ព័ត៌មានចុងក្រោយ
  • ដំណឹងល្អ! រាជរដ្ឋាភិបាលបន្តលើកលែងពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះដែលមានតម្លៃទាបជាង ឬ ស្មើប្រាំពីរម៉ឺនដុល្លាររយៈពេល ១ឆ្នាំទៀត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 24, 2020 Khmernote

    រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រាដល់អ្នកទិញផ្ទះដែលមានតម្លៃទាបជាង ឬ ស្មើ ៧ម៉ឺនដុល្លារអាមេរិក រយៈពេល ១ឆ្នាំទៀត ពោលគឺគិតចាប់ពីខែ មករា ឆ្នាំ២០២១ រហូតដល់បំណាច់ខែធ្នូ ឆ្នាំ២០២១ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី២៤ ខែធ្នូនេះ។ ជាមួយគ្នានេះដែរ យោងតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់នៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២០ នេះបានឲ្យដឹងថា ការបន្តលើកលែងពន្ធប្រថាប់ត្រាដល់អ្នកទិញផ្ទះដែលមានតម្លៃទាបជាង ឬស្មើ ៧ម៉ឺនដុល្លារនេះ គឺចំពោះផ្ទះដែលទិញពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ដែលបានចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬនៅតាមមន្ទីសេដ្ឋកិច្ច

  • ខេត្ត ឈៀងម៉ៃ នៅតែប្រារព្ធព្រឹត្តិការណ៍រាប់ថយក្រោយឆ្នាំថ្មី ទោះបីជាខេត្តមួយចំនួន រួមទាំងទីក្រុងបាងកកបានលុបចោលកម្មវិធីនេះ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ December 24, 2020 Khmernote

    ព្រឹត្តិការណ៍រាប់ថយក្រោយឆ្នាំថ្មីនៅខេត្តឈៀងម៉ៃ នៅតែបន្តដំណើរការប្រារព្ធ បើទោះបីជាខេត្តមួយចំនួនត្រូវបានបិទ និងលុបចោលពិធីបុណ្យនេះ ហើយខណៈពេលដែលប្រទេសថៃមានការកើនឡើងគួរឱ្យកត់សំគាល់នៃករណី Covid-19 ក៏ដោយ។ ប្រធានមន្ទីរលើកកម្ពស់សុខភាពសាធារណៈក្រុងឈៀងម៉ៃលោក Danai Sarapruek បានឲ្យដឹងថា ការលុបចោលការប្រារព្ធពិធីនេះ នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចដែលកំពុងរងការខូចខាត ដែលនេះជាមូលហេតុមន្ត្រីក្នុងតំបន់បានសម្រេច មិនផ្អាកព្រឹត្តិការណ៍នេះដោយសារ តែផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចអាចនឹងកាន់តែធ្ងន់ធ្ងរ។ ប្រភពដដែលបាននិយាយថា ពិធីនៅតែប្រារព្ធតាមការកំណត់ដដែល ជាមួយវិធានការណ៍នៅក្នុងការគ្រប់គ្រងការរីករាលដាលនៃវីរុស Covid-19 ដែលកំពុងរាតត្បាតនេះ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី ប្រធានមន្ទីររូបនេះមិនបានផ្តល់ព័ត៌មានលម្អិតអំពីវិធានការទាំងនោះទេ ដោយអ្នករៀបចំត្រូវតែជូនដំណឹងដល់រដ្ឋបាលខេត្តអំពីផែនការសម្រាប់ព្រឹត្តិការណ៍ឆ្លងឆ្នាំនេះ។ ទន្ទឹមនឹងនេះដែរប្រជាជនដែលទៅដល់ឈៀងម៉ៃដែលថ្មីៗនេះបានទៅទស្សនានៅខេត្តសាមុតសាខន ដែលជាចំណុចផ្ទុះវីរុស Covid-19 ត្រូវបានតម្រូវឲ្យដាក់នៅដោយឡែករយៈពេល ១៤ថ្ងៃ ខណៈអ្នកទេសចរដែលធ្វើដំណើរចូលមកខេត្តពីតំបន់ផ្សេងៗមិនតម្រូវឱ្យមានការដាច់ពីគ្នាទេ៕ អត្ថបទ៖ លីនី ប្រភព៖ thethaiger

