ទីក្រុង Pattaya លុបចោលព្រឹត្តិការណ៍ឆ្លងឆ្នាំថ្មី បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺ Covid-19 ជាថ្មីម្ដងទៀតក្នុងប្រទេសថៃ
សេដ្ឋកិច្ច December 23, 2020 Chan Sreyny

ទីក្រុង Pattaya បានលុបចោលព្រឹត្តិការណ៍ឆ្លងឆ្នាំថ្មីរបស់ខ្លួនក្នុងឆ្នាំនេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 នេះបើយោងតាមប្រសាសន៍របស់អភិបាលខេត្តលោក Sontaya Kunplome ។ ការលុបចោលនេះ កើតឡើងបន្ទាប់ពីមានការផ្ទុះឡើងនៅខេត្តសាមុតសាខុន ដែលរហូតមកដល់ពេលនេះបានរកឃើញអ្នកឆ្លងជំងឺ Covid-19 ជាង ១,០០០ ករណីហើយដែលបានរាលដាលដល់ខេត្តក្បែរៗនោះ។

អភិបាលក្រុងឈុនបុរីលោក Pakarathorn Thienchai ដែលជាប្រធានគណៈកម្មាធិការបង្ការជំងឺខេត្តបានបើកកិច្ចប្រជុំជាមួយភ្នាក់ងារពាក់ព័ន្ធស្តីពីវិធានការទប់ស្កាត់ជំងឺ Covid-19 ដែលជាលទ្ធផលគាត់បានចេញការហាមឃាត់រាល់ព្រឹត្តិការណ៍ចូលឆ្នាំថ្មីនៅក្នុងខេត្ត រួមទាំងការឆ្លងឆ្នាំថ្មីនៅ Pattaya ។

ទោះជាយ៉ាងណា ភ្ញៀវទេសចរនៅតែជ្រើសរើស Pattaya សម្រាប់ថ្ងៃឈប់សម្រាកចូលឆ្នាំថ្មី ទោះបីជាមានការលុបចោលនៃពិធីបុណ្យក៏ដោយ។ គួរឱ្យដឹងផងដែរថា កម្មវិធីឆ្លងឆ្នាំនៅ Pattaya ក្នុងឆ្នាំ ២០២១ ត្រូវបានគេរំពឹងថា នឹងទាក់ទាញអ្នកទេសចរប្រមាណ ៣០ ម៉ឺននាក់ទៅកាន់ទីក្រុងមាត់សមុទ្រមួយនេះចាប់ពីថ្ងៃទី ២៩-៣១ ខែធ្នូ៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand