Moderna រំពឹងថា ក្រុមហ៊ុនរបស់ខ្លួននឹងផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានយ៉ាងតិច ៦០០ លានដូសក្នុងឆ្នាំ ២០២១
អាជីវកម្ម January 5, 2021 Chan Sreyny

ក្រុមហ៊ុន Moderna បានប្រកាសថា ខ្លួននឹងផលិតវ៉ាក់សាំងការពារជំងឺ Covid-19 យ៉ាងតិចចំនួន ៦០០ លានដូសក្នុងឆ្នាំ ២០២១ កើនឡើង ១០០ លានដូសពីការព្យាករណ៍របស់ខ្លួន។ Moderna បាននិយាយថា ក្រុមហ៊ុនខ្លួនកំពុងធ្វើការវិនិយោគ និងជួលបុគ្គលិកដើម្បីផ្តល់ជូននូវវ៉ាក់សាំងចំនួន ១ ពាន់លានដូសនេះដែលជាចំនួនខ្ពស់បំផុតនៃការព្យាករណ៍របស់ខ្លួន។ Moderna បាននិយាយថា រហូតមកដល់ពេលនេះខ្លួនបានផ្គត់ផ្គង់វ៉ាក់សាំងប្រហែល ១៨ លានដូសដល់រដ្ឋាភិបាលអាមេរិកដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងវ៉ាក់សាំង ២០០ លានដូស។

គួរឱ្យដឹងផងដែរថា Moderna ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលកាណាដាដើម្បីផ្គត់ផ្គង់វ៉ាក់សាំងចំនួន ៤០ លានដូស៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia