ហ្វីលីពីន នឹងទទួលបានថវិកាចំនួន ៩០០ លាន​ដុល្លារពីធនាគារពិភពលោក សម្រាប់ស្តារប្រទេសឡើងវិញ
សេដ្ឋកិច្ច December 17, 2020 Khmernote

ធនាគារពិភពលោកបាន​និយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា ក្រុមប្រឹក្សាភិបាលរបស់ខ្លួនបានយល់ព្រមអនុម័តថវិកាចំនួន ៩០០ លានដុល្លារអាមេរិកដល់ប្រទេសហ្វីលីពីន។ ការអនុម័តថវិកានេះ គឺសម្រាប់គម្រោងចំនួន ២ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ហ្វីលីពីនក្នុងការស្តារឡើងវិញពីជំងឺរាតត្បាតជាសកល Covid-19 រួ​មទាំងធ្វើឲ្យប្រសើរឡើងនូវការប្រកួតប្រជែង និងកសាងភាពធន់នឹងគ្រោះមហន្តរាយ និងគ្រោះមហន្តរាយធម្មជាតិ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ធនាគារពិភពលោកបាននិយាយថា ថវិកាចំនួន ៦០០ នឹងត្រូវប្រើសម្រាប់គម្រោងទី១ សំដៅលើកកម្ពស់ការប្រកួតប្រជែង និងលើកកម្ពស់ភាពធន់នឹងឥណទាន គោលនយោបាយអភិវឌ្ឍន៍គ្រោះមហន្តរាយធម្មជាតិដែលនឹងគាំទ្រកំណែទម្រង់ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធឌីជីថល រួមទាំងគម្រោងអត្តសញ្ញាណប័ណ្ណជាតិ។

ក្នុងនោះផងដែរ គម្រោងទី២ នឹងទទួលបានថវិកាចំនួន ៣០០ លានដុល្លារអាមេរិក ប្រើសម្រាប់គម្រោងនានាដែលពាក់ព័ន្ធនឹងសេវាកម្មសង្គមដូចជា មណ្ឌលដាក់ឲ្យនៅដាច់ដោយឡែក ការកែលម្អទឹក និងអនាម័យ រួមទាំងការសាងសង់សម្រាប់វិស័យសុខាភិបាល។

គួរបញ្ជាក់ផងដែរថា ក្រុមធនាគារពិភពលោកកំពុងរកប្រាក់បានរហូតដល់ ១៦០ ពាន់លានដុល្លារក្នុងរយៈពេល ១៥ ខែគិតត្រឹមខែមិថុនាឆ្នាំ ២០២១ ដើម្បីជួយប្រទេសជាង ១០០ ក្នុងការការពារជនក្រីក្រ និងងាយរងគ្រោះ ជួយទ្រទ្រង់អាជីវកម្ម និងជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ។ ក្នុងនោះដែរ​ក៏រួមបញ្ចូលថវិកាទាំង ១២ ពាន់លានដុល្លារសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការទិញ និងចែកចាយវ៉ាក់សាំងបង្ការជំងឺ Covid-19 ផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia