ព័ត៌មានចុងក្រោយ
  • ដើមឆ្នាំថ្មី ម៉ាឡេស៊ីបង្ហាញកញ្ចប់ជំនួយថ្មី ៣.៧ ពាន់លានដុល្លារ ដើម្បីសង្រ្គោះសេដ្ឋកិច្ច ខណៈពេលដែលករណី Covid-19 កើនឡើង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 19, 2021 Khmernote

    ប្រទេសម៉ាឡេស៊ីបានបង្ហាញកញ្ចប់ជំនួយថ្មីចំនួន ១៥ ពាន់លានរីងហ្គីត (ប្រមាណជា ៣.៧ ពាន់លានដុល្លារ) ដើម្បីជួយដល់សេដ្ឋកិច្ចដែលរងផលប៉ះពាល់ពីការកើនឡើងនូវករណីនៃវីរុស Covid-19។ លោកនាយករដ្ឋមន្រ្តី Muhyiddin Yassin បានថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយកាលពីថ្ងៃចន្ទថា ផែនការនេះ គឺជាសកម្មភាពលើកទី១ ដែលរដ្ឋាភិបាលបានប្រកាសនៅឆ្នាំនេះ ដែល​នឹងជួយពង្រឹងវិធានការណ៍ដែលមានជាប្រចាំ ដើម្បីជួយប្រជាជនសម្រាលផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដោយសារជំងឺរាតត្បាត។ វិធានការណ៍នេះដែរ ត្រូវបានគេឲ្យដឹងថា បានធ្វើឡើងបន្ទាប់ពីប្រទេសម៉ាឡេស៊ីបានប្រកាសភាពអាសន្ន ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលអនុម័តច្បាប់ជាបន្ទាន់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត និងគាំទ្រសេដ្ឋកិច្ច។ ការផ្លាស់ប្តូរនេះបានធ្វើឱ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់អវិជ្ជមាន ដែលអាចកើតមានលើស្ថេរភាពទីផ្សារ និងបរិយាកាសវិនិយោគ។ គួរឲ្យដឹងថា ប្រទេសម៉ាឡេស៊ីកំពុងតែមានការរីករាលដាលនៃការឆ្លងជំងឺ Covid-19 ខ្លាំង ហើយប្រទេសនេះបានកត់ត្រានូវចំនួនអ្នកឆ្លង ៤,០២៩ ករណីកាលពីថ្ងៃសៅរ៍ ដោយមិនរំពឹងថា

  • អរគុណមិត្តជប៉ុន! រដ្ឋាភិបាលជប៉ុនផ្ដល់ជំនួយឥតសំណង ២ ២៧,៧៣៦ដុល្លារ សម្រាប់ការដាក់ឲ្យប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យដ៏ពិសេស និងមិនធ្លាប់មាននៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 19, 2021 Khmernote

    រដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាចំនួន ២ ២៧,៧៣៦ដុល្លារអាមេរិក សម្រាប់ការដាក់ឲ្យប្រើប្រាស់នូវរថយន្តពន្លត់អគ្គីភ័យដែលបំពាក់ដោយកាំជណ្តើរកម្ពស់៤០ ម៉ែត្រ ចំនួនមួយគ្រឿង។ រថយន្តពន្លត់អគ្គីភ័យប្រភេទបែបនេះ នឹងក្លាយជារថយន្តពន្លត់អគ្គីភ័យលើកដំបូងគេនិងមិនធ្លាប់មានដែលបានដាក់ឲ្យប្រើប្រាស់ នៅរាជធានីភ្នំពេញ។ ឯកឧត្តម​ មិកាមិ ម៉ាសាស៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្ដិសុខ មនុស្សជាតិ គូសាណូនេ (KUSANONE )ជាមួយ​ ឯកឧត្តម​ ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨មករា ឆ្នាំ២០២១នេះ បានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ១៩៩១មក បន្ថែមលើគម្រោងឥណទាននិងជំនួយឥតសំណងខ្នាតធំ រដ្ឋាភិបាលជប៉ុនបាននិងកំពុងអនុវត្តកម្មវិធីគូសាណូនេ ( KUSANONE )នៅកម្ពុជា ដើម្បីជួយដល់អាជ្ញាធរមូលដ្ឋាន

