- អាជីវកម្មអាជីវកម្ម January 25, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ក្រុមហ៊ុនផលិតវ៉ាក់សាំងកំពូលមួយរបស់ពិភពលោកគឺ Pfizer នឹងផ្គត់ផ្គង់វ៉ាក់សាំងដល់ទៅ ៤០លានដូស សម្រាប់កម្មវិធីចាក់វ៉ាក់សាំង (Covax) ដែលគាំទ្រដោយអង្គការសុខភាពពិភពលោក (WHO)។ ប្រធានអង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃសុក្រ កន្លងទៅនេះថា ក្រុមហ៊ុន Pfizer នឹងផ្តល់វ៉ាក់សាំង Covid-19 របស់ខ្លួនរហូតដល់ ៤០ លានដូស ដែលបានបង្កើតឡើងរួមជាមួយ BioNTech ដល់សម្ព័ន្ធវ៉ាក់សាំងពិភពលោកក្នុងគោលបំណងផ្តល់វ៉ាក់សាំងប្រឆាំងនឹងមេរោគដល់ប្រទេសក្រីក្រ។ ជាមួយគ្នានេះលោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យ (Covax) ដែលដឹកនាំដោយអង្គការសុខភាពពិភពលោកចាប់ផ្តើមផ្តល់វ៉ាក់សាំងដល់ប្រទេសដែលចូលរួមនៅក្នុងខែកុម្ភៈ។ ដោយកម្មវិធីនេះមានគោលបំណងផ្តល់វ៉ាក់សាំងចំនួន ២
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 25, 2021 Chan Sreyny
ដើម្បីកាត់បន្ថយការបំពុល PM2.5 នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកថៃ នឹងដាក់ពិន័យជាខ្លាំងដល់ម្ចាស់យានយន្តដែលបញ្ចេញផ្សែងខ្មៅលើសពីបទដ្ឋានសុវត្ថិភាព។ អគ្គនាយកនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកថៃលោក Jirut Wisanjit បាននិយាយកាលពីថ្ងៃអាទិត្យថា « នឹងផាកពិន័យចំពោះយានយន្តដែលបញ្ចេញផ្សែងខ្មៅចំនួន ៥,០០០ បាត (ជាង ១៦០ ដុល្លារ) និងផ្អាកការប្រើប្រាស់រហូតដល់យានយន្ដត្រូវបានជួសជុលហើយ »។ លោក Jirut បាននិយាយទៀតថា « នាយកដ្ឋានរបស់លោក បាននិងកំពុងអនុវត្តគោលនយោបាយរបស់ក្រសួងដឹកជញ្ជូនក្នុងការកាត់បន្ថយភាគល្អិតធូលីតិចជាង ២.៥ មីក្រូម៉ែត្រនៅលើអាកាសក្នុងទីក្រុងបាងកក »។ លោក Jirut បានបន្ថែមថា « ចាប់តាំងពីដើមឆ្នាំសារពើពន្ធ ២០១៩ រហូតដល់ខែមករា ឆ្នាំ
- ទេសចរណ៍ទេសចរណ៍ January 25, 2021 Khmernote
វិស័យទេសចរណ៍អាចរីកចម្រើនទៅមុខបាន គឺអាស្រ័យទៅលើភ្ញៀវទេសចរ ប៉ុន្តែដោយសារវីរុស Covid-19 បានធ្វើឲ្យវិស័យទេសចរណ៍ត្រូវរងការខាតបង់ធ្ងន់ធ្ងរព្រោះមិនមានភ្ញៀវទេសចរមិនថាទាំងក្នុង និងក្រៅស្រុកត្រូវ។ យ៉ាងណាមិញ នៅពេលដែលវីរុសរលាយបាត់ ហើយភ្ញៀវទេសចរចាប់ផ្តើមត្រឡប់ធ្វើដំណើរកម្សាន្តឡើងវិញ ពួកគេនឹងទទួលបានបទពិសោធន៍នៃការឈប់សម្រាកថ្មីនៅក្នុងប្រទេសថៃ អាចនិយាយបានថា ខុសគ្នាខ្លាំង និងមិនវិលត្រលប់ទៅដូចមុនពេល Covid-19 ផ្ទុះឡើងទេ ខណៈអាជីវកម្មជាច្រើនត្រូវបិទទ្វាររហូតទៅ។ យោងតាមការស្ទង់មតិរបស់អាជ្ញាធរទេសចរណ៍ថៃ ដែលបានធ្វើឡើងនៅចន្លោះថ្ងៃទី១០-១២ ខែមករា បានបង្ហាញថា ជាងមួយភាគបីនៃអាជីវកម្មដែលទាក់ទងនឹងវិស័យទេសចរណ៍របស់ប្រទេសបានបិទទ្វារហាង ហើយអស់ជំនឿនឹងបើកឡើងវិញហើយ។ ប៉ុន្តែបើតាមអ្នកនៅក្នុងឧស្សាហកម្មទេសចរណ៍បានប៉ាន់ស្មានថា ចំនួនអាជីវកម្មដែលបានបិទទ្វារ គឺខ្ពស់ជាង ដោយនៅតាមតំបន់ស្ទើរតែពឹងផ្អែកទាំងស្រុងលើវិស័យទេសចរណ៍សម្រាប់ប្រាក់ចំណូលដូចជា Phuket, Pattaya, Koh Samui, ឈូងសមុទ្រ និងកោះ Andaman និងតំបន់ទេសចរណ៍នៅជុំវិញទីក្រុងបាងកករហូតដល់
- អាជីវកម្មអាជីវកម្ម January 25, 2021 Chan Sreyny
ត្រីប៉ាសេអ៉ី ដែលប្រជាជនខ្មែរខ្លះបានត្រឹមតែលឺឈ្មោះ និងដឹងត្រឹមថាមានតម្លៃថ្លៃនោះអាចលក់បានក្នុងមួយគីឡូក្រាមរហូតដល់ ៦០០,០០០រៀល ឯណោះ។ បើតាមការបញ្ជាក់របស់លោក ចាន់ សុខហេង អនុប្រធានការិយាល័យស្រាវជ្រាវបច្ចេកទេសជលផលនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប និងជាអ្នករៀបរៀងសៀវភៅ “ត្រីទឹកសាបនៅព្រះរាជាណាចក្រកម្ពុជា” បានឱ្យដឹងថា ត្រីប៉ាសេអ៊ីជាប្រភេទត្រីមានស្រកា ហើយមានវត្តមានតែនៅក្នុងទន្លេមេគង្គតែប៉ុណ្ណោះ ដោយឡែកនៅកម្ពុជាវារស់នៅប្រចាំតំបន់មេគង្គលើក្នុងខេត្តក្រចេះ (ចាប់ពីតំបន់កាំពីឡើងទៅខេត្តស្ទឹងត្រែង) ស្ទឹងត្រែង និងរតនៈគីរី។ ត្រីប៉ាសេអ៊ីស្ថិតនៅក្នុងអម្បូរ Cyprinidae ហើយមានឈ្មោះវិទ្យាសាស្ត្រ Mekong erythrospila មានប្រវែងវែងបំផុត ៥០សង់ទីម៉ែត្រ និងមានទម្ងន់អាចដល់ ២គីឡូក្រាម។ ពាក់ព័ន្ធនឹងតម្លៃនៅលើទីផ្សារត្រីប៉ាសេអ៉ី អាចលក់បានក្នុងមួយគីឡូចាប់ពី ២០០,០០០រៀល រហូតដល់ ៦០០,០០០រៀល ឯណោះគឺគិតទៅតាមទម្ងន់របស់ត្រី
- អាជីវកម្មអាជីវកម្ម January 25, 2021 Khmernote
កសិដ្ឋានចិញ្ចឹមត្រីលម្អមួយកន្លែងនៅក្នុងប្រទេសកម្ពុជាមានបំណងនាំចេញត្រីនាគជាង ១០០០ក្បាល និងត្រីបបែលជាង ៥០០០ក្បាល ក្នុងមួយឆ្នាំ ទៅកាន់ទីផ្សារប្រទេសចិននៅឆ្នាំនេះ។ យោងតាមការបង្ហោះនៅលើគណនីផ្ទាល់ខ្លួនរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីលម្អ First Aquatic Indutrial Co., Ltd នៅភូមិកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នៅក្នុងដំណើរចុះត្រួតពិនិត្យនោះដែរ Mr. Li
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 25, 2021 Khmernote
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុធ ចានអូចា បានធ្វើការប្រកាសនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលមានគម្រោងផ្ដល់វិធានការណ៍ជំនួយពន្ធ ដល់អ្នកជាប់ពន្ធដែលកំពុងជួបការលំបាក ដោយវិធានការណ៍ពន្ធនឹងត្រូវយកមកពិចារណានៅក្នុងកិច្ចប្រជុំនៅថ្ងៃអង្គារនេះ។ ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្តីបានឲ្យដឹងថា វិធានការណ៍ជំនួយរបស់រដ្ឋ សម្រាប់អ្នកជាប់ពន្ធដែលកំពុងជួបការលំបាករួមមាន ការពន្យារពេលសម្រាប់ការដាក់ពន្ធលើប្រាក់ចំណូល កាត់បន្ថយពន្ធលើដីធ្លីនិងអគារ ៩០% និងថ្លៃសេវា ០.០១% សម្រាប់ការផ្ទេរទ្រព្យសម្បត្តិ និងប្រាក់កម្ចីមានទ្រព្យបញ្ចាំ។ លោកឧត្តមសេនីយ៍ ប្រាយុធ ចានអូចា បានប្រាប់ក្រសួងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃឱ្យរៀបចំព័ត៌មានលម្អិតនិងស្នើវិធានការទៅគណៈរដ្ឋមន្រ្តីសម្រាប់ការអនុម័តនៅឯកិច្ចប្រជុំ។ ទន្ទឹមនឹងនេះដែរ ក្រៅពីវិធានការជំនួយពន្ធ លោកនាយករដ្ឋមន្រ្តីក៏បានចង្អុលបង្ហាញអំពីគម្រោងជំនួយហិរញ្ញវត្ថុថ្មីដែលមានឈ្មោះថា “Rao Chana” ឬ (We Win)) ដែលជាមធ្យោបាយមួយដើម្បីជួយប្រជាជនកាត់បន្ថយការចំណាយ។ ខណៈកាលពីថ្ងៃអង្គារគណៈរដ្ឋមន្រ្តីបានយល់ព្រមផ្តល់ជំនួយចំនួន
- ទេសចរណ៍ទេសចរណ៍ January 25, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍បានឲ្យដឹងថា កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត សម្រេចការសាងសង់បានប្រមាណ៥០%ហើយ ដោយគ្រោងបញ្ចប់ និងអាចបើកដំណើរការនៅចុងឆ្នាំ២០២១ ខាមុខនេះ ដើម្បីរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ ឡើងវិញ។ វឌ្ឍនភាពការងារនេះត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្នក្នុងមហាអនុតំបន់មេគង្គ (GMS TIIG No. 3194-CAM(COL) និង (GMS TIIG II No. 3701-CAM(COL) នៅខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រកម្ពុជា។ កិច្ចប្រជុំនេះធ្វើឡើងនាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគម្រោង។ ជាមួយគ្នានេះអង្គប្រជុំបានពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង ក្នុងនោះអនុគម្រោងកំពង់ផែទេសចរណ៍អនុវត្តបានប្រមាណ ៥០%
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 25, 2021 Chan Sreyny
ក្រសួងកសិកម្ម ត្រៀមរៀបចំបង្កើតតំបន់ ឬសួនសេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្មក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីជំរុញការនាំចេញកសិផលឱ្យកាន់តែច្រើនថែមទៀត ដែលធ្វើឱ្យជីវភាពរបស់កសិករកាន់តែប្រសើរឡើង ។ ក្នុងពិធីជួបសំណេះសំណាលជាមួយវារីវប្បករនៅទូទាំងខេត្តកំពង់ចាម ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា មន្ត្រីជំនាញក្រសួងកំពុងពិភាក្សាជាមួយលោកឧកញ៉ាធំៗ ដែលមានអាជីវកម្មលើវិស័យកសិ-ឧស្សាហកម្មត្រៀមរៀបចំបង្កើតតំបន់ ឬសួនសេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្មក្នុងពេលអនាគតដ៏ខ្លី ដើម្បីជំរុញការនាំចេញកសិផល តាមរយៈការប្រមូលផ្តុំឃ្លាំងស្តុកត្រជាក់ រោងចក្រកែច្នៃ វេចខ្ចប់ និងនាំចេញ។ ឯកឧត្តមសង្ឃឹម និងជឿជាក់ថា នៅពេលតំបន់នេះកើតឡើងនោះវានឹងជួយសម្រួលដល់ការប្រមូលផ្តុំកសិផលក្នុងស្រុក កាត់បន្ថយការកកស្ទះ ការធ្លាក់ចុះថ្លៃ ការថែរក្សាទុក និងការចែកចាយក្នុង និងក្រៅស្រុកបានយ៉ាងល្អប្រសើរ មិនតែប៉ុណ្ណោះវាក៏ជាកន្លែងណាត់ជួបដ៏មានសារសំខាន់មួយរបស់គ្រប់ភាគីពាក់ព័ន្ធ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានណែនាំឱ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់










