ព័ត៌មានចុងក្រោយ
  • រមណីយដ្ឋានដ៏ល្បីល្បាញរបស់ខេត្តមណ្ឌលគិរី «ទឹកជ្រោះប៊ូស្រា » សម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្ន ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ December 14, 2020 Khmernote

    ក្រុមហ៊ុន Mondul K Resort Co., Ltd. ដែលវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានចេញសេចក្ដីជូនដំណឹងឱ្យប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរនៅទូទាំងប្រទេសកម្ពុជា ឱ្យបានជ្រាបថា រមណីយដ្ឋានទឹកជ្រោះប៊ូស្រាបានផ្អាកដំណើរការរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី០៩ ខែធ្នូ រហូតដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ក្នុងបំណងចូលរួមសហការជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ។ ក្រុមហ៊ុន Mondul K Resort Co., Ltd. កត់សម្គាល់ឃើញថា មានភ្ញៀវទេសចរជាច្រើនបានសម្រុកទៅលេងរមណីយដ្ឋានទឹកជ្រោះប៊ូស្រា ចាប់តាំងពីថ្ងៃទី០៩ ខែធ្នូមក

  • ប្រទេសឥណ្ឌូនេស៊ី កំណត់គោលដៅចាក់វ៉ាក់សាំងដល់ប្រជាជន ៧៥ លាននាក់ ដើម្បីប្រឆាំងនឹងកូវីដ-១៩ ប៉ុន្តែមិនមែនឥតគិតថ្លៃនោះទេ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 14, 2020 Khmernote

    សហគ្រាសគ្រប់គ្រងដោយរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី (BUMN) កំពុងកំណត់គោលដៅក្នុងការផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រជាជនចំនួន ៧៥ លាននាក់ ក្នុងរយៈពេល ៨ ទៅ ៩ខែបន្ទាប់ ប៉ុន្តែមិនមែនជាការផ្ដល់វ៉ាក់សាំងដោយឥតគិតថ្លៃនោះទេ នេះបើយោងតាមការឲ្យដឹងពីលោក Erick Thohir រដ្ឋមន្ត្រីនៃ (BUMN) និងជានាយកប្រតិបត្តិនៃគណៈកម្មាធិការការដោះស្រាយវីរុស Covid-19 និងការស្តារសេដ្ឋកិច្ចឡើងវិញ (KPCPEN)។ ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលបាននិយាយថា បុគ្គលិកពេទ្យនឹងក្លាយជាក្រុមទីមួយដែលត្រូវបានទទួលការចាក់វ៉ាក់សាំង ខណៈប្រជាជនប្រហែល ៣២ លាននាក់នឹងទទួលបានការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ។ បន្ថែមពីនេះ ក្រសួងក៏នឹងបង្កើតកិច្ចសហប្រតិបត្តិការជាមួយមន្ទីរពេទ្យឯកជន និងគ្លីនិក ដើម្បីអនុវត្តកម្មវិធីចាក់វ៉ាក់សាំងសម្រាប់អ្នកដែលមានបំណងចំណាយលើការចាក់វ៉ាក់សាំងផងដែរ។ រដ្ឋមន្រ្តី BUMN បានបង្ហើបថា ឥណ្ឌូណេស៊ីនឹងរង់ចាំវ៉ាក់សាំងចំនួន ១.៨

  • ក្រុមសេដ្ឋវិទូព្រមានថា ប្រទេសថៃនឹងខាតបង់ជាង ៥០០លានដុល្លារ ពីទេសចរណ៍ក្នុងស្រុក ប្រសិនបើទប់មិនជាប់ការផ្ទុះឡើងនៃវីរុស Covid-19 រលកទី២ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ December 14, 2020 Khmernote

    សេដ្ឋវិទូម្នាក់បាននិយាយថារលកទី២ នៃការផ្ទុះឡើងវីរុស Covid-19 នឹងធ្វើឱ្យទេសចរណ៍ក្នុងស្រុកខាតបង់ប្រហែល ១៦ ពាន់លានបាត ( ប្រមាណ ៥៣១ លានដុល្លារអាមេរិក) ក្នុងឱកាសវិស្សមកាលឆ្នាំថ្មី។ លោក Anusorn Tamajai អតីតព្រឹទ្ធបុរសនៃមហាវិទ្យាល័យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Rangsit បានប៉ាន់ប្រមាណថា រលកទី២ នៃការឆ្លងជំងឺ Covid-19 នឹងធ្វើឱ្យឧស្សាហកម្មទេសចរណ៍ក្នុងស្រុកខាតបង់ពី ១៤.១ ដល់ ១៦.៩ ពាន់លានបាត ដែលជាការខាតបង់ប្រាក់ចំណូលក្នុងឱកាសបុណ្យឆ្លងឆ្នាំសាកលខាងមុខនេះ។ សេដ្ឋវិទូរូបនេះបានធ្វើការវិភាគចំពេលមានការកើនឡើងនៃករណីឆ្លងក្នុងតំបន់ បន្ទាប់ពីអ្នកជម្ងឺឆ្លងខ្លះចូលក្នុងប្រទេសថៃដោយខុសច្បាប់ពីប្រទេសមីយ៉ាន់ម៉ា។ ស្របពេលដែលសហរដ្ឋអាមេរិកមានករណីច្រើនជាងគេដែលមានចំនួនជាង ១៦.៥ លាននាក់បន្ទាប់មក គឺប្រទេសឥណ្ឌាដែលមានចំនួនជិត ១០ លាននាក់

  • មិនធម្មតា! ផ្តើមចេញពីមេមាន់ ១០ក្បាល បងស្រីម្នាក់ប្រឹងតស៊ូរហូតក្លាយជាប្រធានបណ្តុំអាជីវកម្មចិញ្ចឹមមាន់ និងភ្ញាស់កូនមាន់លក់រកចំណូលបានពី ៨ ទៅ ១០លានរៀលក្នុងមួយខែៗ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 14, 2020 Khmernote

    ផ្តើមចេញពីមេមាន់ ១០ក្បាល ប៉ុន្តែដោយសារមានគោលដៅពិតប្រាកដ បូកឆន្ទ: ការតស៊ូអំណត់ ព្យាយាម និងមានការជួយជ្រោមជ្រែងពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ធ្វើឲ្យបងស្រី កន ភារម្យ អាយុ ៤៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរផុត ឃុំអង្គរតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បានក្លាយខ្លួនជាប្រធានបណ្តុំអាជីវកម្មចិញ្ចឹមមាន់ និងភ្ញាស់កូនមាន់លក់ ដែលមានសមាជិកសរុបចំនួន ៧០គ្រួសារ អាចរកប្រាក់ចំណូលបានពី ៨,០០០,០០០ – ១០,០០០,០០០រៀល/ខែ នេះបើយោងតាមការឲ្យដឹងពីឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ តាមរយៈគណនីផ្លូវការកាលពីពេលថ្មីៗនេះ។

  • ទំហំពាណិជ្ជកម្មកម្ពុជា – ជប៉ុន ធ្លាក់ចុះ ៨% ក្នុងរយៈពេល ១០ខែ នៃ​ឆ្នាំកើតមានវិបត្តិកូវីដ-១៩ នេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 12, 2020 Khmernote

