ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំនេះការនាំចេញកៅស៊ូរបស់កម្ពុជាកើនឡើង ២២%
សេដ្ឋកិច្ច
December 30, 2020
Chan Sreyny
យោងតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានកៅស៊ូបានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញកៅស៊ូស្ងួតចំនួន ២៨៥,៥៨៩តោន ដោយគិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ពោលគឺកើនឡើង ២២% បើធៀបនឹងឆ្នាំមុន។ កៅស៊ូស្ងួតតម្លៃជាមធ្យម ១,៣៤១ ដុល្លារក្នុងមួយតោន ដោយកម្ពុជាទទួលបានប្រាក់ចំណូល ៣៨៣ លានដុល្លារកើនឡើង ២៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កម្ពុជាភាគច្រើននាំចេញកៅស៊ូស្ងួតទៅកាន់ប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងចិន។
ទិន្នន័យបានបង្ហាញថា ប្រទេសកម្ពុជាបានដាំដំណាំកៅស៊ូជិត ៤០១,៧០០ ហិកតា។ គួរឱ្យដឹងផងដែរថា ក្នុងឆ្នាំ ២០១៩ កម្ពុជាទទួលបានចំណូល ៣៧៧ លានដុល្លារពីការនាំចេញកៅស៊ូស្ងួត ពោលគឺកើនឡើង ៣០% បើធៀបនឹងឆ្នាំ ២០១៨ ៕


អត្ថបទ៖ នីតា
ប្រភព៖ vietnamplus
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


