អាកាសយាន្តដ្ឋានថៃ នឹងចុះថ្លៃចុះចត ៥០% ដើម្បីជួយដល់ក្រុមហ៊ុនអាកាសចរណ៍
សេដ្ឋកិច្ច January 23, 2021 Chan Sreyny

យោងតាមអគ្គនាយកស្តីទីអាកាសយានដ្ឋានថៃលោក Apirat Chaiwongnoi បានឱ្យដឹងថា អាកាសយានដ្ឋានថៃកំពុងដាក់ចេញនូវវិធានការណ៍នានា ដើម្បីបន្ធូរបន្ថយផលប៉ះពាល់ហិរញ្ញវត្ថុលើក្រុមហ៊ុនអាកាសចរណ៍ បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺ Covid-19 ។ នាយកដ្ឋាន នឹងកាត់បន្ថយទាំងការចុះចត និងថ្លៃចតរថយន្តចំនួន ៥០% សម្រាប់ជើងហោះហើរក្នុងស្រុក និងអន្តរជាតិ។ វិធានការណ៍នេះ នឹងមានប្រសិទ្ធភាពរយៈពេលមួយខែចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ។

ជាមួយគ្នានេះអាកាសយាន្តដ្ឋាន ក៏នឹងកាត់បន្ថយថ្លៃជួលហាងនៅព្រលានយន្តហោះរបស់ខ្លួនដល់ថ្ងៃទី ៣១ ខែមីនា ផងដែរ៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand