- សេដ្ឋកិច្ចដំណឹងរីករាយ! ចុងឆ្នាំ២០២១ ប្រជាពលរដ្ឋក្រុងស្ទឹងត្រែង នឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់តាមតម្រូវការសេដ្ឋកិច្ច January 23, 2021 Khmernote
យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា ចុងឆ្នាំ២០២១ ប្រជាពលរដ្ឋក្រុងស្ទឹងត្រែងនឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់តាមតម្រូវការ ខណៈបច្ចុប្បន្នការសាងសង់សម្រេចបានជាង ៧០ភាគរយហើយ ក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្តស្ទឹងត្រែង និងធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីធានាការដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ដោយមានទឹកប្រើប្រាស់គ្រប់គ្រាន់ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី “ វឌ្ឍនភាពតាមមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តស្ទឹងត្រែង លោក សាយ កុ អភិបាលក្រុងស្ទឹងត្រែងបានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ទឹកស្អាតនៅក្រុងស្ទឹងត្រែងនេះ មានសារសំខាន់ណាស់ ដើម្បីផ្តល់ទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់គ្រប់គ្រាន់ និងជួយលើកកម្ពស់សុខុមាលភាពទៀតផង ។ លោកសង្ឃឹមថានៅពេលស្ថានីយនេះស្ថាបនាហើយ ប្រជាពលរដ្ឋទូទំាងក្រុង ខេត្ត នឹងទទួលបានទឹកស្អាតប្រើប្រាស់ ទៅតាមដំណាក់កាលនីមួយៗ ដែលក្រុមបច្ចេកទេស និងរៀបចំជូនពីទីប្រជុំជនដល់ទីជនបទ។ អភិបាលក្រុងស្ទឹងត្រែងបានមានប្រសាសន៍ថា៖ « ពាក់ព័ន្ឋជាមួយបញ្ហាទឹកស្អាតដែលយើងបានអនុវត្តនៅដើមឆ្នាំ២០២១
- អាជីវកម្មអាជីវកម្ម January 23, 2021 Chan Sreyny
រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំឱ្យកសិដ្ឋានចិញ្ចឹមត្រីលម្អ (First Aquatic Industrial) ត្រៀមរៀបចំឯកសារបច្ចេកទេសពាក់ព័ន្ធដល់ការចិញ្ចឹមសម្រាប់ឈានទៅដល់ការរៀបចំពិធីសារនាំចេញត្រីលម្អនេះទៅកាន់ប្រទេសចិន។ ការនាំចេញអាចធ្វើទៅបាន គឺត្រូវសហការជាមួយរដ្ឋបាលជលផលកម្ពុជាធ្វើការទំនាក់ទំនងជាមួយអគ្គរដ្ឋបាលគយចិនស្នើសុំបែបបទ ឬលក្ខខណ្ឌតម្រូវចាំបាច់នានាពីភាគីចិនជាជំហានបឋម ដើម្បីជួយធ្វើឱ្យដំណើរការនាំចេញនាពេលខាងមុខប្រព្រឹត្តទៅដោយរលូន ចៀសវាងការកកស្ទះផលិតផលដែលកសិដ្ឋានចិញ្ចឹមបាន។ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបានចុះទុនវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមត្រីលម្អដែលសកម្មភាពនេះ សមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ និងលើកទឹកចិត្តដល់វិនិយោគិនក្នុង