ហ្វីលីពីន ហាមឃាត់ការចូលរបស់ជនបរទេសដែលមកពីប្រទេសទាំងនេះ ដើម្បីទប់ស្កាត់ការជំងឺកូវីដ-១៩ ទម្រង់ថ្មី
សេដ្ឋកិច្ច January 16, 2021 Chan Sreyny

យោងតាមអ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីនបានឱ្យដឹងថា ជនជាតិបរទេសដែលធ្វើដំណើរមកពី ឬធ្វើដំណើរឆ្លងកាត់ប្រទេសអារ៉ាប់រួម (UAE) និងហុងគ្រីនឹងត្រូវបានហាមឃាត់មិនឱ្យចូលក្នុងប្រទេសហ្វីលីពីនចាប់ពីថ្ងៃទី ១៧ ខែមករាតទៅ។ ការរឹតត្បិតដែលបានប្រកាសថ្មីៗនេះ គឺនៅក្នុងកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតរបស់ហ្វីលីពីន​ ដើម្បីទប់ស្កាត់ការឆ្លងនៃជំងឺ Covid-19 ទម្រង់ថ្មី និងទប់ស្កាត់រីករាលដាលបន្ថែមទៀត។ លោក Harry Roque អ្នកនាំពាក្យប្រធានាធិបតីបាននិយាយថា « អ្នកដំណើរបរទេសមកពី UAE និងហុងគ្រីនឹងត្រូវហាមឃាត់មិនឱ្យចូលប្រទេសហ្វីលីពីនចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២១ ។

លោកបន្តថា « ការមកដល់មុនថ្ងៃទី ១៧ ខែមករា នឹងត្រូវតម្រូវឱ្យស្ថិតនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃបើទោះបីជាការធ្វើតេស្តិ៍វិជ្ជមានក៏ដោយ ប៉ុន្តែសម្រាប់ពលរដ្ឋហ្វីលីពីននឹងត្រូវបានអនុញ្ញាតឱ្យចូលប្រទេសហ្វីលីពីន »។ លោកបានបន្ថែមថា « អ្នកធ្វើដំណើរជនជាតិហ្វីលីពីន ក៏ត្រូវស្នាក់នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃផងដែរ បើទោះបីជាការធ្វើតេស្តិ៍បង្ហាញលទ្ធផលអវិជ្ជមានក៏ដោយ »។

មុននេះ ប្រទេសហ្វីលីពីនបានដាក់កម្រិតលើការធ្វើដំណើរលើប្រទេសចំនួន ៣៣ និងតំបន់ដែលមានការឆ្លងជំងឺ Covid-19 ទម្រង់ថ្មីរហូតដល់ថ្ងៃទី ៣១ ខែមករាផងដែរ។ ទន្ទឹមនឹងនេះ ការបន្ថែមរបស់ UAE និងហុងគ្រីនាំឱ្យមានចំនួនសរុបដល់ ៣៥ ប្រទេស។

គួរឱ្យដឹងផងដែរថា រដ្ឋាភិបាលហ្វីលីពីនបានរាប់បញ្ចូល UAE នៅក្នុងបញ្ជីរឹតត្បិតការធ្វើដំណើរ បន្ទាប់ពីបុរសជនជាតិហ្វីលីពីនអាយុ ២៩ ឆ្នាំម្នាក់ដែលបានទៅលេងទីក្រុងឌូបៃបានធ្វើតេស្ត៍វិជ្ជមានចំពោះជំងឺ Covid-19 ទម្រង់ថ្មី៕

អត្ថបទ៖ នីតា
ប្រភព៖ xinhuanet