ប៊ូសស្រ្តងអស្ចារ្យណាស់! ផលិតស្ប៉តថ្មី ទាំងខ្លាំង ទាំងឡូយដូចរឿង Hollywood ចឹង
Boostrong December 21, 2020 Khmernote

ពិតជាអស្ចារ្យណាស់ ក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោក ប៊ូសស្រ្តង ក្នុងចុងឆ្នាំ2020នេះ បានផលិតស្ប៉តពាណិជ្ជកម្មថ្មី ទាំងខ្លាំង ទាំងឡូយដូចក្នុងរឿងហូលីវូដអ៊ីចឹង ដែលមានឈុតឆាក ពិសេសៗជាច្រើន ព្រមជាមួយកម្រិតគុណភាពនៃការផលិតខ្ពស់លំដាប់អន្តរជាតិទៀតផង។

ប៊ូសស្រ្តងពិតជាក្រុមហ៊ុនយក្សដ៏ធំ និងសាកសមជាម្ចាស់មេដាយមាសគុណភាពកំរិតពិភពលោក ២ឆ្នាំបន្តបន្ទាប់គ្នាមែន មិនត្រឹមតែមានរសជាតិឆ្ងាញ់ និងមានគុណភាពខ្ពស់នោះទេ សូម្បីតែស្ប៉តពាណិជ្ជកម្មក៏មានកំរិតគុណភាពនៃការផលិតដូចរឿង Hollywood ដែរ។ ស្ប៉តពាណិជ្ជកម្មដ៏អស្ចារ្យនេះ មានចំណងជើងថា BOOSTRONG SUPER TORNADO ដែលមានឈុតឆាក ល្អមើលជក់ចិត្តឡើងស្លុងអារម្មណ៍ ដូចក្នុងរឿងហូលីវូដ ដែលមានតួអ្នកក្លាហានរាងសង្ហា ហ៊ានពុះពារតតាំងជាមួយពុះតូណាដូដ៏កំណាច ដើម្បីជួយសង្គ្រោះមនុស្សជាច្រើននាក់ ជាពិសេសមានឈុតដ៏រន្ធត់រត់ចូលទៅក្នុងព្យុះដើម្បីជួយសង្រោះម្តាយនិងកូនដែលកំពុងជាប់គាំងក្នុងឡានឲ្យរួចផុតពីគ្រោះដ៏សាហាវនេះ។

មិនធម្មតាទេទាំងការសំដែង ទាំងសាច់រឿងនិងគុណភាពនៃការផលិតគឺពិតជាអស្ចារ្យ និងពិបាករកស្ប៉តពាណិជ្ជកម្មណាមកព្រៀបផ្ទឹមបានឡើយ។ តាមការសន្និដ្ឋានស្ប៉តពាណិជ្ជកម្មរបស់ប៊ូសស្ត្រងមួយនេះត្រូវបានប្រើប្រាស់ថវិការដើម្បីផលិតមិនតិចម៉ឺនដុល្លាឡើយ ព្រោះបើមើលទៅលើគុណភាពវីដេអូនៃការផលិត ហើយរយៈពេលនៃកាផលិតទំរាំបានចេញជារូបរាងសាច់រឿងវីដេអូដ៏អស្ចារ្យនេះមកក៏ប្រើប្រាស់ពេលវេលាមិនតិចខែដែរ។ ពិតជាវិសេសវិសាលណាស់សម្រាប់ប៊ូសស្ត្រងដែលបានផលិតស្ប៉តថ្មីប្រកបដោយគុណភាពកំរិតលំដាប់អន្តរជាតិ ស៊ីជាមួយប៊ូសស្ត្រងដែលជាភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោកមែន។