ព័ត៌មានចុងក្រោយ
  • គិតមកទល់ពេលនេះ គម្រោងសាងសង់ផ្លូវជាតិលេខ៣ សម្រេចបាន ៩០​% ហើយនឹងបញ្ចប់មុនការ​គ្រោងទុកមួយឆ្នាំ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 5, 2021 Chan Sreyny

    ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា គម្រោង​សាងសង់ផ្លូវជាតិលេខ៣ ចោមចៅ-បែកគុស-ទីរួមខេត្តកំពត សម្រេច​បាន ៩០​% គិតត្រឹមខែមករា ឆ្នាំ ២០២១ នេះនឹងបញ្ចប់មុនការ​គ្រោងទុកមួយឆ្នាំគឺបញ្ចប់នៅត្រឹមខែកញ្ញា ឆ្នាំ ២០២១ (មុនកាលកំណត់រយៈពេលមួយឆ្នាំ) ដោយសារមានកិច្ច​សហការល្អរវាងភាគីពាក់ព័ន្ធ និងការខិតខំរបស់ក្រុមហ៊ុន។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋ​មន្រ្ដីនេះ ក្នុងពេលដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ៣ និងចុះពិនិត្យការដ្ឋានសាងសង់កំពង់ផែនៅខេត្តកំពត ដោយមានការចូលរួមពី​មន្ត្រីជំនាញ អាជ្ញាធរដែនដី តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ ២០២១ នេះបើយោងតាមក្រសួងសាធាណការ និងដឹកជញ្ជូន។ ឯកឧត្តមទេសរដ្ឋមន្រ្ដី ស៊ុន

  • វៀតណាម បញ្ជាទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៣០ លានដូសពីអង់គ្លេសសម្រាប់ប្រជាជន ១៥ លាននាក់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 4, 2021 Chan Sreyny

    យោងតាមមន្ត្រីសុខាភិបាលវៀតណាមបានឱ្យដឹងថា ប្រទេសវៀតណាមបានដាក់បញ្ជាទិញវ៉ាក់សាំងការពារជំងឺ Covid-19 ចំនួន ៣០ លានដូសពីក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ។ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក Truong Quoc Cuong បាននិយាយថា « យើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាវ៉ាក់សាំងសម្រាប់មនុស្ស ១៥ លាននាក់ដែលស្មើនឹងចំនួន ៣០ លានដូស »។ លោក Cuong បានបន្ថែមថា « អាជ្ញាធរមូលដ្ឋានក៏ កំពុងចរចាជាមួយអ្នកផ្គត់ផ្គង់វ៉ាក់សាំងផ្សេងទៀតរួមទាំងប្រទេសចិន រុស្ស៊ី និងសហរដ្ឋអាមេរិកផងដែរ »។ មន្រ្តីសុខាភិបាលបាននិយាយថា « ប្រទេសវៀតណាមក៏រំពឹងផងដែរថា នឹងទិញវ៉ាក់សាំងការពារជំងឺ covid-19

  • ឯកឧត្តម​បណ្ឌិត ម៉ុង ប្ញ​ទ្ធី បើក​ការដ្ឋាន​សាងសង់​ផ្លូវ ១ខ្សែតម្លៃជាង ៦០ម៉ឺនដុល្លារ ហើយផ្ដាំទៅពលរដ្ឋថា កុំ​ចាក់ដី​​ខ្ពស់ជាងផ្លូវ កុំ​ដាក់​ផ្លាក​ផ្សាយ​គ្រឿង​ស្រវឹងតាមដងផ្លូវ​ និង​កុំ​សង់​សំយាបផ្ទះ​រំលោភ​មកលើ​ផ្លូវ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 4, 2021 Khmernote