  • ផ្សារមួយកន្លែងក្នុងទីក្រុងបាំងកក ប្រកាសបិទភ្លាមៗក្រោយរកឃើញករណីឆ្លងជំងឺកូវីដ-១៩ នៅទីនោះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 19, 2021 Chan Sreyny

    យោងតាមគេហទំព័រហ្វេសប៊ុករបស់ផ្សារ Thanommit នៅទីក្រុងបាងកកបានប្រកាសថា ផ្សារនេះនឹងត្រូវបិទចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែមករា ដើម្បីធ្វើការសំអាតយ៉ាងហ្មត់ចត់លើគ្រប់វិស័យ និងបើកដំណើរការឡើងវិញនៅថ្ងៃទី ២២ ខែមករា។ សេចក្ដីប្រកាសនៅក្នុងគេហទំព័រហ្វេសប៊ុកនោះបាននិយាយថា ការបិទផ្សារនេះធ្វើឡើងបន្ទាប់ពី អ្នកលក់ម្នាក់បានធ្វើតេស្តវិជ្ជមានជំងឺ Covid-19 ។ អ្នកលក់ម្នាក់នេះ ស្ថិតក្នុងចំណោមមនុស្សចំនួន ១០ នាក់ដែលត្រូវបានរកឃើញថាឆ្លងជំងឺ Covid-19 ដែលបានបញ្ជាក់ដោយរដ្ឋបាលក្រុងបាងកក (BMA) កាលពីថ្ងៃអាទិត្យ។ នៅក្នុងសេចក្តីប្រកាសនោះបានបន្ថែមទៀតថា នៅថ្ងៃអង្គារ មន្ត្រីក្រសួងសុខាភិបាលថៃ និងការិយាល័យស្រុកបាងខេននឹងប្រមូលសំណាកពីអាជីវករ និងបុគ្គលិកផ្សារហើយនឹងចេញលទ្ធផលនៅថ្ងៃទី ២១ ខែមករា។ អាជីវករដែលធ្វើតេស្តិ៍អវិជ្ជមាន នឹងត្រូវបានអនុញ្ញាតនៅក្នុងទីផ្សារដើម្បីរៀបចំតូបរបស់ខ្លួនសម្រាប់បើកឡើងវិញនៅថ្ងៃសុក្រនេះ៕

  • ការងារអភិវឌ្ឍន៍ក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្នបានឈានដល់ដំណាក់កាលលើសពីមធ្យម ដែលរាជធានីភ្នំពេញឥឡូវកាន់តែមានភាពស៊ីវីល័យទៅៗ ទាំងមនុស្ស និងឧបករណ៍ប្រើប្រាស់នានា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 18, 2021 Khmernote

    ការងារអភិវឌ្ឍន៍នៅក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ បានឈានដល់ដំណាក់កាលលើសពីមធ្យម ដែលរាជធានីភ្នំពេញឥឡូវកាន់តែមានភាពស៊ីវីល័យទៅៗ ទាំងមនុស្ស និងឧបករណ៍ប្រើប្រាស់នានា។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព របស់រដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១១ ខែមករាឆ្នាំ២០២១នេះថា រាជធានីភ្នំពេញបច្ចុប្បន្ន គឺមានការរីកចម្រើនខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ដោយប្រជាពលរដ្ឋរស់នៅមានភាពស៊ីវិល័យទាំងសម្ភារ និងឧបករណ៍ប្រើប្រាស់ផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះ ទីក្រុងបច្ចុប្បន្នមានការរីកចម្រើន ដោយមានហេដ្ឋារចនាសម្ព័ន្ធរីកដុះដាលជាច្រើនដូចជា៖ មានអគារខ្ពស់ៗ មានសាលារៀន មានមន្ទីរពេទ្យ មណ្ឌលសុខភាព ពិសេសមានផ្លូវគមនាគមន៍ដ៏ល្អងាយស្រួលធ្វើ ដំណើរ មានភ្លើងលម្អចម្រុះពណ៌នាពេលរាត្រីដ៏ស្រស់ស្អាត។ ឯកឧត្តមបានបន្តទៀតថា ក្នុងការស្ថានភាពទីក្រុងរីកចម្រើនឥតឈប់ឈរនេះដែរ ក៏ត្រូវមានការចូលរួមពីបណ្ដាប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់អាជីវកម្ម និងអ្នកធ្វើដំណើរតាមដងផ្លូវទាំងអស់

  • កសិករមួយរូបដាំបន្លែសុវត្ថិភាពក្នុងផ្ទៃដី ២,៦០០ ម៉ែត្រក្រឡាអាចរកចំណូលបានជាង ១២ លានរៀលក្នុងមួយឆ្នាំ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម January 18, 2021 Chan Sreyny

    លោក ត្រឹប ត្រែង អាយុ ៤៤ឆ្នាំ ជាកសិករដាំបន្លែសុវត្ថិភាពរស់នៅភូមិគោកដូង សង្កាត់ក្របីរៀល ក្រុងសៀមរាបបានឱ្យដឹងថា លោកចាប់ផ្តើមមុខរបរដាំបន្លែលក់រយៈពេល ២០ ឆ្នាំមកហើយ បច្ចុប្បន្នលោកដាំបន្លែចំនួន ៣ ប្រភេទមានដូចជា សាឡាដអឺរ៉ុប ស្ពៃតឿ និងខាត់ណាលើផ្ទៃដីទំហំប្រមាណ ២,៦០០ម៉ែត្រក្រឡា។ លោកបន្តថា សម្រាប់កសិករដែលពឹងផ្អែកទាំងស្រុងលើដំណាំកសិកម្មដូចរូបលោក ដំបូងឡើយមិនទាន់មានបទពិសោធន៍ ឬចំណេះដឹងផ្នែកកសិកម្មណាមួយឡើយ តែក្រោយទទួលបានវគ្គបណ្តុះបណ្តាលពីមន្ត្រីផ្នែកកសិកម្ម និងអង្គការដៃគូនានាធ្វើឱ្យរូបលោកមានការយល់ដឹងពីបច្ចេកទេស និងសម្រេចចិត្តជ្រើសរើសការដាំបន្លែសុវត្ថិភាពលក់ក្នុងគោលបំណងគិតគូរខ្ពស់ពីសុខភាពរបស់អ្នកទទួលទាន និងសុវត្ថិភាពខ្លួនឯងផ្ទាល់។ លោកបន្តថា មុខរបរដាំបន្លែសុវត្ថិភាពអាចលើកកម្ពស់ជីវភាពគ្រួសារដូចជា ផ្គត់ផ្គង់ការចំណាយទាំងស្រុងក្នុងក្រុមគ្រួសារបាន និងការសិក្សារបស់កូនៗថែមទៀតផង ដោយជាមធ្យមក្នុង ១ ខែអាចរកប្រាក់ចំណូលបានយ៉ាងតិច ១

  • បែកធ្លាយ! មហាសេដ្ឋី Bill Gates មិនត្រឹមជាអ្នកមានបំផុតលើលោកលំដាប់ទី៣ តែជាម្ចាស់ដីកសិកម្មធំជាងគេបំផុតនៅអាមេរិក បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ January 18, 2021 Khmernote

    លោក Bill Gates ដែលយើងគ្រប់គ្នាស្គាល់ថា ជាស្ថាបនិកនៃក្រុមហ៊ុន Microsoft ក៏ដូចជាអ្នកមានជាងគេបំផុតលំដាប់ទី៣ លើពិភពលោក កាលពីពេលថ្មីៗនេះ ត្រូវបានគេបង្ហើបឲ្យដឹងថា គាត់គឺជាម្ចាស់ដីកសិកម្មធំជាងគេបំផុតនៅអាមេរិក។ យោងតាមសារព័ត៌មាន entrepreneur បានបង្ហាញឲ្យដឹងថា មហាសេដ្ឋីរូបនេះ កាន់កាប់ដីនៅរដ្ឋចំនួន ១៨ ហើយដីដែលគាត់កាន់កាប់ធំជាងគេមាននៅក្នុងរដ្ឋមួយចំនួនដូចជា រដ្ឋ Louisiana ដែលមានផ្ទៃដី ២៧,៩៥២ ហិកតា, រដ្ឋ Arkansas មាន ១៩,៣៩៥ ហិកតា និង Nebraska មាន ៨,៣៣១ ហិកតា។ មកទល់ពេលមហាសេដ្ឋី

  • រដ្ឋាភិបាលជប៉ុន បញ្ចូលប្រតិបត្តិករផ្ទះសំណាក់ និងតាក់ស៊ី ទៅក្នុងគម្រោងថ្មីដើម្បីទទួលបានជំនួយប្រមាណជិត ៤ពាន់ដុល្លារក្នុងមួយអាជីវកម្ម អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម January 18, 2021 Khmernote

    ក្រសួងឧស្សាហកម្មជប៉ុនបាននិយាយថា កម្មវិធីថ្មីរបស់រដ្ឋាភិបាលដើម្បីផ្ដល់ជាសាច់ប្រាក់រហូតដល់ ៤០០,០០០ យ៉េន (ប្រមាណជិត ៤ពាន់ដុល្លារ) ក្នុងមួយក្រុមហ៊ុន សម្រាប់ក្រុមហ៊ុនតូចៗ ដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត មិនត្រឹមតែផ្ដល់ដល់អាជីវកម្មម្ហូបអាហារ និងភេសជ្ជៈប៉ុណ្ណោះទេ តែក្នុងនោះក៏មានផ្ទះសំណាក់ និងប្រតិបត្តិករតាក់ស៊ីផងដែរ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Japan Time បានឲ្យដឹងថា កម្មវិធីនេះត្រូវបានបង្កើតឡើង បន្ទាប់ពីសេចក្តីប្រកាសរបស់រដ្ឋាភិបាលអំពីភាពអាសន្នថ្មីនៃវីរុស Covid-19 ដែលឥឡូវនេះបានគ្របដណ្តប់លើទីក្រុងតូក្យូ និងខេត្តចំនួន ១០ ផ្សេងទៀត។ ជាមួយការបង្កើតកម្មវិធីនេះ រដ្ឋាភិបាលសង្ឃឹមថានឹងចាប់ផ្តើមការទូទាត់ប្រាក់ឱ្យបានឆាប់បំផុតនៅខែមីនាបន្ទាប់ពីរកឃើញប្រតិបត្តិករអាជីវកម្ម ដើម្បីប្រើការនៅក្នុងគម្រោង និងបង្កើតប្រព័ន្ធពាក់ព័ន្ធ។ ក្នុងនោះផងដែរ អាជីវកម្មដែលមានសិទ្ធិទទួលបាន គឺជាប្រភេទងអាជិវកម្មដែលមានការលក់់ធ្លាក់ចុះ ៥០% ឬ ច្រើនជាងនេះ

  • រុស្ស៊ី គ្រោងនឹងបើកជើងហោះហើរអន្តរជាតិទៅកាន់ប្រទេសទាំងនេះឡើងវិញជាមួយនឹងការហោះហើរជាច្រើនដងក្នុងមួយសប្តាហ៍ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 18, 2021 Chan Sreyny

    យោងតាមមជ្ឍមណ្ឌលប្រឆាំងជំងឺ Covid-19 របស់ប្រទេសរុស្ស៊ីបានឱ្យដឹងថា រុស្ស៊ីគ្រោងនឹងធ្វើការហោះហើរឡើងវិញទៅកាន់ប្រទេសវៀតណាម ឥណ្ឌា ហ្វាំងឡង់ និងកាតានៅថ្ងៃទី ២៧ ខែមករាជាមួយនឹងជើងហោះហើរជាច្រើនដងក្នុងមួយសប្តាហ៍។ មជ្ឈមណ្ឌលនេះបានកត់សម្គាល់ថា បន្ទាប់ពីបានពិភាក្សា និងពិចារណាលើស្ថានភាពជំងឺរាតត្បាតនៅក្នុងប្រទេសមួយចំនួន ប្រទេសរុស្ស៊ីបានសម្រេចចិត្តធ្វើការហោះហើរអន្តរជាតិឡើងវិញ ដោយឈរលើគោលការណ៍បដិភាពដែលចាប់ផ្តើមនៅថ្ងៃទី ២៧ ខែមករា ជាមួយវៀតណាម (ម៉ូស្គូ-ហាណូយ ២ ដងក្នុងមួយសប្តាហ៍), ឥណ្ឌា ( មូស្គូ-ញូវដេលី ២ ដងក្នុងមួយសប្តាហ៍), ហ្វាំងឡង់ (មូស្គូ-ហេលគីនគី ២ ដងក្នុងមួយសប្តាហ៍ ក៏ដូចជាសេនភីធឺស្បឺក-ហេលគីនគី ២ ដងក្នុងមួយសប្តាហ៍), និងកាតា (មូស្គូ-ដូហា