រុស្ស៊ី គ្រោងនឹងបើកជើងហោះហើរអន្តរជាតិទៅកាន់ប្រទេសទាំងនេះឡើងវិញជាមួយនឹងការហោះហើរជាច្រើនដងក្នុងមួយសប្តាហ៍
សេដ្ឋកិច្ច January 18, 2021 Chan Sreyny

យោងតាមមជ្ឍមណ្ឌលប្រឆាំងជំងឺ Covid-19 របស់ប្រទេសរុស្ស៊ីបានឱ្យដឹងថា រុស្ស៊ីគ្រោងនឹងធ្វើការហោះហើរឡើងវិញទៅកាន់ប្រទេសវៀតណាម ឥណ្ឌា ហ្វាំងឡង់ និងកាតានៅថ្ងៃទី ២៧ ខែមករាជាមួយនឹងជើងហោះហើរជាច្រើនដងក្នុងមួយសប្តាហ៍។ មជ្ឈមណ្ឌលនេះបានកត់សម្គាល់ថា បន្ទាប់ពីបានពិភាក្សា និងពិចារណាលើស្ថានភាពជំងឺរាតត្បាតនៅក្នុងប្រទេសមួយចំនួន ប្រទេសរុស្ស៊ីបានសម្រេចចិត្តធ្វើការហោះហើរអន្តរជាតិឡើងវិញ ដោយឈរលើគោលការណ៍បដិភាពដែលចាប់ផ្តើមនៅថ្ងៃទី ២៧ ខែមករា ជាមួយវៀតណាម (ម៉ូស្គូ-ហាណូយ ២ ដងក្នុងមួយសប្តាហ៍), ឥណ្ឌា ( មូស្គូ-ញូវដេលី ២ ដងក្នុងមួយសប្តាហ៍), ហ្វាំងឡង់ (មូស្គូ-ហេលគីនគី ២ ដងក្នុងមួយសប្តាហ៍ ក៏ដូចជាសេនភីធឺស្បឺក-ហេលគីនគី ២ ដងក្នុងមួយសប្តាហ៍), និងកាតា (មូស្គូ-ដូហា ២ ដងក្នុងមួយសប្តាហ៍)។

គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ១៦ ខែមករា រុស្ស៊ីបានកត់ត្រាករណីឆ្លងជំងឺ Covid-19 ជាង ៣.៥ លានករណីក្នុងនោះមានមនុស្សជាង ៦៥,០០០ នាក់បានស្លាប់៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus