- សេដ្ឋកិច្ចសេដ្ឋកិច្ច January 9, 2021 Chan Sreyny
អភិបាលខេត្តភូកេតលោក Narong Woonciew បានចេញបទបញ្ជាជាបន្ទាន់មួយ ដោយតម្រូវឱ្យប្រជាជននៅខេត្តកោះនេះពាក់ម៉ាសមុខ ខណៈពេលដែលមានការរីករាលដាលនៃជំងឺ Covid-19 ។ អ្នកដែលរំលោភបទបញ្ជានេះ អាចប្រឈមនឹងការផាកពិន័យទឹកប្រាប់ចំនួន ២០,០០០ បាត (ជាង ៦៦៣ ដុល្លារ)។ អ្នកដែលរំលោភបទបញ្ជានេះ ក៏អាចប្រឈមនឹងការដាក់ទណ្ឌកម្មក្រោមច្បាប់ស្តីពីជំងឺឆ្លងដែលត្រូវពិន័យជាប្រាក់រហូតដល់ ១០ ម៉ឺនបាត និងជាប់ពន្ធនាគាររហូតដល់មួយឆ្នាំ។ ប្រជាជន ក៏អាចប្រឈមនឹងការពិន័យក្រោមក្រឹត្យគ្រាអាសន្ន។ ក្នុងបទបញ្ជានោះបាននិយាយថា ការមិនពាក់ម៉ាស់អាចបង្កើតលក្ខខណ្ឌមិនស្អាតដែលអាចបង្កឱ្យមានការឆ្លងជំងឺ ឬជំងឺរាតត្បាតរាលដាល ។ ប្រជាជនក្នុងខេត្ត ត្រូវបានគេបញ្ជាឱ្យពាក់របាំងមុខពេលនៅតាមទីសាធារណៈ ប៉ុន្តែមិនចាំបាច់ពាក់ម៉ាសពេលកំពុងញ៉ាំ ផឹក ឬហាត់ប្រាណទេ។ គួរឱ្យដឹងផងដែរថា ប្រជាជនដែលចាកចេញពីផ្ទះ កន្លែងស្នាក់នៅ
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 9, 2021 Khmernote
ខណៈពេលដែលប្រទេសជាច្រើននៅលើពិភពលោកបានហាមឃាត់ការមកដល់របស់ជនជាតិអង់គ្លេស ប្រទេសថៃបានបញ្ជាក់ថា មិនមានការហាមឃាត់ការធ្វើដំណើរលើការមកដល់របស់ជនជាតិអង់គ្លេសនោះទេ ប៉ុន្តែត្រូវរឹតបន្តឹងច្បាប់ និងកន្លែងធ្វើចត្តាឡីស័ក។ ជាក់ស្ដែងជនជាតិអង់គ្លេសដែលចូលមកប្រទេសថៃនៅពេលនេះ ត្រូវតែស្នាក់នៅក្នុងបន្ទប់របស់ពួកគេឲ្យបានច្រើន ក្រោមវិធានការណ៍ថ្មីដែលកំណត់ដោយនាយកដ្ឋានត្រួតពិនិត្យជំងឺ។ ជាមួយគ្នានេះ នាយកដ្ឋានបានបញ្ជាទិញគ្រឿងបរិក្ខារ ASQ និងកន្លែងដាក់ដោយឡែករបស់រដ្ឋ ឱ្យរឹតបន្តឹងវិធានការដើម្បីឆ្លើយតបទៅនឹងវីរុស Covid-19 ទម្រង់ថ្មី ។ អ្នកនាំពាក្យក្រសួងលោក Natapanu Nopakun បានមានប្រសាសន៍ថា អ្នកធ្វើដំណើរមកពីចក្រភពអង់គ្លេស និងប្រទេសដែលមានហានិភ័យខ្ពស់នៅតែត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសថៃ ប៉ុន្តែពួកគេនឹងត្រូវផ្តល់ឯកសារច្រើនជាងអ្នកដែលមកពីប្រទេសដែលមានហានិភ័យទាប។ បន្ថែមពីនេះក្រសួងការបរទេសបញ្ជាក់ជាថ្មីថា គ្មានការរឹតបន្តឹងការធ្វើដំណើរបន្ថែមណាមួយត្រូវបានដាក់លើអ្នកធ្វើដំណើរទៅប្រទេសថៃពីចក្រភពអង់គ្លេសនោះទេ ព្រោះយើងបានរក្សាការត្រួតពិនិត្យយ៉ាងតឹងរឹងក៏ដូចជាការដាក់ឱ្យនៅដាច់ឆ្ងាយសម្រាប់អ្នកដំណើរដែលធ្វើដំណើរមកប្រទេសថៃទាំងអស់។ គួរបញ្ជាក់ផងដែរថា កាលពីចុងខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះមានប្រទេសជាង ៤០ បានផ្អាកជើងហោះហើរជាមួយចក្រភពអង់គ្លេស ដោយសារតែការព្រួយបារម្ភពីការរីករាលដាលនៃវីរុស Covid-19