    យោងតាមការចុះផ្សាយដោយក្រសួងព័ត៌មានបានឲ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុនក្នុងរយៈពេល ១០ខែ ដំបូងនៃឆ្នាំ២០២០ នេះ មានតម្លៃ ១,៧៤៨ លានដុល្លារ ខណៈចំនួននេះបានបង្ហាញពីការធ្លាក់ចុះ ៨ ភាគរយ បើធ្វើការប្រៀបធៀប​នឹងរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងនោះដែរ តួលេខពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បង្ហាញថា ចាប់ពីខែមករាដល់ខែតុលាឆ្នាំ ២០២០ កម្ពុជាបាននាំចេញទំនិញដែលមានតម្លៃ ១,៣៥៨ លានដុល្លារទៅជប៉ុន ធ្លាក់ចុះ ៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈកម្ពុជាបានចំណាយប្រាក់ចំនួន ៣៩០ លានដុល្លារអាមេរិក ក្នុងការនាំចូលផលិតផលពីប្រទេសជប៉ុនដែលធ្លាក់ចុះ ១២ ភាគរយ។ ទន្ទឹមនឹងនេះ យោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា ផលិតផលសក្តានុពលសម្រាប់នាំចេញទៅកាន់ប្រទេសជប៉ុន

  • ដំណាំមួយប្រភេទរបស់ប្រជាពលរដ្ឋនៅខេត្តសៀមរាប អាចរកចំណូលបានច្រើនគ្រាន់បើ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 12, 2020 Chan Sreyny

    កសិករដាំដំណាំសណ្តែកកួរម្នាក់រស់នៅឃុំកន្ត្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប អាចរកប្រាក់ចំណូលបានប្រមាណជាង ១០ម៉ឺនរៀល ជារៀងរាល់ថ្ងៃពីមុខរបរមួយនេះ។ អ្នកស្រី ជឿន គឹមស៊ិប អាយុ ៤២ឆ្នាំ ជាកសិកររស់នៅឃុំកន្ទ្រាំង ស្រុកប្រាសាទបាគងបានលើកឡើងថា មុខរបរដាំបន្លែលក់ធ្វើឱ្យជីវភាពគ្រួសារអ្នកស្រីមានភាពល្អប្រសើរជាងមុន ដោយសារអាចរកបានប្រាក់ចំណូលប្រចាំថ្ងៃអាចផ្គត់ផ្គង់ការចំណាយក្នុងគ្រួសារបាន។ជាក់ស្តែង រាល់ថ្ងៃអ្នកស្រីដំាសណ្តែកកួរលើផ្ទៃដីតែជិត ២០០០ម៉ែត្រការ៉េប៉ុណ្ណោះ តែអាចលក់ចេញបោះឱ្យម៉ូយប្រចាំថ្ងៃជាមធ្យម ៧០ ទៅ ៨០គីឡូក្រាម ដោយក្នុងមួយគីឡូក្រាមតម្លៃ ២០០០រៀល។ អ្នកស្រីបន្តថា មុខរបរដាំបន្លែលក់នេះបានចាប់ផ្តើមរយៈពេលប្រមាណ ២០ឆ្នាំមកហើយ តែការដាំដុះមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវដោយចេះតៗគ្នាពីឪពុកម្តាយប៉ុណ្ណោះ មិនអាចរកប្រាក់ចំណូលបានច្រើនឡើយ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយក៏ទទួលបានការបណ្តុះបណ្តាលពីអ្នកជំនាញកសិកម្ម ទើបធ្វើឱ្យមុខរបរដាំបន្លែរបស់អ្នកស្រីបានល្អប្រសើរ។ គួរជម្រាបផងដែរថា អ្នកស្រី ជឿន គឹមស៊ិប

  • ទីផ្សារប្រទេសរុស្ស៊ី បើកចំហទ្វារធំៗ សម្រាប់ទំនិញរបស់ប្រទេសវៀតណាម សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 12, 2020 Khmernote

    ប្រធានតំណាងនៃមជ្ឈមណ្ឌលនាំចេញរុស្ស៊ី (REC) ប្រចាំនៅប្រទេសវៀតណាមលោក Robert Kurilo កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ទីផ្សាររបស់ប្រទេសរុស្ស៊ីបានបើកទ្វារ​សា្វគមន៍សម្រាប់ទំនិញវៀតណាម។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែតក្នុងស្រុកមួយប្រធានតំណាងបានមានប្រសាសន៍ថា ផលិតផលវៀតណាមជាច្រើនមានឱកាស និងសក្តានុពលក្នុងការចូលប្រទេសរុស្ស៊ី ដោយក្នុងនោះរួមមាន ខ្ទឹមខ្មៅ កាហ្វេ និងតែបៃតង ដែលតែងតែត្រូវបានភ្ញៀវទេសចររុស្ស៊ីទិញជាវត្ថុអនុស្សាវរីយ៍។ ក្រៅពីនេះក៏មានទំនិញដែលមានសក្ដានុពលៀតផងដែរថា រួមមាន បំពង់បឺតក្រដាស ផលិតផលសរីរាង្គ និងទំនិញដែលផ្អែកលើការប្រើប្រាស់ប្រកបដោយនិរន្តរភាព។ ដោយមានគុណភាពពូជ និងវេចខ្ចប់កាន់តែប្រសើរ ផលិតផលវៀតណាមមានការកែលំអគួរឱ្យកត់សម្គាល់ ហើយឥឡូវនេះទាក់ទាញអតិថិជនរុស្ស៊ីកាន់តែច្រើនជាងមុន។ បច្ចុប្បន្នផលិតផលកំពុងត្រូវបានផ្សព្វផ្សាយនៅក្នុងប្រទេសរុស្ស៊ីតាមរយៈបណ្តាញផ្សេងៗដូចជា ការផ្សព្វផ្សាយពាណិជ្ជកម្មដែលរៀបចំដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ទីភ្នាក់ងារពាក់ព័ន្ធ និងអាជីវកម្មរួមជាមួយសកម្មភាពទេសចរណ៍។ ជាមួយគ្នានេះដែរ ផលិតផលវៀតណាមចំនួនមានប្រជាប្រិយភាពក្នុងចំណោមអតិថិជនរុស្ស៊ី ដូចជា បង្គា

  • ADB បង្កើតមូលនិធិវ៉ាក់សាំងចំនួន ៩ ពាន់លានដុល្លារដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការជួយរក និងផ្ដល់វ៉ាក់សាំងការពារជំងឺ Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 12, 2020 Chan Sreyny

    ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បង្កើតមូលនិធិមួយដែលមានទឹកប្រាក់ចំនួន ៩ ពាន់លានដុល្លារដើម្បីជួយដល់ប្រទេសកំពុងអភិរឌ្ឍន៍ដែលជាសមាជិករបស់ក្នុងការជួយរក និងផ្ដល់វ៉ាក់សាំងការពារជំងឺ Covid-19 ។ ប្រធាន ADB លោក Masatsugu Asakawa បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះថា « នៅពេលសមាជិកកំពុងអភិវឌ្ឍន៍របស់ ADB ត្រៀមចាក់វ៉ាក់សាំងប្រជាជនរបស់ពួកគេឱ្យបានឆាប់តាមដែលអាចធ្វើទៅបា នពួកគេត្រូវការថវិកាដើម្បីទិញវ៉ាក់សាំងក៏ដូចជាផែនការ និងចំណេះដឹងសមស្របដើម្បីគ្រប់គ្រងដំណើរការចាក់វ៉ាក់សាំង »។ មូលនិធិនេះ ត្រូវបានគេហៅថាជាមជ្ឈមណ្ឌលទទួលការចាក់ថ្នាំបង្ការអាស៊ីប៉ាស៊ីហ្វិក (Apvax) ដែលនឹងផ្តល់ការគាំទ្រសម្រាប់លទ្ធកម្ម និងការដឹកជញ្ជូនវ៉ាក់សាំងពីកន្លែងទិញទៅប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជាការវិនិយោគលើប្រព័ន្ធចែកចាយដូចជា៖ កន្លែងស្តុកខ្សែសង្វាក់ត្រជាក់ និងកន្លែងកែច្នៃ។ ហិរញ្ញប្បទានរបស់ ADB នឹងត្រូវបានផ្តល់ជូននៅក្នុងការសម្របសម្រួលជាមួយដៃគូដទៃទៀតរួមមាន អង្គការសុខភាពពិភពលោក។ ADB