- ទេសចរណ៍ទេសចរណ៍ December 19, 2020 Khmernote
សហគមន៍អេកូទេសចរណ៍ជីផាត មានកន្លែងកម្សាន្តបែបធម្មជាតិជាច្រើន ដែលសក្តិសមបំផុតសម្រាប់អ្នកទេសចរបែបផ្សងព្រេងរួមមាន ទាំងការកម្សាន្តបែបជិះទូក ជិះកង់ ជិះម៉ូតូ ដើរព្រៃ និងមើលទឹកធ្លាក់ ជាពិសេសការបោះតង់សម្រាកក្នុងព្រៃតែម្ដង។ លោក សាគុណ ភក្តី អនុប្រធានការិយាល័យព័ត៌មានទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា តំបន់អេកូទេសចរណ៍ជីផាតមានកន្លែងកម្សាន្តបែបធម្មជាតិជាច្រើន ដូចជា ផ្នូរបុរាណមានអាយុកាលប្រមាណ៥០០ឆ្នាំ ពាងបុរាណ មើលថ្ងៃលិចពីកំពូលភ្នំ មើលថ្ងៃរះ លេងទឹកជ្រោះដ៏ស្រស់ស្អាត ចាក់បង្កងពេលរាត្រី មើលអំពិលអំពែក ជិះទូកកម្សាន្តតាមដៃសមុទ្រ ជិះទូកកាយ៉ាក់តាមដងព្រែក ល្អាងប្រចៀវ អូរទឹកវេទ អូរពាមក្រវាញ អូរក្រូច អូរម្លូ វាលប្រាក់ វាលមាស ត្រពាំងកិត ដំណាក់ខុស
- អាជីវកម្មអាជីវកម្ម December 19, 2020 Chan Sreyny
អាជ្ញាធរស្រុកឆែប ខេត្តព្រះវិហារ សហការជាមួយអង្គការដៃគូរួមគ្នាកែលម្អជីវភាពសហគមន៍តាមរយៈផលិតផលចង្កឹះទ្រាំង បន្ទាប់ពីប្រជាសហគមន៍ផលិតចង្កឹះទ្រាំងនៅភូមិឃុំឆែប១ និងឃុំសង្កែ ស្រុកឆែប ខេត្តព្រះវិហារ បានត្អូញត្អែរពីផលិតផលចង្កឹះទ្រាំងនៅឆ្នាំ ២០២០ នេះពុំមានអតិថិជនគាំទ្រធ្វើឱ្យប្រជាសហគមន៍បាត់បង់ប្រាក់ចំណូល និងឈានទៅបាត់បង់មុខរបរមួយនេះនៅក្នុងឆ្នាំខាងមុខ។ ក្នុងកិច្ចប្រជុំស្វែងយល់ពីការបង្កើនប្រាក់ចំណូលសហគមន៍មូលដ្ឋាន នៅសាលាស្រុកឆែប ខេត្តព្រះវិហារកន្លងទៅថ្មីៗនេះ លោក ស៊ីម ប៊ុនធឿន ប្រធានអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើហៅកាត់ថា (NTFP-EP) ប្រចាំកម្ពុជាបានបញ្ជាក់ថា ការព្រួយបារម្ភរបស់ប្រជាសហគមន៍ជាប្រធានបទមួយសម្រាប់ឱ្យអាជ្ញាធរ និងផ្នែកដៃគូប្រឹងប្រែងស្វែងរកដំណោះស្រាយជូន ព្រោះកិច្ចគាំពារមុខរបរជាគោលនយោបាយផ្នែកសេដ្ឋកិច្ចប្រចាំគ្រួសារ សហគមន៍ និងជាយន្តការមួយសម្រាប់តម្រូវឱ្យយើងរួមគ្នាអភិរក្សធនធានធម្មជាតិបានថែមទៀត។ លោកបន្តថា ជាក់ស្តែងក្នុងឱកាសនេះ អង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើបាននាំអ្នកសារព័ត៌មានជាច្រើនស្ថាប័នមកជួយផ្សព្វផ្សាយពីផលិតផលចង្កឹះទ្រាំងដែលប្រជាសហគមន៍ផលិតបាន ដើម្បីបង្ហាញដល់អ្នកនិយមប្រើប្រាស់ឱ្យចាប់អារម្មណ៍ និងរកទីផ្សារនាំចេញផងដែរ។ លោក ឃួន រ៉ាត់ សមាជិកសហគមន៍ទ្រាំង
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 19, 2020 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK នាថ្ងៃនេះបានឲ្យដឹងថា មកទល់ពេលនេះក្របខ័ណ្ឌអន្តរជាតិសម្រាប់ការចែកចាយវ៉ាក់សាំងវីរុស Covid-19 ដោយយុត្តិធម៌នឹងទទួលបានវ៉ាក់សាំងជិត ២ ពាន់លានដូសនៅចុងឆ្នាំក្រោយ។ ទីភ្នាក់ងារ COVAX ដែលជាផ្នែកមួយត្រូវបានដឹកនាំ និងគាំទ្រដោយអង្គការសុខភាពពិភពលោក សម្ព័ន្ធភាពវ៉ាក់សាំង Gavi និងអង្គភាពដទៃទៀតបាននិយាយកាលពីថ្ងៃសុក្រ ម្សិលមិញថា ការចែកចាយត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅត្រីមាសទី ១ ឆ្នាំ ២០២១ ។ ជាមួយគ្នានេះ COVAX បានបន្តថា មានប្រទេសនិងទឹកដីចំនួន ១៩០ រួមទាំងប្រទេសជប៉ុនផងដែរ។ គួរបញ្ជាក់ផងដែរថា COVAX កំពុងគាំទ្រការបង្កើតវ៉ាក់សាំងចំនួន ១០ ប្រភេទ ក្នុងនោះរួមបញ្ចូលទាំងការខិតខំរួមគ្នាដោយក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca
- អាជីវកម្មអាជីវកម្ម December 19, 2020 Chan Sreyny
យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តតាកែវបានឲ្យដឹងថា ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ គឺជាឃុំមួយមានបងប្អូនប្រជាកសិករជាច្រើនគ្រួសារនិយមចូលចិត្តចិញ្ចឹមទា និងភ្ញាស់ពងទា ជាលក្ខណៈប្រពៃណីតៗគ្នាមក ដោយចាត់ទុកថាអាចជួយបង្កើនប្រាក់ចំណូលក្នុងជីវភាពគ្រួសាររបស់ពួកគាត់បានយ៉ាងល្អប្រសើរ។ លោក សូត សុផល រស់នៅភូមិសាមគ្គី ឃុំស្រែរនោងបានឲ្យដឹងថា គ្រួសារលោកបានចាប់ផ្តើមប្រកបរបរទិញលក់ពងទា និងកូនទានៅឆ្នាំ ២០០៣ ដោយរដូវវស្សាដឹកកូនទាលក់ នៅរដូវប្រាំងស៊ីឈ្នួលដឹកពងទាអាចរកចំណូលបានត្រឹមតែ ៥០០,០០០រ ទៅ ៦០០,០០០រ ក្នុងមួយខែ។ នៅឆ្នាំ ២០០៧ លោកចាប់ផ្តើមបង្កើតឡភ្ញាស់អង្កាមចំនួន ១ អាចដាក់ពងភ្ញាស់បានចំនួន ១,២០០គ្រាប់ ក្នុងរយៈពេល ៤ ថ្ងៃហើយទទួលបានចំណូល ២,០០០,០០០រ ទៅ ៣,០០០,០០០រ
- បុគ្គលជោគជ័យមិនធម្មតា! លិខិតដ៏កម្រមួយដែលចុះហត្ថលេខាដោយលោក Steve Jobs បានដាក់លក់ដេញថ្លៃក្នុងតម្លៃរាប់ម៉ឺនដុល្លារបុគ្គលជោគជ័យ December 18, 2020 Khmernote
លិខិតដ៏កម្រមួយដែលចុះហត្ថលេខាដោយលោក Steve Jobs គឺត្រូវបានដាក់លក់ដេញថ្លៃ ហើយអាចមានតម្លៃដល់ទៅ ២៥០០០ដុល្លារ ដោយក្នុងលិខិតនោះបាននិយាយអំពីការផ្តល់ការងារដ៏អស្ចារ្យដែលស្ថាបនិកក្រុមហ៊ុន Apple បានបញ្ជូនលោក Del Yocam ក្នុងឆ្នាំ១៩៩១ ដោយផ្តល់ឱ្យគាត់នូវតំណែងជាប្រធាន និងជា COO នៃ NeXT Computer Inc។ លិខិតដែលចុះហត្ថលេខាដោយ Steve Jobs គឺកម្រមានណាស់ ដោយលោក Bobby Livingston អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុនដេញថ្លៃ RR ដែលជាក្រុមហ៊ុនដេញថ្លៃមានមូលដ្ឋាននៅបូស្តុនបាននិយាយថា គាត់ធ្វើជំនួញអស់រយៈពេលជាង ៤០ ឆ្នាំ ហើយនេះគឺជាលើកទីមួយហើយដែលគាត់បានឃើញ។ លោកបានរៀបរាប់ថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 18, 2020 Chan Sreyny
ការនាំចេញបង្គារបស់ប្រទេសថៃត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះ ១៤% នៅឆ្នាំនេះស្មើនឹង ១៥០,០០០ តោនដែលតម្លៃធ្លាក់ចុះ ២១% ស្មើនឹង ៤៤ ពាន់លានបាត (ប្រហែល ១.៤៦ ពាន់លានដុល្លារ) ដែលភាគច្រើនបណ្តាលមកពីជំងឺ Covid-19 និងប្រាក់បាតឡើងថ្លៃ។ លោក Somsak Paneetatyasai ប្រធានសមាគមបង្គាថៃបានថ្លែងថា « រលកនៃការផ្ទុះឡើងជាលើកទី២ នៃជំងឺ Covid-19 នៅក្នុងប្រទេសជាច្រើនបានធ្វើឱ្យតម្រូវការបង្គាចុះខ្សោយនៅក្នុងអំឡុងពេលបុណ្យណូអែលនិងចូលឆ្នាំថ្មី »។ សមាគមនេះ បានព្យាករណ៍កាលពីខែធ្នូ ឆ្នាំមុនថាការនាំចេញបង្គារបស់ថៃនឹងស្ទុះងើបដល់ ២០% នៅឆ្នាំ ២០២០ ស្របតាមកំណើនផលិតកម្ម។ ទោះយ៉ាងណាក្នុងរយៈពេល