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 9, 2021 Chan Sreyny
ថ្វីត្បិតការផលិតអំបិលតាមសហគមន៍នីមួយៗធ្វើមិនបានគ្រប់ផ្ទៃដីនៃផែនការ ប៉ុន្តែទិន្នផលដែលទទួលបានប្រចាំឆ្នាំមិនបានថយចុះនោះទេ ហើយអំបិលដែលផលិតបានក៏អាចផ្គត់ផ្គង់ដល់ពលរដ្ឋនៅទូទាំងប្រទេសបានគ្រប់គ្រាន់ផងដែរ។ នេះជាការលើកឡើងរបស់លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពតនៅព្រឹកថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២១។ លោកបានបញ្ជាក់ថា ផ្ទៃដីសម្រាប់ផលិតអំបិលមានសរុប ៣,៧២១.០២ហិកតា មានក្រុមផលិត ១៧៩ក្រុម ប៉ុន្តែក្នុងឆ្នាំ ២០២០ យើងផលិតបានត្រឹម ២,៨៥៧.២៣ហិកតា និងមានក្រុមផលិតតែ ១៣៩ក្រុម ដោយទទួលបានទិន្នផលសរុប ៨៣,៩៦៩.០៦៣តោន ដោយយើងបានលក់ចែកចាយជាបន្តបន្ទាប់ហើយក៏បានស្តុកទុកអំបិលនៅក្នុងឃ្លាំងចំនួន ១២,៦០១.៥៧៣តោន ផងដែរ។ លោក សុខ គឹមជឿន បានឱ្យដឹងទៀតថា ក្នុងចំណោមផ្ទៃដីផលិតអំបិលសរុបខាងលើយើងបានបែងចែកជា ៦មណ្ឌល
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 8, 2021 Khmernote
យោងតាមនាយករដ្ឋមន្រ្តីថៃលោក ប្រាយុធ ចានអូចា បានឲ្យដឹងថា ប្រទេសថៃនឹងផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ប្រជាជនចំនួន ៤០លាននាក់ដែលបានបាត់បង់ប្រាក់ចំណូល ដោយសារផលប៉ះពាល់នៃវិធានការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ របស់ក្រសួងសុខាភិបាល។ លោកនាយករដ្ឋមន្រ្តីបានឲ្យដឹងបែននេះនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ២០២១ ប៉ុន្តែមិនបានបង្ហាញក្រុមប្រជាជន ដែលទទួលបានអត្ថប្រយោជន៍ ឬ ទម្រង់គាំទ្រផ្នែកហិរញ្ញវត្ថុនោះទេ ប៉ុន្តែលោកបានបញ្ជាក់ថា រដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់សម្រាប់ជួយដល់អ្នកដែលរងគ្រោះ។ គួរឲ្យដឹងផងដែរថា កាលពីដើមខែឧសភាកន្លងទៅនេះ រដ្ឋាភិបាលថៃបានបើកកញ្ចប់ប្រាក់កម្ចីបន្ទាន់ដែលមានតម្លៃ ១ ទ្រីលានបាត (៣៣ ពាន់លានដុល្លារ) រួមទាំងថវិកាចំនួន ៦០០ ពាន់លានបាត ដើម្បីគាំទ្រដល់ប្រជាជន និងអាជីវកម្មដែលរងផល ប៉ះពាល់ ដោយសារវីរុស
- អាជីវកម្មអាជីវកម្ម January 8, 2021 Khmernote
ក្រសួងយុត្តិធម៌អាមេរិកបានឲ្យដឹងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Boeing បានយល់ព្រមបង់ប្រាក់ពិន័យចំនួនជាង ២.៥ ពាន់លានដុល្លារ ដើម្បីដោះស្រាយការចោទប្រកាន់ព្រហ្មទណ្ឌទាក់ទងនឹងការធ្លាក់យន្តហោះ 737 MAX ចំនួនពីរលើក។ ការធ្លាក់យន្តហោះនេះបានសម្លាប់មនុស្សសរុបចំនួន ៣៤៦ នាក់ ដោយធ្លាក់លើកទី១ នៅប្រទេសឥណ្ឌូណេស៊ី ក្នុងឆ្នាំ២០១៨ និងលើកទី២ នៅអេត្យូពី ក្នុងឆ្នាំ២០១៩។ យោងតាមរបាយការណ៍របស់សភាអាមេរិកបានសន្និដ្ឋានថា ក្រុមហ៊ុន Boeing បានដឹងអំពីបញ្ហាខ្វះខាតនៅក្នុងប្រព័ន្ធមួយ ដែលធ្វើឱ្យយន្តហោះមានស្ថេរភាពក្នុងការហោះហើរ ប៉ុន្តែមិនបានរាយការណ៍ទៅអាជ្ញាធរទេ។ នាយកដ្ឋានបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុន Boeing បានយល់ព្រមបង់ប្រាក់ពិន័យជាង ២.៥ ពាន់លានដុល្លារ រួមទាំងសំណងសម្រាប់ជនរងគ្រោះ។ ជាមួយគ្នានេះដែរនៅក្នុងសេចក្ដីថ្លែងការណ៍បានលាតត្រដាងថា ការធ្លាក់យន្តហោនេះ
- ទេសចរណ៍ទេសចរណ៍ January 8, 2021 Chan Sreyny
សហគមន៍អេកូទេសចរណ៍ធម្មជាតិអណ្តូងក្រឡឹង កំពុងមានការចាប់អារម្មណ៍ពីភ្ញៀវទេសចរចូលទស្សនាសត្វទោចថ្ពាល់លឿង ដែលអាចជួយបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍។ លោក សូត្រ វ៉ានឌឿន ប្រធានក្រុមស្រាវជ្រាវសត្វព្រៃប្រចាំដែនជម្រកសត្វព្រៃកែវសីមារបស់អង្គការ WCS បានប្រាប់វិទ្យុជាតិឱ្យដឹងថា « ភ្ញៀវទេសចរជាច្រើននាក់ បានចូលទៅទស្សនាតំបន់សហគមន៍អេកូទេសចរណ៍ធម្មជាតិអណ្តូងក្រឡឹងមិនចេះដាច់ជារៀងរាល់ថ្ងៃ »។ លោកបានបន្តថា « ប្រជាសហគមន៍ ក៏អាចរកចំណូលបានពីតំបន់ទេសចរណ៍នេះតាមរយៈការបម្រើសេវាកម្មជូនភ្ញៀវចូលក្នុងព្រៃទៅទស្សនាសត្វទោចថ្ពាល់លឿង និងប្រភេទសត្វព្រៃជាច្រើនផ្សេងទៀត ហើយក៏មានសេវាកម្មម្ហូបអាហារនិងស្នាក់នៅផងដែរ »។ លោកបានបន្តទៀតថា « បន្ទាប់ពីបង្កើតសហគមន៍ទេសចរណ៍ធម្មជាតិអណ្តូងក្រឡឹងនេះឡើង គឺប្រជាសហគមន៍គាត់មានជីវភាពធូរធារជាងមុន។ បន្ថែមពីនេះក្រុមប្រជាសហគមន៍មានស្មារតីរួមគ្នាថែ រក្សាការពារសត្វព្រៃនានានៅក្នុងតំបន់នេះដូចជា ការដើរល្បាតព្រៃដើម្បីទប់ស្កាត់ការបាញ់សត្វព្រៃខុសច្បាប់ និងទប់ស្កាត់មិនឱ្យមានករណីកាប់បំផ្លាញព្រៃឈើខុសច្បាប់ ដែលនាំឱ្យបាត់បង់ជម្រកសត្វព្រៃ »។ លោកបន្ថែមថា « ចំពោះសហគមន៍អេកូទេសចរណ៍នៅក្នុងឃុំអណ្ដូងក្រឡឹង គាត់រៀបចំអេកូទេសចរណ៍សត្វទោចដែលជាសត្វកម្រ