និងក្រៅប្រទេសសំដៅលើកស្ទួយវិស័យវារីវប្បកម្ម និងការនាំចេញត្រីលម្អ។ ម្យ៉ាងវិញទៀត ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនដោយបញ្ជាក់ថា ជាមួយសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបាននាពេលបច្ចុប្បន្ន ក្រសួងក៏ដូចជារដ្ឋបាលជលផលនឹងរង់ចាំសហការសម្របសម្រួល ដើម្បីឱ្យដំណើរការវិនិយោគចិញ្ចឹមត្រីលម្អ និងដំណើរការនាំចេញត្រីលម្អនេះសម្រេចបានជោគជ័យ។ លោក Li Xuequn អ្នកគ្រប់គ្រងទូទៅក្នុងកសិដ្ឋានចិញ្ចឹមត្រីលម្អ First Aquatic
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 22, 2021 Chan Sreyny
ទុរេនកំពត ត្រូវបានមជ្ឈដ្ឋានទូទាំងប្រទេសបានចាត់ទុកជាទុរេនជាប់លំដាប់ថ្នាក់លេខ១ មានភាពល្បីល្បាញប្រកបដោយសក្តានុពល ថែមទាំងបានចាត់ទុកជាអត្តសញ្ញាណរបស់ខេត្តកំពតផងដែរ។ ទាក់ទិននឹងការដាំដុះទុរេននៅខេត្តកំពត ប្រជាពលរដ្ឋស្ថិតតាមតំបន់នីមួយៗ ពិសេសក្នុងភូមិសាស្ត្រឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពតបានឱ្យដឹងថា ការដាំទុរេនពិតជាត្រូវមានការថែទាំហ្មត់ចត់ ពោលគឺចាប់ដើមយកកូនទុរេនមកដាំក្នុងរយៈពេល ៤ ទៅ ៥ ឆ្នាំទើបចាប់ផ្តើមទាញយកផលបណ្តើរៗ។ កសិករបានអះអាងថា ការប្រមូលផលទុរេនកំពតចាប់ផ្តើមពីខែមេសា បន្តរហូតដល់ចុងខែមិថុនា និងដល់ខែកក្កដា ប៉ុន្តែក៏មានកន្លែងខ្លះប្រមូលផលនៅខែឧសភា ផងដែរ។ ដោយសារទុរេនកំពតមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ ត្រូវបានគេចាត់ទុកជាដំណាំប្រកបដោយសក្តានុពល ជាប់ជាអត្តសញ្ញាណរបស់ខេត្តកំពត ហើយទុរេនគ្រប់ប្រភេទដែលកសិករដាំដុះគឺសុទ្ធតែមានតម្លៃខ្ពស់ ចាប់ពី ២ ម៉ឺនរៀលឡើងទៅក្នុង ១គីឡូក្រាម ដោយឈ្មួញតែងតែមកម៉ៅបេះដឹកជញ្ជូនទៅលក់បន្តនៅតាមបណ្តាខេត្ត និងក្នុងរាជធានីភ្នំពេញទៀតផង។ ពាក់ព័ន្ធនឹងដំណាំទុរេនប្រកបដោយសក្តានុពលរបស់ខេត្តកំពតនេះ លោក ចាន់
- អាជីវកម្មអាជីវកម្ម January 22, 2021 Khmernote
អ្នកស្រី ឌួង សំណាង ម្ចាស់ចម្ការតាង៉ែននៅភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឱ្យដឹងកាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ថា បច្ចុប្បន្ននេះអ្នកស្រីមានផ្ទៃដីចម្ការដំណាំចម្រុះប្រមាណជា ១០ហិកតា ដោយក្នុងនោះដំណាំតាង៉ែន គឺអ្នកស្រីបានទទួលផលបីឆ្នាំកន្លងមកហើយ។ បន្ទាប់ពីអ្នកស្រីបានដាំឡើងក្នុងរយៈពេល៧ឆ្នាំ ពេលនេះ តាង៉ែនកំពុងទុំ និងមានភ្ញៀវទេសចរជាតិចូលមកទិញ និងមកសម្រាកលម្ហែកាយទទួលទាន់អាហារដ៏ឆ្ងាញ់នៅទីនេះ។ ដើម្បីទទួលបានប្រាក់បន្ថែម និងចង់ផ្តល់ការងារឱ្យប្រជាពលរដ្ឋនៅតំបន់នេះធ្វើ អ្នកស្រីក៏មានគម្រោងរៀបចំចម្ការនេះឱ្យក្លាយជាកន្លែងសម្រាកលម្ហែ ដែលគេនិយាយថា ការផ្សាភ្ជាប់កសិកម្មជាមួយនឹងទេសចរណ៍។ ខណៈដែលបច្ចុប្បន្ននេះ ចម្ការដំណាំចម្រុះរបស់អ្នកស្រីបានចាប់ផ្តើមឱ្យភ្ញៀវទេសចរចូលមកកម្សាន្តជាបន្តបន្ទាប់ហើយ ដោយនៅទីនេះមានផ្ទះស្នាក់ចំនួនពីរ និងកន្លែងសម្រាប់បោះតង់បានជាច្រើននៅក្នុងចម្ការតាង៉ែន ដែលនៅជិតជើងភ្នំគូលែន ពេលព្រឹកក្រោកពីដំដេកអ្នកនឹងឃើញទេសភាពដ៏ស្រស់ស្អាតនៅជើងភ្នំអមជាមួយដំណាំតាង៉ែន ខ្នុរ ធុរ៉េន និងដំណាំផ្សេងៗទៀត។ លោក
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 22, 2021 Khmernote
ធនាគារពិភពកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ប្រជាជនថៃប្រមាណ ១.៥ លាននាក់ត្រូវបានប៉ាន់ប្រមាណថា នឹងធ្លាក់ចូលក្នុងភាពក្រីក្រនៅឆ្នាំ២០២០ ដោយសារជំងឺរាតត្បាត។ សេដ្ឋវិទូជាន់ខ្ពស់នៅធនាគារពិភពលោកប្រចាំប្រទេសថៃ លោក Kiatipong Ariyapruchya បានឲ្យដឹងថា ប្រជាជនក្រីក្ររបស់ថៃមានចំនួនសរុប ៣.៧ លាននៅក្នុងឆ្នាំ២០១៩ ហើយចំនួនសរុបត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៥.២លាននាក់។ ទោះជាយ៉ាងណាក្ដី ចំនួននេះក៏ត្រូវបានគេរំពឹងផងដែរថា នឹងធ្លាក់ចុះដល់ ៥លាននាក់វិញ ដោយសារតែការងើបឡើងវិញនៃសេដ្ឋកិច្ច និងការងារ។ សេដ្ឋវិទូជាន់ខ្ពស់ដដែលបានបន្តឲ្យដឹងថា អត្រាភាពក្រីក្ររបស់ប្រទេសនេះត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៨.៨% ក្នុងឆ្នាំ២០២០ កើនឡើងពី ៦.២% កាលពីឆ្នាំ២០១៩ មុនពេលកាត់បន្ថយមកនៅត្រឹម ៨.៤%
- ទេសចរណ៍ទេសចរណ៍ January 22, 2021 Chan Sreyny
ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានដាក់ផែនការ ៥ ចំណុចសម្រាប់ជាការទាក់ទាញភ្ញៀវទេសចរឱ្យបាន ៣០ ម៉ឺននាក់ក្នុងមួយឆ្នាំ ដើម្បីជួយបង្កើនចំណូលសេដ្ឋកិច្ចជាតិក៏ដូចជាសេដ្ឋកិច្ចប្រជាពលរដ្ឋឱ្យកាន់តែមានជីវភាពប្រសើរឡើង។ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានមានប្រសាសន៍ថា « ផែនការទាំង ៥ ចំណុចសំខាន់ៗនោះរួមមាន៖ ទី១ យើងធ្វើយ៉ាងណាអភិរក្សនិងអភិវឌ្ឍតំបន់រមណីយដ្ឋានឱ្យប្រកបទៅដោយគុណភាព និងនិរន្តរភាព ហើយទី២ យើងនឹងសិក្សាស្វែងរកសក្កានុពលវិស័យទេសចរណ៍ថ្មីបន្ថែមដើម្បីចងក្រងជាសហគមន៍អេកូទេសចរណ៍ ទី៣ យើងមានការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់វិស័យទេសចរណ៍ ទី៤ ពង្រឹងគុណភាពវិស័យទេសចរណ៍ដែលមានស្រាប់ និងទី៥ យើងនឹងផ្សព្វផ្សាយពាក់ព័ន្ធទៅនឹងយេនឌ័រនិងពាក់ព័ន្ធទៅផ្នែកច្បាប់ »។ លោកបន្តថា « ក្រៅពីនេះ មន្ទីរបានជំរុញតាមបណ្ដាក្រុងស្រុកមួយចំនួនដែលមានសក្តានុពល ទេសចរណ៍ធ្វើយ៉ាងណាបង្កើតរមណីយដ្ឋានថ្មីៗបន្ថែមទៀតក្រៅពីតំបន់ដែលមានស្រាប់ ពិសេសត្រូវចងក្រងជាសហគមន៍អេកូទេសចរណ៍ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរមកកម្សាន្ត
- ទេសចរណ៍ទេសចរណ៍ January 22, 2021 Khmernote
ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុមានការអភិវឌ្ឍន៍យ៉ាងខ្លាំងនៅទូទាំងក្រុងតែម្ដង សឹងតែវង្វែង មិនថាតំបន់ឆ្នេរ ឬនៅតាមតំបន់ទីប្រជុំជនក្នុងខេត្ត ហើយឆាប់ៗខាងមុខនេះខេត្តជាប់មាត់សមុទ្រមួយនេះនឹងកាន់តែទាក់ទាញថែមទៀត ជាមួយ វិថីម្ហូបអារហារ (Street Food) ដ៏សម្បូរបែបដែលត្រូវបានបង្កើតឡើង។ កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាកំណត់ទីតាំងវិថីលក់ម្ហូបអាហារនៅខេត្តព្រះសីហនុ ដោយមានការចូលរួមលោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរសង្កាត់ ។ ឆ្លងតាមការប្រជុំពិភាក្សាឯកឧត្តមអភិបាលខេត្តយល់ឃើញថា ទីតាំងក្នុងបរិវេណសួនមហោស្រពចាស់ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ជាចំណុចជម្រើសសម្រាប់សិក្សារៀបចំជាវិថីម្ហូបអារហារ។ ចំពោះមុខនេះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានប្រគល់ជូនមន្ទីរទេសចរណ៍ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សុរិយោដី
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 22, 2021 Chan Sreyny
យោងតាមការស្ទង់មតិ Tokyo Shoko Research របស់ប្រទេសជប៉ុនបានបង្ហាញថា ក្រុមហ៊ុននៅជប៉ុនបានស្នើសុំនិយោជិកយ៉ាងតិច ១៨,០០០ នាក់ឲ្យចូលនិវត្តន៍ដោយស្ម័គ្រចិត្តកាលពីឆ្នាំមុន ពីព្រោះតែអាជីវកម្មរបស់ពួកគេរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺ Covid-19 ។ Tokyo Shoko Research និយាយថា « ក្រុមហ៊ុនចុះបញ្ជីចំនួន ៩៣ បានផ្តល់កញ្ចប់ចូលនិវត្តន៍មុនពេលកំណត់ ឬស្ម័គ្រចិត្តនៅឆ្នាំ ២០២០ »។ ក្រុមហ៊ុនក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវាយនភ័ណ្ឌជាពិសេសចង់កាត់បន្ថយកម្លាំងពលកម្មរបស់ពួកគេដោយមាន ១៨ ក្រុមហ៊ុនផ្តល់ការចូលនិវត្តន៍មុនពេលកំណត់។ នៅឆ្នាំនេះមានក្រុមហ៊ុនចំនួន ២២ បានចាប់ផ្តើមស្វែងរកកម្មករដែលមានបំណងចូលនិវត្តន៍ដោយស្ម័គ្រចិត្ត ដោយចំនួននេះបានកើនឡើង ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គួរឱ្យដឹងផងដែរថា ស្ថានភាពការងាររបស់ប្រទេសជប៉ុនអាចកាន់តែយ៉ាប់យ៉ឺនថែមទៀតប្រសិនបើជំងឺរាតត្បាតកាន់តែអាក្រក់ទៅៗ៕










