- សេដ្ឋកិច្ចសេដ្ឋកិច្ច January 6, 2021 Chan Sreyny
ស្ថានភាពបន្ទាន់រយៈពេលមួយខែ ដែលគ្រោងទុកដោយរដ្ឋាភិបាលជប៉ុនដើម្បីទប់ទល់នឹងការឆ្លងថ្មីនៃជំងឺ Covid-19 ត្រូវបានគេរំពឹងថា នឹងខាតបង់ទឹកប្រាក់រាប់ម៉ឺនលានយេនពីការប្រើប្រាស់ឯកជន ដោយអ្នកសេដ្ឋកិច្ចខ្លះព្យាករណ៍ថាសេដ្ឋកិច្ចនឹងបន្តធ្លាក់ចុះ។ ផលប៉ះពាល់ខាងសេដ្ឋកិច្ចដែលរំពឹងទុកនៃការដាក់ភាពអាសន្ននៅទីក្រុងតូក្យូ និងខេត្តចំនួន ៣ ដែលនាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga កំពុងពិចារណាប្រកាសនៅថ្ងៃព្រហស្បតិ៍ ទំនងជានឹងមានទំហំតូចជាងអ្វីដែលបានមើលឃើញ បន្ទាប់ពីការប្រកាសភាពអាសន្នដំបូងកាលពីខែមេសា ឆ្នាំមុននៅទីក្រុងតូក្យូ និងខេត្តចំនួន ៦ ។ ក្រុមសេដ្ឋវិទូបាននិយាយថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅក្នុងទីក្រុងអាចមានឥទ្ធិពលច្រើន។ ទន្ទឹមនឹងនេះ លោក Shinichiro Kobayashi សេដ្ឋវិទូជាន់ខ្ពស់ប្រចាំក្រុមហ៊ុន Mitsubishi UFJ មានប្រសាសន៍ថា « ស្ថានភាពកាន់តែអាក្រក់ទៅៗហើយ ប្រសិនបើតំបន់ និងរយៈពេលនៃការប្រកាសត្រូវបានពង្រីក ហើយភាគរយនៃការធ្លាក់ចុះផលិតផលក្នុងស្រុកសរុបក្នុងត្រីមាសបច្ចុប្បន្នអាចនឹងកើនឡើង
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 6, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា ពេញមួយឆ្នាំ២០២០ នៅកម្ពុជាមានកម្មករនយោជិតនៅក្នុងវិស័យការងារ និងវិស័យទេសចរណ៍សរុបប្រមាណជាង ៣៤ ម៉ឺននាក់ ដែលបានរងនូវផលប៉ះពាល់នៃវីរុសកូវីដ-១៩ និងទទួលបានសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។ បើតាមឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី០៥ ខែមករា នេះថា រាជរដ្ឋាភិបាលបានចំណាយថវិកាសរុបជាង ២៣ លានដុល្លារអាមេរិក ដើម្បី ឧបត្ថម្ភដល់កម្មករ នយោជិតទាំងនេះ។ អ្នកនាំពាក្យក្រសួងការងារបានឲ្យដឹងបន្ថែមថា ការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មករ នយោជិត ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍នេះ បានចាប់ផ្ដើមអនុវត្តពីខែឧសភា ឆ្នាំ២០២០ ស្របពេលដែលកម្ពុជាកំពុងប្រឈមនឹងការរីករាលដាលនៃវីរុសកូវីដ-១៩ ហើយបើគិតមកដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ មានចំនួន
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 6, 2021 Chan Sreyny
ប្រទេសអង់គ្លេស បានបិទសាលារៀនរបស់ខ្លួនកាលពីថ្ងៃអង្គារ មុនពេលមានការបិទទ្វារជាតិជាថ្មីម្ដងទៀត ខណៈប្រទេសអាឡឺម៉ង់បានបន្តបិទអាជីវកម្ម និងការិយាល័យរបស់ខ្លួនរយៈពេល ៣ សប្តាហ៍ទៀតខណៈដែលអឺរ៉ុបកំពុងតែប្រយុទ្ធប្រឆាំងនឹងការឆ្លងជំងឺ Covid-19 ។ ក្រុមមន្រ្តីបានសន្យាថានឹងផ្ដល់ទឹកប្រាក់ចំនួន ៤.៦ ពាន់លានផោន (៦.៣ ពាន់លានដុល្លារ) ដើម្បីជួយអាជីវកម្មដែលបានបិទទ្វារនៅក្នុងប្រទេសអង់គ្លេស។ ផ្នែកផ្សេងទៀតនៃចក្រភពអង់គ្លេសក៏កំពុងរឹតត្បិត ឬពង្រីកការចាក់សោរផងដែរ។ ទន្ទឹមនឹងនេះ អាឡឺម៉ង់បានយល់ព្រមបន្តបិទទ្វារសាលារៀន កន្លែងកម្សាន្ត និងហាងដែលមិនចាំបាច់រហូតដល់ថ្ងៃទី ៣១ ខែមករា ដោយពង្រីកការរឹតបន្តឹងដែលគ្រោងនឹងដំណើរការនៅថ្ងៃអាទិត្យក្រោយ។ លើសពីនេះទៀត បុគ្គលល្បីៗក្នុងប្រទេសអង់គ្លេសរួមមាន៖ កីឡាករបាល់ទាត់ និងបុគ្គលិកចំនួន ៤០ នាក់នៅក្នុងក្របខ័ណ្ឌ English Premier League និងប្រធានាធិបតី
- BoostrongBoostrong January 6, 2021 Khmernote
ឆ្នាំចាស់ 2020 កន្លងផុតទៅ ឈានចូលឆ្នាំថ្មី 2021 ប៊ូសស្រ្តងបានរៀបចំសុទ្ធតែជាកំពូលព្រឹត្តិការណ៍ប្រគំតន្រ្តី៥ធំៗ ដើម្បីស្វាគមន៍ឆ្នាំថ្មី និងបានអញ្ជើញសុទ្ធតែជាកំពូលតារាចម្រៀងលំដាប់ប្រទេស៥ផលិតកម្មរួមគ្នា ព្រមទាំងមានឈុតឆាកថ្មីៗប្លែកៗ ដ៏ល្អមើលយ៉ាងជក់ចិត្តទៀតផង។ ដើម្បីស្វាគមន៍ឆ្នាំថ្មី 2021 និងបង្កើតនូវទស្សនីយភាពដ៏សប្បាយរីករាយជូនដល់បងប្អូនប្រជាជនខ្មែរដើម្បីបំបាត់ភាពហត់នឿយ និងរឿងស្មុគស្មាញកាលពីឆ្នាំចាស់ឲ្យអស់ ទទួលយកឆ្នាំដោយសិរីសួស្តី ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងលំដាប់ពិភពលោកប៊ូសស្រ្តងក៏បានរៀបចំកំពូលព្រឹត្តិការណ៍ប្រគំតន្រ្តី៥ធំៗជាប់ៗគ្នា ដែលបានផ្សាយផ្ទាល់នៅថ្ងៃទី 31ធ្នូ, ថ្ងៃទី 01, 02, 03 មករា មានដូចជា៖ 𝐁𝐎𝐎𝐒𝐓𝐑𝐎𝐍𝐆 𝟐𝟎𝟐𝟏 𝐓𝐇𝐄 𝐂𝐎𝐔𝐍𝐓𝐃𝐎𝐖𝐍 និង 𝑩𝑶𝑶𝑺𝑻𝑹𝑶𝑵𝑮 𝑴𝑼𝑺𝑰𝑪 𝑶𝑵 𝑭𝑰𝑹𝑬 𝑪𝑶𝑵𝑪𝑬𝑹𝑻
- អាជីវកម្មអាជីវកម្ម January 6, 2021 Khmernote
អនុស្សរណៈនៃការយោគយល់គ្នាមួយ ត្រូវបានចុះហត្ថលេខាដោយក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន យ៉ាម៉ាតុ ហ្រ្គីន (YAMATO GREEN) ក្នុងគោលបំណងជំរុញការអភិវឌ្ឍខ្សែច្រវាក់តម្លៃលើផលិតផលកសិ-ពាណិជ្ជកម្មនៅកម្ពុជា ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ ថ្លែងក្នុងពិធីចុះហត្ថលេខានេះ កាលពីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញការជឿជាក់ថា ក្រុមហ៊ុនជប៉ុនមួយនេះ នឹងក្លាយជាដៃគូសម្រាប់អភិវឌ្ឍន៍ផលិតកម្មកសិ-ពាណិជ្ជកម្ម នៅកម្ពុជា ប្រកបដោយនិរន្តរភាព និងការផ្តល់បច្ចេកទេសកែច្នៃ ការវេចខ្ចប់ ព្រមទាំងនីតិវិធីផ្សេងៗ ដើម្បីបង្កើនឱកាសក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ការចូលរួមរបស់ក្រុមហ៊ុន Yamato Green ក្នុងការអភិវឌ្ឍម៉ូដែលផលិតកម្មមួយ ដែលមានបច្ចេកវិទ្យាជឿនលឿន
- អាជីវកម្មអាជីវកម្ម January 6, 2021 Khmernote
នាយកប្រតិបត្តិនៃប្រតិបត្តិករក្រុមហ៊ុន ANA និយាយថាក្រុមហ៊ុនអាកាសចរណ៍នឹងពិចារណាកាត់បន្ថយជើងហោះហើរ ប្រសិនបើស្ថានភាពអាសន្នត្រូវបានប្រកាសសម្រាប់ទីក្រុងតូក្យូ និងតំបន់ជុំវិញ។ ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន ANA Holdings លោក Katanozaka Shinya បានធ្វើអត្ថាធិប្បាយនៅក្នុងបទសម្ភាសន៍ជាមួយ NHK កាលពីថ្ងៃអង្គារ។ នៅក្នុងបទសម្ភាសន៍នោះលោកបានលើកឡើងថា ការដឹកជញ្ជូនតាមផ្លូវអាកាស គឺជាហេដ្ឋារចនាសម្ព័ន្ធសំខាន់សម្រាប់សកម្មភាពសេដ្ឋកិច្ច។ ប៉ុន្តែក្រុមហ៊ុនរបស់លោក នឹងត្រូវកាត់បន្ថយ ឬ លុបចោលជើងហោះហើរ ប្រសិនបើតម្រូវការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ព្រោះក្រុមហ៊ុនមិនមានលទ្ធភាព ដើម្បីទប់សម្រាប់ការខាតបង់ប្រាក់ទៀតទេ។ លោកបានឲ្យដឹងបន្ថែមថា ការកាត់បន្ថយនឹងត្រូវបានធ្វើឡើងជាចម្បងសម្រាប់ការហោះហើរទាំងទៅ និងមកពីទីក្រុងតូក្យូ ដោយសារជំងឺរាតត្បាតរីករាលដាលបានធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មធ្វើដំណើរតាមអាកាស។ យ៉ាងណាមិញក្រុមហ៊ុន ANA Holdings រំពឹងថា ការខាតបង់សុទ្ធរបស់ក្រុមនឹងកើនឡើងជិត
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 6, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឲ្យដឹងថា ព្រះបរមរាជវាំង និងសារមន្ទីរក្នុងវាំង ដែលជាតំបន់ដ៏ល្បី និងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើននៅក្នុងប្រទេសថៃ ត្រូវបានបិទមិនអនុញ្ញាតឲ្យចូលទស្សនាជាសាធារណៈរហូតដល់ថ្ងៃទី៣១ ខែមករា។ ការបិទនេះ គឺបណ្ដាលមកពីការរាលដាលឆ្លងនៃវីរុស Covid-19 នៅក្នុងប្រទេសកាន់តែកើនឡើងជារៀងរាល់ថ្ងៃ និងបន្ទាប់ពីរដ្ឋបាលក្រុងបាងកក សម្រេចឲ្យបិទកន្លែង និងអាជីវកម្មចំនួន ២៥ ប្រភេទកាលពីពេលថ្មីៗនេះ។ បើតាមការប្រកាសការិយាល័យនៃព្រះបរមរាជវាំង បានឲ្យដឹងថា ទីតាំងដែលត្រូវបិទ រួមមាន៖ មហាវិមាន និងព្រះវិហារ ,វិមានបាងប៉ាអ៉ីន (Bang Pa-In) , វិមាន ប៊ុមប៊ីង (Bhubing) ,គំរោង
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 6, 2021 Chan Sreyny
កម្មករនិយោជិតចំនួន ៨,៤៨៤នាក់ នៃរោងចក្រសហគ្រាសទាំង ៦៦ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារស្របតាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលនឹងទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល តាមរយៈធនាគារឯកទេសវីងលើកទី៤៥ ។ តាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលវិទ្យុជាតិកម្ពុជាទទួលបានៗឱ្យដឹងថា ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារក្នុងនោះចំនួន ៦០,០០០រៀល (១៥ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ ថ្ងៃដល់ ១០ ថ្ងៃ ចំណែកឯ ១២០,០០០រៀល (៣០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ ថ្ងៃដល់ ២០ ថ្ងៃ និង ១៦០,០០០រៀល (៤០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី ២១ ថ្ងៃដល់










