យោងតាមស្ថិតិគយវៀតណាមបានឲ្យដឹងថា ក្រុមហ៊ុនក្នុងស្រុកបាននាំចេញម៉ាសវេជ្ជសាស្រ្តចំនួន ១.៣៧ ពាន់លានម៉ាសទៅបរទេសនៅក្នុង២០២០ ដែលជាឆ្នាំផ្ទុះវីរុសកូវីដ-១៩ និងរាតត្បាតខ្លាំងបំផុត។ ប្រភពដដែលបានបន្តឲ្យដឹងថា គ្រាន់តែខែធ្នូមួយប៉ុណ្ណោះ ក្រុមហ៊ុនធំៗក្នុងស្រុកជាង ៣០ បាននាំចេញម៉ាសវេជ្ជសាស្រ្តទៅក្រៅប្រទេស ដោយបរិមាណនាំចេញសរុបឈានដល់ប្រមាណ ៧១លានម៉ាស។ ទោះជាយ៉ាងណាក្ដី តួលេខនៃការនាំចេញនេះ បង្ហាញនូវការធ្លាក់ចុះយ៉ាងខ្លាំង បើប្រៀបធៀបទៅនឹងតួលេខកាលពីខែវិច្ឆិកា ពោលគឺធ្លាក់ចុះដល់ទៅ ៥៩%។
គួរម្លឺកផងដែរថា នៅពេលការផ្ទុះឡើងនៃវីរុស Covid-19 នៅក្នុងប្រទេស រដ្ឋាភិបាលវៀតណាមបានធ្វើការរឹតត្បិតការនាំចេញម៉ាសក្នុងកម្រិតធំៗ ប៉ុន្តែបរិមាណនៃសកម្មភាពនាំចេញបានវិលមករកភាពប្រក្រតីវិញ បន្ទាប់ពីខែឧសភាឆ្នាំ២០២០ ក្រោយមានដំណោះស្រាយដែលរដ្ឋាភិបាលបានអនុវត្តទាក់ទងនឹងការផ្តល់អាជ្ញាប័ណ្ណនាំចេញម៉ាសវេជ្ជសាស្រ្ត ដោយមានធាតុត្រូវបានអនុញ្ញាតឱ្យនាំចេញ ដោយមិនចាំបាច់ប្រឈមនឹងបរិមាណនាំចេញឡើយ។

ហើយជាក់ស្ដែង បន្ទាប់ពីការផ្លាស់ប្តូរទាំងនេះចូលជាធរមានប្រទេសនេះ បាននាំចេញម៉ាសវេជ្ជសាស្ត្រជាង ១៨១ លាននៅក្នុងខែឧសភា និង ២៣៦ ក្នុងខែមិថុនា។ ទោះបីយ៉ាងនេះក្តីបរិមាណនៃការនាំចេញម៉ាសវេជ្ជសាស្រ្តក្នុងអំឡុងខែកក្កដា និងសីហាបានស៊ូទ្រាំនឹងការធ្លាក់ចុះដែលបណ្តាលមកពីរលកថ្មីនៃការឆ្លងវីរុស Covid-19 នៅក្នុងប្រទេស៕


អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


