យោងតាមការស្ទង់មតិ Tokyo Shoko Research របស់ប្រទេសជប៉ុនបានបង្ហាញថា ក្រុមហ៊ុននៅជប៉ុនបានស្នើសុំនិយោជិកយ៉ាងតិច ១៨,០០០ នាក់ឲ្យចូលនិវត្តន៍ដោយស្ម័គ្រចិត្តកាលពីឆ្នាំមុន ពីព្រោះតែអាជីវកម្មរបស់ពួកគេរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺ Covid-19 ។ Tokyo Shoko Research និយាយថា « ក្រុមហ៊ុនចុះបញ្ជីចំនួន ៩៣ បានផ្តល់កញ្ចប់ចូលនិវត្តន៍មុនពេលកំណត់ ឬស្ម័គ្រចិត្តនៅឆ្នាំ ២០២០ »។ ក្រុមហ៊ុនក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវាយនភ័ណ្ឌជាពិសេសចង់កាត់បន្ថយកម្លាំងពលកម្មរបស់ពួកគេដោយមាន ១៨ ក្រុមហ៊ុនផ្តល់ការចូលនិវត្តន៍មុនពេលកំណត់។
នៅឆ្នាំនេះមានក្រុមហ៊ុនចំនួន ២២ បានចាប់ផ្តើមស្វែងរកកម្មករដែលមានបំណងចូលនិវត្តន៍ដោយស្ម័គ្រចិត្ត ដោយចំនួននេះបានកើនឡើង ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គួរឱ្យដឹងផងដែរថា ស្ថានភាពការងាររបស់ប្រទេសជប៉ុនអាចកាន់តែយ៉ាប់យ៉ឺនថែមទៀតប្រសិនបើជំងឺរាតត្បាតកាន់តែអាក្រក់ទៅៗ៕


អត្ថបទ៖ នីតា
ប្រភព៖ nhk


