- សេដ្ឋកិច្ចសេដ្ឋកិច្ច December 17, 2020 Chan Sreyny
ការនាំចេញរបស់ជប៉ុន បានធ្លាក់ចុះក្នុងល្បឿនលឿនជាងមុនក្នុងខែវិច្ឆិកា បើធៀបនឹងឆ្នាំមុនដោយការនាំចេញទៅកាន់សហរដ្ឋអាមេរិក និងតំបន់ផ្សេងទៀតបានធ្លាក់ចុះដោយសារជំងឺ Covid-19 បានកើនឡើងវិញនៅជុំវិញពិភពលោក។ យោងតាមក្រសួងហិរញ្ញវត្ថុជប៉ុនបានបង្ហាញថា ការនាំចេញកាលពីខែមុនបានធ្លាក់ចុះ ៤.២% ស្មើនឹងប្រមាណ ៦.១ ទ្រីលានយ៉េនឬ ៥៨.៨ ពាន់លានដុល្លារ ដោយការនាំចេញទៅផ្នែកផ្សេងទៀតនៃទ្វីបអាស៊ីបានថយចុះ ៤.៣% ។ សហគមន៍អ៊ឺរ៉ុប បានទិញរថយន្តពីប្រទេសជប៉ុនតិចជាងមុនដោយធ្វើឱ្យមានការធ្លាក់ចុះចំនួន ២.៦% ក្នុងការនាំចេញទៅកាន់ប្លុកនេះ។ ទន្ទឹមនឹងនេះ ការនាំចេញទៅអាមេរិកបានធ្លាក់ចុះ ២.៥% ដែលជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេល ៣ ខែ ភាគច្រើនដោយសារតែតម្រូវការថយចុះសម្រាប់សមាសធាតុយន្តហោះ។ ការនាំចេញទៅប្រទេសចិនបានកើនឡើង ៣.៨% ប៉ុន្តែអត្រានៃការកើនឡើងយឺតជាងមុន។ គួរឱ្យដឹងផងដែរថា ការនាំចូលរបស់ជប៉ុនក៏បានធ្លាក់ចុះជាង ១១.១%
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 17, 2020 Khmernote
ច្រកព្រំដែនមួយចំនួនរវាងកម្ពុជា-ថៃ អាចនឹងត្រូវបើកឡើងវិញ ខណៈរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ បាននិងកំពុងពិភាក្សាគ្នា ដើម្បីដោះស្រាយដំណើរការសេដ្ឋកិច្ចក្នុងតំបន់។ យោងតាមតាមការឱ្យដឹងពីរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ងួន រតន: អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជាបានរៀបចំកិច្ចប្រជុំពិភាក្សាការងារពិគ្រោះយោបល់ការបន្ធូរបន្ថយច្បាប់ស្តីពីការគ្រប់គ្រងស្ថានការណ៍ក្នុងគ្រាអាសន្ន ដើម្បីដោះស្រាយដំណើរការសេដ្ឋកិច្ចក្នុងតំបន់ ជាមួយឯកឧត្តម កៀត ពិស័ក្តិចាន់ថ្រា អភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ កិច្ចប្រជុំនៅច្រកទ្វារព្រំដែន ខៅឌិន~ភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង។ នៅក្នុងកិច្ចប្រជុំនោះដែរ ភាគីទាំងសងខាងបានពិភាក្សាការងារពិគ្រោះយោបល់ ទៅលើចំណុចចំនួន ៣ រួមមាន៖
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 17, 2020 Chan Sreyny
យោងតាមក្រុមការងារចំណាកស្រុក (MWG) របស់ថៃបានឱ្យដឹងថា កម្មករចំណាកស្រុកប្រមាណ ៧០០,០០០ នាក់បានបាត់បង់ការងារក្នុងកំឡុងពេលមានវិបត្តិជំងឺ Covid-19 នៅប្រទេសថៃ។ តំណាង MWG លោក Adisorn Kerdmongkol បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយដែលប្រារព្ធទិវាជនអន្តោប្រវេសន៍អន្តរជាតិនៅថ្ងៃពុធ (១៦ ធ្នូ)ថា ការរឹតត្បិតរបស់រដ្ឋាភិបាលថៃ ដែលបានបិទព្រំដែនជាច្រើន និងធ្វើឱ្យអាជីវកម្មចំណាកស្រុកបានដួលរលំ។ លោក Adisorn បានមានប្រសាសន៍ថា កម្មករចំណាកស្រុកជាច្រើននាក់ ត្រូវបានបញ្ឈប់ពីការងារដោយខ្លះមិនមានសំណងពីនិយោជក ឬមូលនិធិសន្តិសុខសង្គមទេ។ ការទទួលបានជំនួយរបស់រដ្ឋ គឺពិបាក ឬមិនអាចទៅរួចសម្រាប់ប្រជាជនទាំងនេះ។ កម្មករចំណាកស្រុកជាច្រើននាក់មិនអាចស្វែងរកនិយោជកថ្មីក្នុងរយៈពេលកំណត់ ៣០ ថ្ងៃចាប់តាំងពីច្បាប់តម្រូវឱ្យមានភ័ស្តុតាងដែលថា កិច្ចសន្យារបស់ពួកគេត្រូវបានបញ្ចប់ដោយនិយោជកចាស់។ លោកបន្ថែមថា រដ្ឋាភិបាលនៅតែខ្វះភាពច្បាស់លាស់លើការគ្រប់គ្រងកម្មករចំណាកស្រុក
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 17, 2020 Khmernote
ធនាគារពិភពលោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា ក្រុមប្រឹក្សាភិបាលរបស់ខ្លួនបានយល់ព្រមអនុម័តថវិកាចំនួន ៩០០ លានដុល្លារអាមេរិកដល់ប្រទេសហ្វីលីពីន។ ការអនុម័តថវិកានេះ គឺសម្រាប់គម្រោងចំនួន ២ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ហ្វីលីពីនក្នុងការស្តារឡើងវិញពីជំងឺរាតត្បាតជាសកល Covid-19 រួមទាំងធ្វើឲ្យប្រសើរឡើងនូវការប្រកួតប្រជែង និងកសាងភាពធន់នឹងគ្រោះមហន្តរាយ និងគ្រោះមហន្តរាយធម្មជាតិ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ធនាគារពិភពលោកបាននិយាយថា ថវិកាចំនួន ៦០០ នឹងត្រូវប្រើសម្រាប់គម្រោងទី១ សំដៅលើកកម្ពស់ការប្រកួតប្រជែង និងលើកកម្ពស់ភាពធន់នឹងឥណទាន គោលនយោបាយអភិវឌ្ឍន៍គ្រោះមហន្តរាយធម្មជាតិដែលនឹងគាំទ្រកំណែទម្រង់ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធឌីជីថល រួមទាំងគម្រោងអត្តសញ្ញាណប័ណ្ណជាតិ។ ក្នុងនោះផងដែរ គម្រោងទី២ នឹងទទួលបានថវិកាចំនួន ៣០០ លានដុល្លារអាមេរិក ប្រើសម្រាប់គម្រោងនានាដែលពាក់ព័ន្ធនឹងសេវាកម្មសង្គមដូចជា មណ្ឌលដាក់ឲ្យនៅដាច់ដោយឡែក ការកែលម្អទឹក និងអនាម័យ រួមទាំងការសាងសង់សម្រាប់វិស័យសុខាភិបាល។ គួរបញ្ជាក់ផងដែរថា ក្រុមធនាគារពិភពលោកកំពុងរកប្រាក់បានរហូតដល់ ១៦០
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 17, 2020 Chan Sreyny
រដ្ឋាភិបាលជប៉ុន បានយល់ព្រមផ្តល់ថវិកាសរុបចំនួន ៣៩២,៣៧១ ដុល្លារដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍន៍ចំនួន ៣ នៅខេត្តកោះកុង កំពង់ឆ្នាំង និងខេត្តមណ្ឌលគីរីរបស់ប្រទេសកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មាន AKP ដែលទទួលបាននៅព្រឹកនេះបានឲ្យដឹងថា កិច្ចសន្យាផ្តល់ជំនួយនេះនឹងត្រូវចុះហត្ថលេខានៅស្ថានទូតជប៉ុនក្នុងរាជធានីភ្នំពេញនៅថ្ងៃទី ១៨ ខែធ្នូ។ ក្នុងចំណោមទឹកប្រាក់សរុបចំនួន ១៩៦,៣៥០ ដុល្លារនឹងត្រូវប្រើប្រាស់សម្រាប់ “ គម្រោងកែលម្អផ្លូវនៅឃុំអណ្តូងទឹកស្រុកបុទុមសាគរខេត្តកោះកុង ” ទឹកប្រាក់ចំនួន ៩០,១៥៨ ដុល្លារសម្រាប់ “ គម្រោងស្តារប្រព័ន្ធធារាសាស្ត្ររូងដំរីក្នុងខេត្តកំពង់ឆ្នាំង ” និងថវិកាដែលនៅសល់ ១០៥,៨៦៣ ដុល្លារសម្រាប់ “ គម្រោងពង្រឹងសហករណ៍កសិកម្មនៅស្រុកកោះញែក និងក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ”។ ជំនួយហិរញ្ញវត្ថុ
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 17, 2020 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post កាលពីថ្ងៃទី១៦ ខែធ្នូ ម្សិលមិញនេះ បានឲ្យដឹងថា ប្រធានាធិបតីឥណ្ឌូនេស៊ីបានសម្រេចចិត្តផ្តល់វ៉ាក់សាំង Covid-19 ដោយឥតគិតថ្លៃដល់ប្រជាជន បន្ទាប់ពីបានពិចារណាលើថវិការបស់រដ្ឋ។ លោក Joko Widodo បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍របស់លេខាធិការគណៈរដ្ឋមន្រ្តីថា លោកបានបញ្ជាឲ្យរដ្ឋមន្រ្តីតីក្រសួងហិរញ្ញវត្ថុចាត់ចែងការចំណាយពីបញ្ហាផ្សេងៗដើម្បីផ្តល់មូលនិធិសម្រាប់វ៉ាក់សាំងឥតគិតថ្លៃ ហើយក្នុងនោះលោកនឹងក្លាយជាមនុស្សដំបូងគេ ដែលត្រូវទទួលបានការចាក់វ៉ាក់សាំង ដើម្បីបង្កើតជាមធ្យោបាយមួយបង្ហាញដល់ប្រជាជនថា ការចាក់វ៉ាក់សាំងបង្ការ គឺមានសុវត្ថិភាព។ ទោះបីជាយ៉ាងណាក្ដី មិនមានភាពច្បាស់លាស់នោះទេថាតើកម្មវិធីនេះនឹងត្រូវចំណាយប៉ុន្មាន ហើយវ៉ាក់សាំងដែលបានបញ្ជាទិញដោយប្រទេសដែលរួមមានក្រុមហ៊ុន Sinovac Biotech Ltd, Novavax Inc និង AstraZeneca Plc នឹងត្រូវបានរ៉ាប់រង។ គួររម្លឹកផងដែរថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 17, 2020 Chan Sreyny
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនបានបង្ហាញថា ចំនួនភ្ញៀវទេសចរបរទេសដែលបានចូលមកទស្សនាក្នុងប្រទេសជប៉ុនបានធ្លាក់ចុះ ៩៧.៧% នៅក្នុងខែវិច្ឆិកា បើធៀបនឹងឆ្នាំមុនដែលបានធ្លាក់ចុះក្នុងរយៈពេល ១៤ ខែជាប់ៗគ្នាដោយសារជំងឺរាតត្បាត Covid-19 ។ ទោះយ៉ាងនេះក្ដី តួលេខនេះបានកើនឡើងលើសពី ៥ ម៉ឺននាក់ជាលើកដំបូងក្នុងរយៈពេល ៨ ខែហើយបានកើនឡើង ២៩,៣០០ នាក់បើប្រៀបធៀបទៅនឹងខែតុលា ដោយសារការបន្ធូរបន្ថយការរឹតបន្តឹងការចូលប្រទេសជប៉ុនបន្តិចម្តងៗ។ ភ្ញៀវទេសចរមកពីប្រទេសចិនមានចំនួនសរុប ១៨,១០០ នាក់បន្ទាប់មកគឺមកពីប្រទេសវៀតណាមចំនួន ១៤,៧០០ នាក់មកពីប្រទេសឥណ្ឌូនេស៊ីចំនួន ៣,៤០០ នាក់ និងមកពីប្រទេសកូរ៉េខាងត្បូងចំនួន ២,៨០០ នាក់។ ជប៉ុនទទួលបានអ្នកដំណើរជាង ៤.០៥ លាននាក់ចាប់ពីខែមករា ដល់ខែវិច្ឆិកា ប្រមាណជា ១០%
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 17, 2020 Khmernote
ម្រេចកំពតទទួលបានការចុះបញ្ជីការពារជាលក្ខណៈអន្តរជាតិនៅបណ្តាប្រទេសចំនួន៣២ ក្រោមច្បាប់ទីក្រុងហ្សឺណែវ ស្តីពីកិច្ចព្រមព្រៀងទីក្រុងលីស្បោន អំពីឈ្មោះប្រភពដើម ទំនិញ និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ “ម្រេចកំពត” ទទួលបានការចុះបញ្ជីការពារ ជាលក្ខណៈអន្តរជាតិនៅបណ្តាប្រទេសចំនួន៣២ ក្រោមច្បាប់ទីក្រុងហ្សឺណែវ ស្តីពីកិច្ចព្រម ព្រៀងទីក្រុងលីស្បោនអំពីឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មដែលបានដឹក នាំក្រសួងពាណិជ្ជកម្មដាក់ពាក្យស្នើសុំចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ “ម្រេច កំពត” ជាលក្ខណៈអន្តរជាតិតាំងពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ មកម៉្លេះ ហើយចាប់ពីពេលនេះ តទៅ “ម្រេចកំពត” នឹងទទួលបានកិច្ចការពារស្របច្បាប់ មិនឱ្យភាគីទីបីប្រើប្រាស់ ដោយគ្មានការអនុញ្ញាត និងរំលោភបំពាននានា










