វៀតណាម បើកធ្វើចរាចរណ៍នៅលើផ្លូវរូងក្រោមដីដ៏វែងជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីសាងសង់អស់រយៈពេល ៤ ឆ្នាំ
សេដ្ឋកិច្ច January 13, 2021 Chan Sreyny

ផ្លូវរូងក្រោមដី Hai Van ទី២ ដែលនៅកណ្តាលប្រទេសវៀតណាមដែលជាផ្លូវរូងក្រោមដីវែងជាងគេនៅអាស៊ីអាគ្នេយ៍បានបើកធ្វើចរាចរណ៍ហើយកាលពីថ្ងៃច័ន្ទ បន្ទាប់ពីសាងសង់អស់រយៈពេល ៤ ឆ្នាំ។ ផ្លូវនេះបានតភ្ជាប់ពីខេត្ត Thua Thien-Hue ជាមួយមជ្ឈមណ្ឌលកណ្តាលដាណាងដែលជាផ្លូវរូងក្រោមដីប្រវែង ៦.២ គីឡូម៉ែត្រ គឺជាផ្លូវរូងក្រោមដីដែលវែងជាងគេនៅអាស៊ីអាគ្នេយ៍ និងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើផ្លូវក្រោមដី Hai Van ទី១ ។ ផ្លូវរូងក្រោមដីនេះ មានទទឹង ៧ ម៉ែត្ររត់ស្របនឹងផ្លូវរូងក្រោមដី១ ។

គួរឱ្យដឹងផងដែរថា ការសាងសង់ផ្លូវនេះវិនិយោគដោយក្រុមហ៊ុន Deo Ca Group JSC គម្រោងនេះត្រូវបានចាប់ផ្តើមនៅឆ្នាំ ២០១៦ ដោយចំណាយអស់ ៨.៥១ លានលានដុង (៣៦៧ លានដុល្លារ) ដែលត្រូវបានអនុវត្តដោយប្រើបច្ចេកទេសវៀតណាម៕

អត្ថបទ៖ នីតា
ប្រភព៖ vnexpress