  • Moderna រំពឹងថាវ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺ Covid-19 ទម្រង់ថ្មីដែលរកឃើញនៅក្នុងប្រទេសអង់គ្លេស អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 24, 2020 Chan Sreyny

    ក្រុមហ៊ុន Moderna របស់សហរដ្ឋអាមេរិកបាននិយាយថា វ៉ាក់សាំងការពារជំងឺ Covid-19 របស់ខ្លួនត្រូវបានគេរំពឹងថា នឹងអាចប្រឆាំងនឹងជំងឺ Covid-19 ទម្រង់ថ្មីដែលត្រូវបានរកឃើញនៅក្នុងប្រទេសអង់គ្លេស។ Moderna បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា « យើងនឹងធ្វើតេស្តបន្ថែម នៃវ៉ាក់សាំងនៅក្នុងសប្តាហ៍ខាងមុខនេះដើម្បីបញ្ជាក់ពីការរំពឹងទុកនេះ »។ Moderna ក៏បានបន្ថែមផងដែរថា ខ្លួនបានធ្វើតេស្តលើសត្វ និងមនុស្សជាមួយវ៉ាក់សាំងរបស់ខ្លួនដែលប្រឆាំងនឹងជំងឺ Covid-19 ដែលបានផ្ទុះជាលើកដំបូង ហើយបានរកឃើញថាវានៅតែមានប្រសិទ្ធិភាពដដែល។ ទន្ទឹមនឹងនេះ វ៉ាក់សាំងរបស់ Moderna ត្រូវបានដាក់ឱ្យប្រើប្រាស់នៅសហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទ បន្ទាប់ពីវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុនយក្សអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech SE ។ គួរឱ្យដឹងផងដែរថា អាជ្ញាធរសុខាភិបាលកាណាដាក៏បានយល់ព្រមលើការប្រើប្រាស់វ៉ាក់សាំងរបស់

  • ខេត្តកំពង់ស្ពឺមានកំណើនចិញ្ចឹមសត្វ និងដាំដុះច្រើនដោយសារកត្តា ២ នេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 24, 2020 Chan Sreyny

    បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺមានកំណើនចិញ្ចឹមសត្វ និងការដាំដុះច្រើនបន្ទាប់ពីមានទីផ្សារល្អ និងអគ្គិសនីមានតម្លៃទាបដែលធ្វើឱ្យកសិករសប្បាយរីករាយយ៉ាងខ្លាំង។ លោក ឈាង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដកំពង់ស្ពឺបានឱ្យដឹងថា រាជរដ្ឋាភិបាលបានបញ្ចុះតម្លៃអគ្គិសនីមានតម្លៃទាបនៅពេលយប់ដែលបង្កលក្ខណៈងាយស្រួល និងលើកទឹកចិត្ដឱ្យប្រជាពលរដ្ឋខិតខំចិញ្ចឹមសត្វ និងការធ្វើកសិកម្មបានកាន់តែច្រើនបន្ថែមទៀត។ លោកបញ្ជាក់ថា ការបញ្ចុះតម្លៃអគ្គិសនីនេះ គឺបានធ្វើឱ្យប្រជាពលរដ្ឋចំណេញទាំងពេលវេលា និងថវិកាក្នុងការចិញ្ចឹមសត្វ និងធ្វើកសិកម្មដែលទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ ។ លោក ឈាង តុលា បានបញ្ជាក់បន្ថែមថា ការចិញ្ចឹមសត្វគឺត្រូវការភ្លើងអគ្គិសនីបូមបាញ់ទឹក សម្អាតបំភ្លឺ កម្ដៅ ធ្វើចំណីគ្រប់បែបយ៉ាង ខ្ញុំលើកឧទាហរណ៍បងស្រីម្នាក់គាត់ចិញ្ចឹមមាន់ អ៊ីចឹងគាត់ចំណាយតម្លៃអគ្គិសនីប្រមាណជាង ១០លានរៀល ក្រោយមកគាត់ថយអស់ ៣០% ហើយមានកសិករម្នាក់ទៀតផលិតជីកំប៉ុសគាត់ចំណាយជាង ១០លានរៀល

  • អ្នកប្រកបរបរលក់ផ្កាត្រូវដឹង ខណៈ​ក្រសួងបរិស្ថានព្រមានថា អ្នកប្រមូលទិញ-លក់កេសរកូលព្រៃ នឹងទទួលខុសត្រូវចំពោះមុខច្បាប់ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 24, 2020 Khmernote

    ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ព្រមានថា ក្រសួងនឹងចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកប្រមូលទិញ និងប្រកបអាជីវកម្មទិញលក់កេសរកូលព្រៃ ឬ ផ្កាអ័រគីដេ ព្រៃទ្រង់ទ្រាយធំដែលបង្កឱ្យវិនាសបាត់ពូជនៅកម្ពុជា។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីសង្កេតឃើញមានសកម្មភាពប្រមូលទិញលក់កេសរកូលព្រៃរបស់កម្ពុជាទៅកាន់ប្រទេសជិតខាង ខណៈក្រុមអ្នកស្រាវជ្រាវបានរកឃើញផ្កាព្រៃប្រភេទនេះប្រមាណជា៣០០ប្រភេទ កំពុងមានវត្តមានដុះនៅតាមតំបន់ព្រៃភ្នំនៃប្រទេសកម្ពុជា ក្នុងចំណោមការសន្និដ្ឋានថា មានចន្លោះពី៥០០ ទៅ៧០០ប្រភេទ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ ឯកឧត្តម បានឱ្យដឹងថា ប្រភេទកេសរកូលព្រៃប្រមាណ៤០ភាគរយ ត្រូវបានគេរកឃើញនៅតាមតំបន់ជួរភ្នំក្រវាញ និងតំបន់ភ្នំបូកគោ ខណៈ៣៥ភាគរយ ត្រូវបានគេរកឃើញនៅតំបន់ឆ្នេរ និងចំនួន២៣ភាគរយទៀត ត្រូវបានរកឃើញនៅតាមព្រៃរបោះស្ងួត និងនៅតាមតំបន់ប្រសព្វគ្នានៃទន្លេមេគង្គ។ ក្រៅពីនេះ កេសរកូលព្រៃកម្ពុជា អាចមាននៅតំបន់ជួរភ្នំដងរែក និងតំបន់ខាងកើតបឹងទន្លេសាប។ យោងតាមច្បាប់ស្តីពីការហាមឃាត់ការទិញ-លក់

  • ក្រសួងពាណិជ្ជកម្មថៃ អះអាងថា ប្រទេសថៃមិនខ្វះម៉ាសប្រើឡើយ ទោះបីតម្រូវការកើនឡើងខ្លាំង ខណៈក្រុមហ៊ុនអាចផលិតបាន ៥លានម៉ាសក្នុងមួយថ្ងៃ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 24, 2020 Khmernote

    អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង បានអះអាងថា ប្រទេសថៃនឹងមានម៉ាសសម្រាប់ប្រើប្រាស់គ្រប់គ្រាន់ ដើម្បីបំពេញតាមតំរូវការដែលកើនឡើងដោយសារការផ្ទុះឡើងនៃវីរុស Covid-19 នៅខេត្ត សាមុតសាខន។ លោក Wattanasak Sur-iam បាននិយាយថា លោកបានស្នើសុំឱ្យក្រុមហ៊ុនផលិត បង្កើនផលិតកម្មបន្ថែម​ពីលើសមត្ថភាពបច្ចុប្បន្នឲ្យបានចំនួន ៥ លានម៉ាសក្នុងមួយថ្ងៃ ដោយរក្សាតម្លៃលក់រាយម៉ាសនៅតែក្នុងតម្លៃ ២.៥០ បាតក្នុងមួយម៉ាសដដែល។ ខណៈនៅដើមឆ្នាំនៃការផ្ទុះឡើងនៃវីរុស Covid-19 នៅប្រទេសថៃដំបូង Lazadaត្រូវបានបង្ខំឱ្យបើកការស៊ើបអង្កេតមួយ បន្ទាប់ពីក្រសួងពាណិជ្ជកម្មបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងអ្នកលក់រាយតាមអ៉ីនធឺណេតដែលអនុញ្ញាតឱ្យលក់ម៉ាសក្នុងតម្លៃខ្ពស់។ ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលថៃនៅថ្ងៃពុធ​ ទី២៣ ខែធ្នូ ឆ្នាំ២០២០ បានរាយការណ៍ថា ខ្លួនបានកត់ត្រាករណីជំងឺ COVID-19 ថ្មីសរុបចំនួន ៤៦ករណី ដោយក្នុងនោះមាន

  • រាល់ព្រឹត្តិការណ៍សាធារណៈទាំងអស់នៅក្នុងខេត្ត Pathum Thani ប្រទេសថៃ នឹងត្រូវលុបចោលបន្ទាប់ពីរកឃើញករណីឆ្លងជំងឺ Covid-19 នៅទីនោះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 24, 2020 Chan Sreyny

    ខេត្ត Pathum Thani ប្រទេសថៃ បានប្រកាសកាលពីថ្ងៃពុធថា រាល់ព្រឹត្តិការណ៍សាធារណៈទាំងអស់រួមទាំងការប្រគំតន្ត្រី ប្រដាល់ និងជល់មាន់នឹងត្រូវលុបចោលរហូតដល់ថ្ងៃទី ៥ ខែមករា ក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លងនៃជំងឺ Covid-19 ។ អ្នកដែលល្មើសនឹងបទបញ្ជា នឹងត្រូវប្រឈមនឹងការចោទប្រកាន់ក្រោមច្បាប់ស្តីពីជំងឺឆ្លង និងក្រឹត្យបន្ទាន់។ រហូតមកដល់ពេលនេះ ករណីឆ្លងជំងឺ Covid-19 ថ្មីចំនួន ៣ ករណីត្រូវបានរកឃើញនៅក្នុងខេត្តនេះ។ គួរឱ្យដឹងផងដែរថា ការត្រួតពិនិត្យយ៉ាងតឹងរឹងត្រូវបានអនុវត្តនៅក្នុងខេត្តចំនួន ៥ ដើម្បីទប់ស្កាត់ការឆ្លងនៅក្នុងប្រទេសថៃ៕ អត្ថបទ៖ នីតា ប្រភព៖ nationthailand

  • សម្តេចតេជោ សម្រេចឲ្យបន្តឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជុំទី៤ ចំនួន ៣ ខែបន្ថែមទៀត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 24, 2020 Chan Sreyny

    នាល្ងាចថ្ងៃទី ២៣ ខែឆ្នូ ឆ្នាំ ២០២០ នេះតាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកសម្តេចតេជោ បានឲ្យដឹងថា កាលពីថ្ងៃអង្គារ៍ ទី ១៥ ខែធ្នូ កន្លងទៅថ្មីៗនេះក្នុងអំឡុងពេលថ្លែងសារពិសេសទាក់ទិននឹងបញ្ហាជំងឺកូវីដ-១៩ និងវាក់សាំងការពារកូវីដ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាបាលបានសម្រេចឲ្យបន្តការអនុវត្ត “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩” ជុំទី៤ ចំនួន ៣ខែ បន្ថែមទៀតគឺសម្រាប់ ខែមករា កុម្ភៈ និងមីនា ឆ្នាំ២០២១។ សូមបញ្ជាក់ផងដែរថា ការសម្រេចបន្តផ្តល់ការឧបត្ថម្ភគឺដោយសារតែសម្តេចតេជោយល់ឃើញថា កម្មវិធីនេះពិតជាកំពុងបានចូលរួមចំណែកក្នុងលើកស្ទួយ និងរក្សាលំនឹងជីវភាពរបស់បងប្អូនប្អូនប្រជាពលរដ្ឋ និងកូនក្មួយនៅក្នុងអំឡុងពេលដ៏លំបាកនេះ ហើយក៍ដោយសារតែជំងឺកូវីដ-១៩