ក្នុងឆ្នាំ ២០២០ នេះកម្ពុជាប្រមូលចំណូលពន្ធ និងគយបានជាង ៥ ពាន់លានដុល្លារ
សេដ្ឋកិច្ច December 29, 2020 Chan Sreyny

កម្ពុជា ប្រមូលបានថវិកាចំនួន ៥.៣ ពាន់លានដុល្លារជាចំណូលពន្ធ និងគយនៅឆ្នាំ ២០២០ ទោះបីសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងរងការវាយប្រហារដោយវសាជំងឺកូវីដ-១៩ ក៏ដោយ។ ថ្លែងនៅក្នុងសារពិសេសដល់ជនរួមជាតិរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា « ចំណូលពន្ធបានកើនឡើងដល់ ២,៨៧៨ លានដុល្លារគិតត្រឹមថ្ងៃទី ២៨ ខែធ្នូ ដែលខ្ពស់ជាងផែនការប្រចាំឆ្នាំ។ ចំណែកចំណូលគយ គឺទាបជាងគោលដៅដែលឈានដល់ចំនួន ២,៣៩១ លានដុល្លារ »។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា នៅសល់ ៣ ថ្ងៃទៀតមុនដំណាច់ឆ្នាំនេះចំណូលនឹងកើនឡើងដល់ ៥,៣០០ លានដុល្លារ។ គួរឱ្យដឹងផងដែរថា កាលពីឆ្នាំមុនថវិកាចំនួន ៣.២ ពាន់លានដុល្លារត្រូវបានប្រមូលជាចំណូលពន្ធ និង ២.៨ ពាន់លានដុល្លារជាចំណូលពន្ធគយ៕

ប្រភព៖ ក្រសួងព័ត៌មាន