យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ប្រធានាធិបតីជាប់ឆ្នោត Joe Biden គ្រោងនឹងចាក់វ៉ាក់សាំង Covid ក្នុងចំនួនដ៏ច្រើនបន្ថែមទៀតនៅពេលដែលគាត់ចូលកាន់តំណែង។ គ្រោងការចាក់វ៉ាក់សាំងបន្ថែមនេះ គឺរំលោភលើគោលការណ៍របស់រដ្ឋបាល Trump ក្នុងការរក្សាកម្រិតបំរុងទុក ដើម្បីធានាថាវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ការចាក់ថ្នាំបង្ការរោគលើកទី២ ដែលនឹងត្រូវរាប់បញ្ចូលទាំងបញ្ហាផលិតកម្ម។ ជាមួយគ្នានេះអ្នកជំនាញផ្នែកសុខភាពសាធារណៈមួយចំនួនបានធ្វើការតស៊ូមតិផងដែរ ដើម្បីឱ្យមានការដាក់ចេញនូវរាល់កំរិតដែលអាចប្រើបាន ព្រោះមានភស្តុតាងខ្លះនៃការការពារប្រឆាំងនឹង Covid-19 បន្ទាប់ពីការចាក់លើកដំបូង ដែលបង្ហាញថាអ្នកផលិតនឹងអាចបំពេញតំរូវការសម្រាប់ការចាក់ដូសទីពីរ។
គួរម្លឹកផងដែរថា វ៉ាក់សាំង covid-19 របស់ Pfizer តម្រូវឲ្យចាក់ចំនួន ២ដង ក្នុងរយៈពេល ២១ថ្ងៃ ដាច់ពីគ្នា ខណៈវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna តម្រូវឲ្យចាក់ចំនួន ក្នុងរយៈពេល ២៨ថ្ងៃដាច់ពីគ្នា។ មន្រ្តីមកពីកម្មវិធីវ៉ាក់សាំងរបស់ប្រធានាធិបតីដូណាល់ ត្រាំ គឺប្រតិបត្ដិការ Warp Speed បានដកហូតចំនួនពាក់កណ្តាលនៃកំរិតដែលអាចរកបាន ដើម្បីធានាថាពួកគេអាចចាក់វ៉ាក់សាំងលើកទីពីរបានទាន់ពេលវេលា។
ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីជាប់ឆ្នោត Joe Biden ជឿជាក់ថា យើងត្រូវតែពន្លឿនការចែកចាយវ៉ាក់សាំង ខណៈពេលកំពុងបន្តធានាថាជនជាតិអាមេរិកដែលត្រូវការវ៉ាក់សាំងទទួលបានវាឲ្យបានឆាប់បំផុត។ លើសពីនេះគាត់គាំទ្រការបញ្ចេញនូវកំរិតវ៉ាក់សាំងដែលអាចរកបានភ្លាមៗ ហើយជឿជាក់ថារដ្ឋាភិបាលគួរតែបញ្ឈប់ការផ្គត់ផ្គង់វ៉ាក់សាំង ដូច្នេះអាមេរិកអាចទទួលបានការចាក់ថ្នាំបង្ការរោគបន្ថែមទៀតលើប្រជាជនឥឡូវនេះ ។ បន្ថែមពីនេះគាត់នឹងចែករំលែកព័ត៌មានលម្អិតបន្ថែមទៀតនៅសប្តាហ៍ក្រោយអំពីរបៀបដែលរដ្ឋបាលរបស់គាត់នឹងចាប់ផ្តើមបញ្ចេញនូវកំរិតដែលអាចប្រើបាន នៅពេលដែលគាត់ចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករាខាងមុខនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc


