊ី និងប៉ាស៊ីហ្វិក៕

អត្ថបទ៖ នីតា
ប្រភព៖ bangkokpost