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 8, 2021 Chan Sreyny
យោងតាមក្រុមហ៊ុនស្រាវជ្រាវឥណទានជប៉ុនបានឱ្យដឹងថា ចំនួនហាងស្រា និងភោជនីយដ្ឋានដែលក្ស័យធនកាលពីឆ្នាំមុនបានកើនឡើងដល់កំរិតខ្ពស់បំផុតដោយសារតែជំងឺរាតត្បាត Covid-19 ។ អាជីវកម្មចំនួន ៧៨០ ដែលមានបំណុលយ៉ាងហោចណាស់ ១០ លានយ៉េន ឬប្រហែល ៩៧,០០០ ដុល្លារបានបាត់ពីជំនួញ ឬចាប់ផ្តើមក្ស័យធន ដោយសហគ្រាសផលិតភេសជ្ជៈមានចំនួនច្រើនបំផុតដែលស្មើនឹងជិត ១ ភាគ ៤ នៃចំនួនសរុប។ ស្ថានការណ៍នេះ នឹងកាន់តែតឹងតែងឡើងនៅពេលដែលទីក្រុងតូក្យូ និងខេត្តចំនួន ៣ ស្ថិតក្នុងភាពអាសន្ន។ ប្រតិបត្តិករ នឹងត្រូវបានស្នើសុំឱ្យកាត់បន្ថយម៉ោងធ្វើការរបស់ពួកគេ។ អ្នកស្រាវជ្រាវជាន់ខ្ពស់នៃ Teikoku Databank បាននិយាយថា « មនុស្សជាច្រើននៅក្នុងឧស្សាហកម្មនេះបាននិយាយថា ពួកគេនឹងឈានដល់កម្រិតមានវិបត្តិហិរញ្ញវត្ថុ »។
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 8, 2021 Khmernote
គម្រោងសាងសង់ព្រលានយន្តហោះនៅខេត្តមណ្ឌលគិរី នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២១ ខាងមុខនេះ ដោយសារត្រូវពិភាក្សាលម្អិតលើផែនការសាងសង់មុនដាក់ជូនរាជរដ្ឋាភិបាល ។ ឯកឧត្តម ស៊ិន ចាន់សិរីវត្ថា រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា បន្ទាប់ពីមានការសម្រេចជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជាឱ្យសាងសង់ព្រលានយន្តហោះកាលពីពេលកន្លងទៅ បច្ចុប្បន្ននេះក្រុមហ៊ុនឯកជន Powerchina International Group កំពុសិក្សាលើគម្រោងក្នុងការធ្វើឱ្យប្រសើរឡើង ដើម្បីឈានទៅដល់ការចរចារវាងក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋហើយនឹងបន្តឈានទៅដល់កិច្ចព្រមព្រៀងសម្បទាន ទើបឈានទៅដល់ការសាងសង់ព្រលាននេះ។ ឯកឧត្តមបញ្ជាក់ថា ការចរចានេះ ត្រូវចំណាយពេលវេលាប្រមាណ ៨ខែទៀត ពោលគឺអាចឈានទៅដល់ចុងឆ្នាំ ២០២១ ទើបអាចដំណើរការសាងសង់បាន ។ ក្នុងការអនុវត្តកិច្ចព្រមព្រៀងក្របខណ្ឌនេះ ឯកឧត្តម សុិន ចាន់សិរីវុត្ថាបានឱ្យដឹងថា ពីពេលនេះរហូតដល់ចុងខែសីហា ទើបយើងទទួលបានលទ្ធផល ហើយបន្ទាប់មកនៅធ្វើកិច្ចព្រមព្រៀងសម្បទាន










