ព័ត៌មានចុងក្រោយ
  • សមាគមវារីវប្បករនៅកម្ពុជា​​ ចេញសារបន្ទាន់ប្រាប់បងប្អូនវារីវប្បករទាំងអស់ឲ្យធ្វើរឿងទាំងនេះ  ដើម្បីថែរក្សាត្រីចិញ្ចឹមកុំឲ្យងាប់ក្នុងពេលអាកាសធាតុចុះត្រជាក់ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម January 13, 2021 Khmernote

    សមាគមវារីវប្បករនៅកម្ពុជា​​ កាលពីពេលថ្មីៗនេះ បានបង្ហោះនៅលើផេកផ្លូវការរបស់ខ្លួន ស្ដីពីសារបន្ទាន់សម្រាប់បងប្អូនវារីវប្បករកម្ពុជា ក្នុងការថែរក្សាត្រីចិញ្ចឹម ដែលចេញដោយដោយក្រុមបច្ចេកទេសគម្រោងខាស់ CAST ខណៈដែលអាកាសធាតុចុះត្រជាក់។ យោងតាមសារដែលបានបង្ហោះបានរៀបរាប់ដូច្នេះថា៖ « រយៈមួយសប្តាហ៍ខាងមុខនេះ អាកាសធាតុចុះត្រជាក់ខ្លាំង ហើយនៅពេលស៊ីតុណ្ហភាពចុះត្រជាក់​ វាអាចបណ្តាលអោយត្រីចិញ្ចឹមមានសភាពខុសប្រក្រតី​ ដែលធ្វេីអោយភាពស៊ាំធ្លាក់ចុះ​ និងមិនសូវស៊ីចំណី​ ហេីយក៏ងាយរងនូវការវាយប្រហារពីមេរោគផ្សេងៗទៀត។​ ប្រសិនបេីលោកអ្នកសង្កេតឃេីញថា​ ត្រីមិនសូវសកម្ម​ ដំបូងត្រូវកាត់បន្ថយ​ ឬ​ផ្អាកការអោយចំណីបណ្ដោះអាសន្ន និងបង្កើនអោយមានអុកស៊ីសែនក្នុងទឹក តាមរយៈការធ្វើទឹកអោយមានចលនាដូចជាប្រើម៉ាស៊ីនវ៉ៃទឹក ឬប្រើម៉ូទ័របូមទឹកឡើងលើ ជាដើម »។ សមាគមបានបន្តថា៖ « យ៉ាងណាក៏ដោយអ្នកចិញ្ចឹមត្រីត្រូវតែពិនិត្យគុណភាពទឹកដោយវាស់កំរិតនីទ្រីត (NO2) ព្រោះថាពេលសីតុណ្ហភាពចុះត្រជាក់សារធាតុនីត្រូសែន ឬអាសូត(N) ថយចុះតែសារជាតិនីទ្រីត (

  • មន្ទីរកសិកម្មខេត្តកំពង់ធំ ចងក្រងបណ្តុំសហគមន៍កែច្នៃផលិតផលគ្រាប់ស្វាយចន្ទី  ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងប្រទេស និងនាំចេញទៅក្រៅប្រទេស សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 13, 2021 Chan Sreyny

    មន្ទីរកសិកម្មខេត្តកំពង់ធំ បានចងក្រងជាបណ្តុំសហគមន៍កសិករកែច្នៃផលិតផលគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងប្រទេស និងអាចឈានទៅដល់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសផង។ លោក ប៉ែន សុវណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំបាន ប្រាប់វិទ្យុជាតិកម្ពុជាថា « ក្នុងឆ្នាំ ២០២០ មន្ទីរកសិកម្មខេត្តបានចុះចងក្រងបណ្តុំសហគមន៍ កសិករ កែច្នៃផលិតផលគ្រាប់ស្វាយចន្ទីឱ្យមានគុណភាព សុវត្ថិភាពខ្ពស់សម្រាប់លក់ចេញទៅបណ្តាខេត្តនៅទូទាំងប្រទេស និងអាចនាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុនផង។ លោកបានបន្តថា នេះជារឿងថ្មីមួយសម្រាប់ខេត្តកំពង់ធំ ហើយមន្ទីរបានចុះជួយបណ្តុះបណ្តាលឱ្យពួកគាត់ចេះបច្ចេកទេសក្នុងការកែច្នៃ ការរៀបចំទុកដាក់វេចខ្ចប់ និងជួយរកទីផ្សារជួនកសិករ ហើយពេលថ្មីនេះសហគមន៍បានទំនាក់ទំនងជាមួយនឹងស្ថានទូតជប៉ុន ដើម្បីឱ្យជួយផ្តល់បច្ចេកទេសនៃការកែច្នៃគ្រាប់ស្វាយចន្ទីនេះឱ្យកាន់តែមានស្ដង់ដារខ្ពស់ថែមទៀត »។ លោកបន្តថា « ខ្ញុំគិតថាជារឿងសំខាន់ណាស់ ព្រោះបើសិនជាយើងមិនបានគិតគូរពីបញ្ហាទីផ្សារសម្រាប់ពួកគាត់ទេ គិតថាអ្វីដែលគាត់ផលិតបានអត់មានលទ្ធភាពទេ អ៊ីចឹងទីផ្សារគឺសំខាន់ណាស់គាត់ផលិតគាត់មានទីផ្សារសម្រាប់លក់ ដែលមិនអាចធ្វើឱ្យចាល់នូវផលិតផលរបស់ពួកគាត់

  • រដ្ឋាភិបាលថៃ គ្រោងបង្កើតសហគ្រាសធុនតូច និងមធ្យមយ៉ាងតិច ១,០០០ សហគ្រាសក្នុងរយៈពេល ៥ ឆ្នាំដោយរកប្រាក់ចំណូលបានជាង ៣៣ លានដុល្លារក្នុងមួយឆ្នាំ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 13, 2021 Chan Sreyny

    ក្រសួងអប់រំថៃ នឹងធ្វើការជាមួយសហព័ន្ធឧស្សាហកម្មថៃ (FTI) ក្នុងការបង្កើតមូលនិធិច្នៃប្រឌិតសម្រាប់សហគ្រាសធុនតូច និងមធ្យមដោយមានគោលបំណងបង្កើតសហគ្រាសធុនតូច និងមធ្យមយ៉ាងតិចចំនួន ១,០០០ សហគ្រាសក្នុងរយៈពេល ៥ ឆ្នាំដែលមានប្រាក់ចំណូលលើសពី ១ ពាន់លានបាត (ជាង ៣៣ លានដុល្លារ) ក្នុងមួយឆ្នាំ។ លោក Kittipong Promwong ប្រធានការិយាល័យឧត្តមសិក្សាថ្នាក់ជាតិ វិទ្យាសាស្ត្រ ស្រាវជ្រាវ និងច្នៃប្រឌិតគោលនយោបាយ (ONES) មានប្រសាសន៍ថា « យុទ្ធនាការនេះនឹងត្រូវបានផ្តល់ហិរញ្ញប្បទានដោយមូលនិធិពីរ »។ លោកបន្តថា « ដោយទីមួយ គឺមូលនិធិលើកកម្ពស់ការស្រាវជ្រាវ និងការច្នៃប្រឌិតដែលរដ្ឋាភិបាលបានផ្តល់ថវិកាចំនួន ២០

  • កម្ពុជាផលិតបន្លែសរុបបានតែ ៧០ម៉ឺនតោន ក្នុងឆ្នាំ២០២០ ខណៈតម្រូវការប្រើប្រាស់មានរហូតដល់ ១លានតោនក្នុងមួយឆ្នាំ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 13, 2021 Khmernote

    យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ក្នុងឆ្នាំ២០២០កន្លងទៅ ផលិតកម្មបន្លែក្នុងស្រុកមានលទ្ធភាពផ្គត់ផ្គង់ប្រមាណត្រឹមតែ ៧១៦ ១១៣តោនប៉ុណ្ណោះ ស្មើនឹង ៦៨% ក្នុងនោះនៅរដូវប្រាំង ៦៩% និងរដូវរំហើយ ៧៥% ខណៈតម្រូវការត្រូវប៉ាន់ស្មានថា មានចំនួនសរុប ១ ០៤៥ ៧២៥តោន។ ដូច្នេះដើម្បីបំពេញតម្រូវការឲ្យបានគ្រប់គ្រាន់ កម្ពុជាចាំបាច់ត្រូវនាំចូលបន្លែក្នុងចំនួនសរុប ៣២៩ ៦១២តោន ភាគច្រើនជាបន្លែ ដែលកម្ពុជាមិនអាចផលិតបាន។ យ៉ាងណាមិញ ដើម្បីឆ្លើយតបតាមសេចក្តីត្រូវការយ៉ាងទទូចរបស់អ្នកបរិភោគបន្លែ និងផ្លែឈើមានគុណភាព និងសុវត្ថិភាពល្អ និងជាពិសេសស្របពេលដែលរាជរដ្ឋាភិបាលបានជំរុញ លើកទឹកចិត្ត និងគាំទ្រឲ្យ ប្រជាពលរដ្ឋខិតខំយកចិត្តទុកដាក់បង្កើនការដាំដុះបន្លែក្នុងស្រុក ដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារ ជួយបង្កើនប្រាក់ចំណូលក្នុងគ្រួសារ

  • វ៉ាក់សាំងត្រូវប៉ាន់ខ្លាំង! Pfizer-BioNTech នឹងបង្កើនគោលដៅផលិតច្រើនជាង ៥០% ដើម្បីឆ្លើយតបតម្រូវការសកល អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម January 13, 2021 Khmernote

    ក្រុមហ៊ុន Pfizer និង BioNTech គ្រោងផលិតវ៉ាក់សាំងការពារវីរុស​ Covid-19 ចំនួន ២ពាន់លានដូសនៅឆ្នាំនេះ ដែលបង្កើនទិន្នផលរំពឹងទុកជាង ៥០% ក្នុងការឆ្លើយតបតម្រូវការសកល នេះបើយោងតាមការចុះផ្សាយ​របស់សារព័ត៌មានថៃ The Nation Thailand។ ប្រភពដដែលបានឲ្យដឹងថា ក្រុមហ៊ុនបានប្រកាសដូច្នេះតាមរយៈការធ្វើបទបង្ហាញមួយនៅក្នុងសន្និសីទស្តីពីផ្នែកថែរក្សាសុខភាព JP Morgan កាលពីថ្ងៃច័ន្ទ កន្លងទៅនេះ ហើយបានលើកឡើងថា ក្រុមហ៊ុនបានព្រមព្រៀងរួចហើយក្នុងការចែកចាយនូវវ៉ាក់សាំងតាមកិច្ចសន្យាចំនួនជាង ១ ពាន់លានដូសនៅក្នុងប្រទេសនានា។ ជាក់ស្ដែង​កាលពីសប្តាហ៍មុនសហគមន៍អ៊ឺរ៉ុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីបង្កើនការផ្គត់ផ្គង់ថ្នាំ Pfizer-BioNTech របស់ខ្លួនទ្វេដងដល់ចំនួន ៦០០ លានដង ខណៈដែលសហរដ្ឋអាមេរិកមានសរុបចំនួន ២០០ លានដូស។

  • កូវីដ-១៩ ធ្វើឱ្យអត្រាគ្មានការងារនៅកូរ៉េខាងត្បូងកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ២២ ឆ្នាំ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 13, 2021 Chan Sreyny

    យោងតាមទិន្នន័យការិយាល័យស្ថិតិកូរ៉េខាងត្បូងបានឱ្យដឹងថា ការបាត់បង់ការងារធ្វើនៅកូរ៉េខាងត្បូងបានកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ២២ ឆ្នាំក្នុងឆ្នាំ ២០២០ ខណៈពេលដែលមានការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលបណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ចំនួនអ្នកធ្វើការមានចំនួន ២៦,៩០៤,០០០ នាក់នៅឆ្នាំ ២០២០ ធ្លាក់ចុះ ២១៨,០០០ នាក់ឬ ០.៨% បើធៀបនឹងឆ្នាំ ២០១៩​ ។ ការធ្លាក់ចុះនេះ គឺជាការធ្លាក់ចុះប្រចាំឆ្នាំដ៏ខ្ពស់បំផុតក្នុងរយៈពេល ២២ ឆ្នាំចាប់តាំងពីឆ្នាំ ១៩៩៨ ដែលជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេល ១១ ឆ្នាំចាប់តាំងពីឆ្នាំ ២០០៩ នៅពេលដែលសេដ្ឋកិច្ចត្រូវបានរងគ្រោះដោយវិបត្តិហិរញ្ញវត្ថុពិភពលោក។ ចំនួនការងារនៅក្នុងផ្នែកលក់ដុំ និងលក់រាយបានធ្លាក់ចុះ ១៦០,០០០ និងផ្នែកបរិភោគអាហារ និងផ្ទះសំណាក់នធ្លាក់ចុះ ១៥៩,០០០

  • ក្រសួងកសិកម្ម រៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០១៩-២០២៣ ដើម្បីលើកកម្ពស់វិស័យកសិកម្មជាតិឱ្យរឹងមាំ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 13, 2021 Chan Sreyny

    ក្រសួងកសិកម្ម បានរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០១៩-២០២៣ ក្នុងគោលបំណងបន្តជំរុញកំណើនកសិកម្មប្រកបដោយការប្រកួតប្រជែង ផលិតផលមានគុណភាព សុវត្ថិភាព និងអាហារូបត្ថម្ភព្រមទាំងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងធនធាន ដី ព្រៃឈើ និងជលផលប្រកបដោយចីរភាព។ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថា ផែនការនេះផ្តោតសំខាន់លើការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជាឱ្យមានលក្ខណៈប្រកួតប្រជែងបរិយាប័ន្នធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាពបង្កើនប្រាក់ចំណូលគ្រួសារកសិករ វិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាតាមអភិក្រម និងវិសាលភាពថ្មី។ ដើម្បីប្រែក្លាយវិស័យនេះ ពីដំណាក់កាលនៃការអភិវឌ្ឍតាមបែបវិបុលកម្មពោលគឺពឹងផ្អែកជាសំខាន់ លើធនធានដែលមានស្រាប់ (ធនធានដី និងធនធានធម្មជាតិផ្សេងៗទៀត) ឈានទៅរកដំណាក់កាលថ្មីដែលផ្តោតលើប្រពលវប្បកម្ម ពោលគឺពឹងផ្អែកជាសំខាន់លើការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យាថ្មី កសិកម្មវៃឆ្លាត ការស្រាវជ្រាវ និងការអភិវឌ្ឍយន្តូបនីយកម្ម ព្រមទាំងការបង្កើនសមត្ថភាពស្រោចស្រព ដើម្បីលើកកម្ពស់ផលិតភាព

  • គណៈរដ្ឋមន្រ្តីថៃ កំណត់ថវិកាជិត ៥០លានដុល្លារ សម្រាប់ទិញទឹកដោះគោពីកសិករដែលផលិតបានហើយលក់មិនចេញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 13, 2021 Khmernote

    យោងតាមសារព័ត៌មាន The Nation Thailand បានឲ្យដឹងថា គណៈរដ្ឋមន្រ្តីថៃកាលពីថ្ងៃអង្គារម្សិលមិញនេះ បានកណត់ថវិកាចំនួន ១.៤៧ ពាន់លានបាត (ប្រមាណ ៤៩ លានដុល្លារអាមេរិក) ដើម្បីទិញទឹកដោះគោដែលសម្រាប់ផ្គត់ផ្គង់នៅតាមសាលារៀនចំនួន ២១៣ លានកេស ដើម្បីជួយសម្រាលការលំបាករបស់កសិករដែលចិញ្ចឹមគោយកទឹកដោះ។ គណៈរដ្ឋមន្រ្តីបានសម្រេចកំណត់ថវិកាបែបនេះ បន្ទាប់ពីឃើញប្រាក់ចំណូលរបស់កសិករបានធ្លាក់ចុះ នៅពេលសាលារៀនត្រូវបានបិទដោយសារតែការឆ្លងថ្មីនៃវីរុស Covid-19 ។ អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងសហករណ៍លោកស្រី Mananya Thaiset បាននិយាយថា ការលក់ផលិតផលទឹកដោះគោបានធ្លាក់ចុះផងដែរ ដោយសារតែការផ្ទុះវិរុសនេះ ដែលបានធ្វើឱ្យអំណាចនៃការទិញរបស់ប្រជាជនចុះខ្សោយ ខណៈជនបរទេសមិនអាចចូលទៅក្នុងប្រទេសថៃបានដោយសារការរឹតត្បិត។ លោកស្រីបានបន្ថែមថា ការបិទសាលារៀនបានជះឥទ្ធិពលដល់កសិករចិញ្ចឹមគោយកទឹកដោះ ព្រោះទឹកដោះគោសម្រាប់ផ្គត់ផ្គង់នៅសាលាមិនអាចលក់ជាលក្ខណៈពាណិជ្ជកម្មបានទេ។ ដូច្នេះ​មធ្យោបាយតែមួយគត់ដើម្បីបន្ធូរបន្ថយការលំបាករបស់កសិករផលិតទឹកដោះគោ