ស្វាគមន៍ឆ្នាំថ្មី2021 ប៊ូសស្រ្តងអញ្ជើញសុទ្ធតែកំពូលតារាចម្រៀងល្បីៗលំដាប់ប្រទេស
Boostrong January 6, 2021 Khmernote

ឆ្នាំចាស់ 2020 កន្លងផុតទៅ ឈានចូលឆ្នាំថ្មី 2021 ប៊ូសស្រ្តងបានរៀបចំសុទ្ធតែជាកំពូលព្រឹត្តិការណ៍ប្រគំតន្រ្តី៥ធំៗ ដើម្បីស្វាគមន៍ឆ្នាំថ្មី និងបានអញ្ជើញសុទ្ធតែជាកំពូលតារាចម្រៀងលំដាប់ប្រទេស៥ផលិតកម្មរួមគ្នា ព្រមទាំងមានឈុតឆាកថ្មីៗប្លែកៗ ដ៏ល្អមើលយ៉ាងជក់ចិត្តទៀតផង។

ដើម្បីស្វាគមន៍ឆ្នាំថ្មី 2021 និងបង្កើតនូវទស្សនីយភាពដ៏សប្បាយរីករាយជូនដល់បងប្អូនប្រជាជនខ្មែរដើម្បីបំបាត់ភាពហត់នឿយ និងរឿងស្មុគស្មាញកាលពីឆ្នាំចាស់ឲ្យអស់ ទទួលយកឆ្នាំដោយសិរីសួស្តី ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងលំដាប់ពិភពលោកប៊ូសស្រ្តងក៏បានរៀបចំកំពូលព្រឹត្តិការណ៍ប្រគំតន្រ្តី៥ធំៗជាប់ៗគ្នា ដែលបានផ្សាយផ្ទាល់នៅថ្ងៃទី 31ធ្នូ, ថ្ងៃទី 01, 02, 03 មករា មានដូចជា៖ 𝐁𝐎𝐎𝐒𝐓𝐑𝐎𝐍𝐆 𝟐𝟎𝟐𝟏 𝐓𝐇𝐄 𝐂𝐎𝐔𝐍𝐓𝐃𝐎𝐖𝐍 និង 𝑩𝑶𝑶𝑺𝑻𝑹𝑶𝑵𝑮 𝑴𝑼𝑺𝑰𝑪 𝑶𝑵 𝑭𝑰𝑹𝑬 𝑪𝑶𝑵𝑪𝑬𝑹𝑻 ផ្សាយផ្ទាល់នៅស្ថានីយទូរទស្សន៍ហង្សមាសHDTV និង 𝐁𝐎𝐎𝐒𝐓𝐑𝐎𝐍𝐆 𝐆𝐎𝐋𝐃 𝐌𝐄𝐃𝐀𝐋 𝟐𝟎𝟐1 𝐜𝐨𝐧𝐜𝐞𝐫𝐭 ផ្សាយផ្ទាល់នៅស្ថានីយទូរទស្សន៍ហង្សមាសHDTV, PNN, និងបាយ័ន។ កំពូលព្រឹត្តិការណ៍ប្រគំតន្រ្តី៥ធំៗនេះ មានសុទ្ធតែជាកំពូលតារាចម្រៀងដ៏ល្បីល្បាយលំដាប់ប្រទេស៥ផលិតកម្មរួមគ្នាដូចជា៖ លោកព្រាប សុវត្ថិ លោកខេមរៈ សិរីមន្ត កញ្ញាសុខ ពិសី លោកនីកូ លោកចឺម កញ្ញារ៉ាប៊ី កញ្ញារ៉េត ស៊ូហ្សាណា និងលោកអ៊ីណូ បានចូលខ្លួនមកអង្រួនលើឆាកប្រគំតន្រ្តីប៊ូសស្រ្តងឲ្យកាន់តែកក្រើករញ្ជួយ ជាមួយឈុតឆាកសម្តែងដ៏អស្ចារ្យទៀតផង។ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងលំដាប់ពិភពលោកប៊ូសស្រ្តងនឹងនៅតែបន្តបង្កើតនូវព្រឹតិ្តការណ៍ធំៗបែបនេះទៀត ដើម្បីផ្តល់ជូននូវភាពសប្បាយរីករាយដល់បងប្អូនខ្មែរទាំងអស់គ្នា។