- អាជីវកម្មអាជីវកម្ម December 18, 2020 Chan Sreyny
អាជ្ញាធរខេត្តត្បូងឃ្មុំ បានចុះដោះស្រាយបញ្ហាប្រមូលទិញតាសក់ និងអំពាវនាវអ្នកពាក់ព័ន្ធជួយសហការស្វែងរកទីផ្សារដើម្បីជួយសម្រួលជីវភាពរបស់ប្រជាកសិករ។ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំបានមានប្រសាសន៍ថា « ដើម្បីជួយដោះស្រាយបញ្ហាតាសក់ជន់ជោរខ្វះទីផ្សារនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំបានអំពាវនាវដល់ មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ឈ្មួញរកស៊ី និងអ្នកដែលពាក់ព័ន្ធទាំងអស់សូមសហការគ្នាជួយរកទីផ្សារជូនប្រជាកសិករដែលដាំដំណាំតាសក់ និងបន្លែគ្រប់ប្រភេទឱ្យមានទីផ្សារសម្រាប់លក់បានតម្លៃសមរម្យ ដើម្បីសម្រួលដល់ជីវភាពរបស់ពួកគាត់ »។ លោកបន្តថា ជំហានដំបូងនេះមន្ទីរកសិកម្ម និងស្ថាប័នពាក់ព័ន្ធទាំងអស់កំពុងរកអ្នកបញ្ជាទិញក្នុងតម្លៃមួយសមរម្យជាការលើកទឹកចិត្តកសិករឱ្យខិតខំដាំដំណាំបន្ថែមទៀត ប៉ុន្តែត្រូវផ្លាស់ប្តូរមុខបន្លែ ដោយជ្រើសរើសយកប្រភេទបន្លែមានទីផ្សារទទួលបានតម្លៃខ្ពស់ រក្សាទុកបានយូរចៀសវាងការដាំបន្លែដដែលៗជាន់គ្នាដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃ និងទីផ្សារ។ ទាក់ទងនឹងទីផ្សារ គឺមន្ទីរបានទំនាក់ទំនងទៅអ្នកបញ្ជាទិញមួយចំនួន និងទីផ្សារធំៗហើយ ហើយបានពន្យល់ណែនាំដល់ពួកគាត់នៅក្នុងក្រុមឱ្យចេះធ្វើទីផ្សារ គឺថាចេះយកកសិផលនៅក្នុងស្រុករបស់ខ្លួន
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 18, 2020 Khmernote
ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានអះអាងថា រដ្ឋាភិបាលជប៉ុននៅតែរក្សាជំហរបន្តចូលរួមដោះស្រាយបញ្ហាប្រឈមនានាដែលកម្ពុជាជួបប្រទះ ដូចជា ផ្នែកសេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍនានា។ អំណះអំណាងនេះ បានធ្វើឡើងក្នុងឱកាសចុះហត្ថលេខាផ្តល់ និងទទួលជំនួយឥតសំណងសរុបចំនួន ៣៩២,៣៧១ ដុល្លារអាមេរិក ដែលជាថវិកាស្ថិតក្រោមក្របខ័ណ្ឌសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុន តាមរយៈគម្រោងជំនួយឥតសំណងសម្រាប់គម្រោងសន្តិសុខមនុស្សធម៌ ដែលភាសាជប៉ុនហៅថា គូសាណូណិ(KUSANONE) សម្រាប់កម្ពុជា យកទៅអភិវឌ្ឍប្រព័ន្ធសេដ្ឋកិច្ចនៅតាមជនបទ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ។ ថវិកាទាំងនេះ ត្រូវបានផ្តល់ទៅឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុងចំនួនជាង១៩ម៉ឺនដុល្លារ សម្រាប់ការកែលម្អផ្លូវ ដើម្បីធានាឱ្យបាននូវសុវត្ថិភាពក្នុងការឆ្លងកាត់របស់ប្រជាជននិងការដឹកជញ្ជូនផលដំណាំកសិកម្មក្នុងស្រុកបុទុមសាគរ ទន្ទឹមនឹងថវិកាជាង ៩ម៉ឺនដុល្លារ ផ្តល់ការគាំទ្រសម្រាប់គម្រោងស្តារប្រព័ន្ធធារាសាស្ត្រ នៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង










