រំភើបស្ទើរតែនិយាយមិនចេញ! បន្ទាប់ពីញ៉ាំប៊ូសស្រ្តងពេលលីបាវស្រូវរួច
Boostrong December 19, 2020 Khmernote

លោក យ៉ាំ សឿង ជាអ្នកធ្វើស្រែ និងស៊ីឈ្នួលលីប៉ាវស្រូវឲ្យគេនៅខេត្តព្រៃវែង ជារៀងរាល់ថ្ងៃលោកទៅលីស្រូវឲ្យគេ ហើយពេលត្រលប់មកវិញអស់កម្លាំងលោកតែងតែទិញប៊ូសស្រ្តងពិសា។ សំណាងនឹកស្មានមិនដល់ កាលពីល្ងាចថ្ងៃទី 17 ធ្នូនេះ គាស់កំប៉ុងប៊ូសស្រ្តងមកស្រាប់តែឃើញរូបម៉ូតូទំនើប PCX លើក្រវិលកំប៉ុងប៊ូសស្រ្តង លោកឃើញហើយរំភើបស្ទើរតែនិយាយមិនចេញទៅហើយ។

លោក យ៉ាំ សឿង រស់នៅភូមិព្រៃខ្វែក ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ភរិយាមានមុខរបរជាអ្នកលក់ដូបន្តិចបន្តួច និងមានកូន 3 នាក់។ សព្វថ្ងៃព្រោះតែជីវភាពពិបាកយ៉ាប់យ៉ឺន ហើយត្រូវចំណាយឲ្យកូនទាំង 3 នាក់ទៅរៀនសូត្រថែមទៀត លោកក៏ត្រូវបង្ខំចិត្តទៅស៊ីឈ្នួលលីប៉ាវស្រូវឲ្យគេ ដើម្បីរកចំណូលបន្ថែមទៀតយកមកផ្គត់ផ្គង់គ្រួសារ។ លោក យ៉ាំ សឿង បានប្រាប់ឲ្យដឹងថា៖ <<លោកមិនទាន់មានម៉ូតូល្អមួយសម្រាប់ប្រើប្រាស់នៅក្នុងគ្រួសារនៅឡើយទេ ដោយសារគ្មានលុយ សូម្បីតែគិតក៏មិនទាន់ហ៊ានគិតផង>>។

លោកបានបន្តទៀតថា៖ <<លោកពិតជារំភើបខ្លាំងរកអីនិយាយមិនចេញទេ សូមអរគុណដល់ប៊ូសស្រ្តងណាស់ ដែលបានផ្តល់ជូននូវរង្វាន់ម៉ូតូទំនើប PCX ដែលអាចជួយសម្រួលដល់គ្រួសារលោកយកមកប្រើប្រាស់ប្រចាំថ្ងៃបានច្រើនណាស់>>។ ចំណែកក្រុមហ៊ុនប៊ូសស្ត្រង ក៏បានចុះពិនិត្យរួចហើយថា ក្រវិលកំប៉ុងនេះពិតជាត្រឹមត្រូវពិតប្រាកដមែន ហើយចំពោះអ្នកលក់ដុំ និងអ្នកលក់រាយឲ្យលោក យ៉ាំ សឿង ក៏ទទួលបានម្នាក់ៗ 1,000$ផងដែរ៕