    ​ឯកឧត្តម​បណ្ឌិត ម៉ុង ប្ញ​ទ្ធី ប្រធាន​គណៈកម្មការ​ទី​៣​ព្រឹទ្ធសភា និង​ជា​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​៧ (​ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និង​ខេត្ត​ព្រះសីហនុ​) បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធីបើកការដ្ឋាន​ជួសជុល និង​សាងសង់​ផ្លូវ​មួយ​ខ្សែ ក្រាល​កៅស៊ូ​ប្រភេទ​(DBST) ដែលមាន​ទទឹង​ប្រវែង​៦​ម៉ែត្រ និង​បណ្តោយ​ប្រវែង​៥,៩០០​ម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវ​លេខ​១៣០​តាម​បណ្តោយ​ផ្លូវ​លេខ​១២៧ ភូមិ​សំរោង​ជើងភ្នំ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាល​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២១​។​ ​ក្នុងឱកាស​នោះ ឯកឧត្តម​បណ្ឌិត ម៉ុង ប្ញ​ទ្ធី បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​នូវ​ការសួរសុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា ចំពោះ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​សំរោង​ជើងភ្នំ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ ឯកឧត្តម​បណ្ឌិត​បាន​មានប្រសាសន៍ថា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​បច្ចុប្បន្ន

  • បាងកក ទីក្រុងអ៊ូរអរស៊ីវិល័យប្រែមកស្ងាត់ជ្រងំ ក្រោយអភិបាលក្រុងបញ្ជាឲ្យបិទកន្លែង ២៥ប្រភេទដើម្បីទប់ស្កាត់ការផ្ទុះឡើងវីរុស Covid-19 អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម January 4, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation Thailand បានឲ្យដឹងថា អភិបាលក្រុងបាងកកលោក Aswin Kwanmuang កាលពីថ្ងៃសុក្រកន្លងទៅនេះបានបញ្ជាឲ្យបិទកន្លែង ២៥ ប្រភេទជាបណ្ដោះអាសន្ននៅក្នុងក្រុង ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃវីរុស Covid-19 ដែលកំពុងកើនឡើងខ្លាំងទៅៗ។ បទបញ្ជាដែលត្រូវបានអនុម័តដោយគណៈកម្មាធិការបង្ការជំងឺឆ្លងក្រុង បានចូលជាធរមានកាលពីថ្ងៃសោរិ៍តទៅ រហូតដល់មានការជូនដំណឹងបន្ថែមជាថ្មីម្ដងទៀត លើកលែងតែស្ថាប័នអប់រំដែលត្រូវបានបញ្ជាឲ្យបិទរហូតដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ។​ បើតាមប្រភពដដែលបានឲ្យដឹងថា កន្លែងទាំង ២៥ប្រភេទនោះរួមមាន៖ ១.កន្លែងកម្សាន្តដូចជាហាងស្រា បារ ២.សួនកម្សាន្តឧទ្យានទឹក ៣.សួនកុមារ ៤.កន្លែងលេងស្នុកឃ័រ ៥.បញ្ជរហ្គេម ៦.ហាងអ៉ីនធឺណេត ៧.ទីតាំងជល់មាន់ ៨.មណ្ឌលថែទាំទារក និងមណ្ឌលថែទាំមនុស្សចាស់ ៩.កន្លែងប្រដាល់

  • រដ្ឋាភិបាលក្រុងបាំងកក៖ ការបរិភោគអាហារនៅតាមភោជនីយដ្ឋាននឹងត្រូវហាមឃាត់ចាប់ពីម៉ោង ៧ យប់តទៅ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 4, 2021 Chan Sreyny

    រដ្ឋបាលក្រុងបាងកក (BMA) បានប្រកាសថា គិតចាប់ពីថ្ងៃអង្គារនេះតទៅ ការបរិភោគអាហារនៅតាមភោជនីយដ្ឋាននឹងត្រូវហាមឃាត់ចាប់ពីម៉ោង ៧ យប់។ ការបរិភោគអាហារនៅតាមភោជនីយដ្ឋាន នឹងត្រូវបានអនុញ្ញាតចាប់ពីម៉ោង ៦ ព្រឹកដល់ម៉ោង ៧ យប់តែប៉ុណ្ណោះ បន្ទាប់ពីនោះនឹងអនុញ្ញាតឱ្យខ្ចប់ទៅផ្ទះតែម្តង។ ភ្ញៀវដែលទៅបរិភោគ តម្រូវឱ្យអង្គុយឱ្យស្របនឹងការអនុវត្តគម្លាតសង្គម និងហាមឃាត់ការផឹកគ្រឿងស្រវឹង។ គួរបញ្ជាក់ផងដែរថា ប្រជាជនដែលមានគម្រោងរៀបចំពិធីជប់លៀង ឬការជួបជុំធំៗត្រូវតែសុំការអនុញ្ញាតពី BMA ឬមន្រ្តីសុខាភិបាលជាមុនសិន៕ អត្ថបទ៖ នីតា ប្រភព៖ nationthailand

  • ចូលឆ្នាំ២០២១ភ្លាម!  ប៊ូសស្រ្តងប្រគល់មាសសុទ្ធ ១តម្លឹងដល់អ្នកឈ្នះភ្លាម Boostrong
    Boostrong
    Boostrong January 4, 2021 Khmernote

    ពិតជាមិនធម្មតាមែន ឈ្នះមាសមួយតម្លឹងផុយៗដោយគ្រាន់តែតេចូលក្នុងកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ។ កាលពីថ្ងៃទី 01 ខែមករា ដើមឆ្នាំថ្មី ឆ្នាំ២០២១នេះ មានអ្នកឈ្នះមាស 1 តម្លឹងមកពីខេត្តកំពត ឡើងមកទទួលមាសសុទ្ធមួយតម្លឹងពីប៊ូសស្រ្តងផ្ទាល់។អ្នកស្រី លី វ៉ាតទ្រី ជាអ្នកខេត្តកំពត ភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ដែលបានតេចូលក្នុងកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយកាលពីដើមខែធ្នូ ហើយបានឆ្លើយសំនួរបានត្រឹមត្រូវ ឆ្លងដល់វគ្គជ្រើសរើសប្រអប់ប៊ូសស្រ្តងចំនួន 5 ក្នុងចំណោមប្រអប់ជាតួអក្សរ BOOSTRONG ចំនួន 9។ លុះដល់វគ្គបើកប្រអប់ អ្នកស្រីជ្រើសរើសបានសុទ្ធតែជាមេដាយមាសទាំង 5 ស្លាក ដែលស្មើរនឹងមាសមួយតម្លឹង។ ពេលឡើងមកទទួលមាស 1 តម្លឹងលើឆាកប៊ូសស្រ្តងផ្ទាល់ អ្នកស្រីបានបញ្ជាក់ថា”កម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ

  • បើកឆាកឆ្នាំថ្មីភ្លាម ក្រសួងហិរញ្ញវត្ថុថៃ ផ្តោតលើវិស័យចំនួន ៣ ធំៗ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចថៃរស់ឡើងវិញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 4, 2021 Khmernote

    ខណៈពេលដែលសេដ្ឋកិច្ចកំពុងដាំដូងចុះក្រោមដោយសារតែវីរុសរាតត្បាត លោកស្រី Kulaya Tantitemit អ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុបានលើកឡើងថា នៅឆ្នាំនេះនឹងផ្តោតលើវិស័យចំនួនបី ដើម្បីធ្វើឱ្យសេដ្ឋកិច្ចថៃងើបឡើងវិញពីការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ។ ប្រភពដដែលបាឲ្យដឹងបន្តថា វិស័យទាំង ៣នោះ រួមមាន៖ ទីមួយ គឺ ក្រសួងនឹងជំរុញជាបន្ទាន់សម្រាប់ការស្តារសេដ្ឋកិច្ចតាមរយៈការពន្លឿនការចំណាយថវិកា និងការចំណាយរបស់រដ្ឋ។ លោកស្រី Kulaya ដែលជាអគ្គនាយកស្តីទីនៃការិយាល័យគោលនយោបាយសារពើពន្ធបានបន្ថែមថាក្រសួងក៏នឹងធ្វើរចនាសម្ព័ន្ធរចនាសម្ព័ន្ធពន្ធឱ្យត្រូវនឹងការផ្លាស់ប្តូរសេដ្ឋកិច្ចនិងសង្គមផងដែរ។ ទន្ទឹមនឹងនេះវិស័យទីពីរ គឺ ក្រសួងនឹងកែសម្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសដោយស្វែងរកមធ្យោបាយដើម្បីជំរុញការវិនិយោគលើបច្ចេកវិទ្យាថ្មីៗដូចជា យានយន្ត អាជីវកម្មឌីជីថលជំនាន់ក្រោយ និងអាជីវកម្មវេជ្ជសាស្ត្រដ៏ទូលំទូលាយ។ ប្រការនេះនឹងធ្វើឱ្យប្រទេសថៃអាចផ្លាស់ប្តូរការផ្តល់ជូនផលិតផល និងសេវាកម្មជាមួយនឹងតម្លៃសេដ្ឋកិច្ចខ្ពស់។ ហើយសម្រាប់វិស័យទីបី គឺ ក្រសួងក៏នឹងជំរុញឱ្យមានការកែប្រែច្បាប់ដើម្បីបង្កើនការអនុវត្តផ្ទាល់របស់ខ្លួន ក្នុងការផ្តល់សេវាកម្មដល់សាធារណៈជន។ ទោះជាយ៉ាងណាក្ដី Kulaya

  • កម្ពុជា-ចិន ត្រៀមសហការគ្នាផលិតវ៉ាក់សំាងការពារជំងឺអុតក្តាម និងសារទឹកនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 4, 2021 Chan Sreyny

    កម្ពុជា-ចិន ត្រៀមសហការគ្នាផលិតវ៉ាក់សំាងការពារជំងឺអុតក្តាម និងសារទឹកនៅកម្ពុជាដើម្បីធានា ឱ្យកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់បង្ការជំងឺអុតក្តាម និងសារទឹកលើសត្វពាហនៈជូនប្រជាពលរដ្ឋនៅឆ្នាំ ២០២១ ដើម្បីជួយបង្ការនិងទប់ស្កាត់កុំឱ្យឆ្លងរីករាលដាលជំងឺនេះដែលនាំឱ្យគោក្របីរបស់ប្រជាកសិករឈឺងាប់ខាតបង់ប្រាក់កាស។ លោក នូ វនិកា ប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាលនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានឱ្យដឹងថា នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបានសហការជាមួយភាគីចិនបាននិងកំពុងធ្វើការសម្របសម្រួលផ្នែកលិខិតបទដ្ឋានគតិយុត្តនានា ធ្វើយ៉ាងណាបង្កើតភាពងាយស្រួលជូនដល់ក្រុមហ៊ុនវិនិយោគចិនដែលមានបំណងធ្វើការវិនិយោគដើម្បីសិក្សាស្រាវជ្រាវផលិតនៅកម្ពុជា។ លោកបានបន្ថែមថា លទ្ធផលនៃកិច្ចសហប្រតិបត្តិការនេះបានចូលរួមចំណែកក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចតាមរយ:ការអភិវឌ្ឍលើគ្រប់វិស័យរួមទាំងវិស័យកសិកម្មផងដែរ ដោយមានវ៉ាក់សំាងគ្រប់គ្រាន់សម្រាប់បម្រើនៅក្នុងប្រទេស។ លោកបន្ថែមថា « រាជរដ្ឋាភិបាលយកចិត្តទុកដាក់ ធ្វើម៉េចផលិតវ៉ាក់សាំងសត្វឱ្យប្រជាជននៅតាមគ្រប់តំបន់ពេលមានវ៉ាក់សាំងសូមឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមចាក់វ៉ាក់សាំងកុំឱ្យមានជំងឺឆ្លងដល់សត្វ ជាពិសេសគោ ក្របី ជ្រូកជាកត្តាសំខាន់បំផុតក្នុងការទប់ស្កាត់ការរីករាលដាលជំងឺសត្វនេះ។ យុទ្ធសាស្ត្រសំខាន់បំផុត គឺការចាក់វ៉ាក់សាំងឱ្យបាន ៨០% ទៅ ៩០% ទៅលើសត្វទាំងអស់ប្រហែលជាឆ្នាំក្រោយ យើងនឹងរៀបចំគម្រោងហើយយើងក៏បានចុះកិច្ចព្រមព្រៀងជាមួយស្ថាប័នចិនដែរក្នុងការផលិតវ៉ាក់សាំងនេះ